DW-
"យោធាអ៊ុយក្រែនបានបញ្ជាក់ថា កងកម្លាំងឆ័ត្រយោងរុស្សីបានលោតចូលភាគខាងកើតនៃទីក្រុង Kharkiv ដោយមានការប្រយុទ្ធជាបន្តរវាងអ្នកឈ្លានពាននិងអ៊ុយក្រែន" ពួកយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមសារ តេឡេក្រាម។ នៅក្នុងក្រុងសមរភូមិនៅទីក្រុង Kharkiv បានបន្តតឹងតែងកាលពីថ្ងៃអង្គារ៍ ជាមួយនឹងការផ្លោងរបស់ពួករុស្សី ដែលបានធ្លាក់ចំទីប្រជុំជនដែលមានពលរដ្ឋរស់នៅ និងចំកណ្តាលទីលាននៃទីក្រុង។ Anton Gerashchenko ទីប្រឹក្សានៃរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយថាការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងបន្ទាយ នៃសាលារៀនហោះហើរមួយ បន្ទាប់ពីមានការវាយប្រហារតាមយន្តហោះកាលពីថ្ងៃពុធ។
"ការពិតគ្មានកន្លែងណាមួយនៅក្នុងក្រុង Kharkiv បាននៅសេសសល់នោះទេ កន្លែងណាក៏មានគ្រាប់កាំភ្លើងធំធ្លាក់ចំដែរ" លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមសារតេលេក្រាម។ ទីក្រុងធំទី២ក្នុងប្រទេសដែលមានមនុស្សរស់នៅប្រហែល១,៤លាននាក់ ហើយដែលស្ថិតនៅជាប់នឹងព្រំប្រទល់រុស្សី គឺជាមុខព្រួញរបស់កងទ័ពរបស់រុស្សី ចាប់តាំងពីមានការឈ្លានពានមកលើអ៊ុយក្រែន។ ចាប់តាំងពីសប្តាហ៍មុន ចៅហ្វាយក្រុងនេះបាននិយាយថា យ៉ាងហោចណាស់ក៏មានមនុស្ស២១ស្លាប់ដោយសារការផ្លោង និង១១២នាក់រងរបួស។
អ្នកឆ្លើយឆ្លងព័ត៌មាន DW, Mathias Bolingbrook ដែលស្ថិតនៅភាគខាងលិចអ៊ុយក្រែន បាននិយាយថាការប្រយុទ្ធនៅក្នុងក្រុង Kharkiv នៅតែបន្តនិងភាគខាងត្បូងនៃទីក្រុង Kherson។ "ទាហ៊ានរុស្សីនៅខាងក្នុងក្រុង Kherson " លោកនិយាយ "នេះប្រហែលជាទីក្រុងធំទីមួយ ឬរបស់អ៊ុយក្រែនដែលត្រូវបានចូលកាន់កាប់ ទោះបីជាយ៉ាងណា ការប្រយុទ្ធនៅតែបន្ត មិនទាន់ដឹងថាយ៉ាងណាទេ។ Bolingbrook បាននិយាយផងដែរថា នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ថាតើក្បួនរថយន្តយោធារុស្សីដែលកំពុងរុលទៅមុខសំដៅទីក្រុង Kyiv នឹងធ្វើអីទៀត។
យើងបានឃើញក្បួនរថយន្តនេះនៅឈប់នៅទីនោះ ហើយក៏មានសំណួរសួរថាតើពួកគេនឹងស្ថិតនៅទីនោះយូរប៉ិនណា ពីព្រោះប្រេងនិងម្ហូបអាហារដែលពួកគេមាននឹងត្រូវបរិភោគអស់នៅក្នុងពេលដែលពួកគេស្ថិតនៅទីនោះ។ មានចម្ងល់យ៉ាងខ្លាំងចំពោះការឈប់សំចតនេះ ព្រោះគេបានដឹងថាក្បួនរថយន្តយោធានេះមានគោលដៅធ្វើដំណើរទៅកាន់ទីក្រុង Kyiv ដើម្បីព័ទ្ធទីក្រុងនិងវាយសម្រុកចូល តែវត្តមានរបស់ក្បួនរថយន្តដ៏វែងនេះហាក់ដូចជានៅទ្រឹង ហើយរំកិលទៅមុខយ៉ាងយឺតបំផុត៕