BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ពរុស្សីចូលដល់ទីក្រុងធំទី២ Kharkiv

ថ្ងៃអាទិត្យ, 27 ខែកុម្ភៈ 2022 20:17  គុន ច័ន្ទរដ្ឋា

2022-02-27 20.29.01

Kyiv (AP)-

ការប្រយុទ្ធគ្នានៅតាមដងផ្លូវបានផ្ទុះឡើងនៅក្នុងទីក្រុងធំជាងគេទី២កាលពីថ្ងៃអាទិត្យ ហើយកងទ័ពរុស្សីបានដាក់សម្ពាធទៅលើគ្របដណ្តប់ទៅលើកំង់ផែជាយុទ្ធសាស្ត្រនៅក្នុងផ្នែកខាងត្បូងនៃប្រទេស បន្ទាប់ពីមានការប្រយុទ្ធគ្នានៅលើព្រលានយន្តហោះនិងទីតាំងផ្សេងទៀតដែលហាកដូចជាបង្ហាញនូវជំហ៊ានទី៣នៃការឈ្លានពានរបស់រុស្សី។បន្ទាប់ពីមានប្រៀបលើសមរភូមិ រុស្សីបានបញ្ជូនគណប្រតិភូទៅកាន់ទីក្រុង Minsk ប្រទេសបែឡារុសដើម្បីជជែកពីសន្តិភាពជាមួយអ៊ុយក្រែន បើយោលទៅតាមវិមានក្រឹមឡាំង ។

លោកប្រធានាធិបតីអ៊ុយក្រែនបានផ្តល់យោបល់ឲ្យជ្រើសរើសទីកន្លែងប្រជុំផ្សេងទៀត ដោយនិយាយថាប្រទេសរបស់លោកមិនមានចេតនាចង់ជួបក្នុងប្រទេសបែលឡារុសទេ ពីព្រោះវាជាចំណុចដែលចាប់ផ្តើមនៃការឈ្លានពាន។ រហូតមកដល់ថ្ងៃអាទិត្យ កងទ័ពរុស្សីនៅតែស្ថិតនៅជាយក្រុង Kharkiv ដែលជាក្រុងមួយមានប្រជាពលរដ្ឋ ១,៤លាននាក់ មានចម្ងាយប្រហែលជា ២០គីឡូម៉ែត្រខាងត្បូងជាប់នឹងព្រំប្រទល់រុស្សី ខណៈដែលកងកម្លាំងដ៏ទៃទៀតបានរុលចូលទៅកៀបសង្កត់និងវាយលុកចូលទៅក្នុងជ្រៅនៃអ៊ុយក្រែន។

2022-02-27 20.29.19

វីឌីអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែននិងបណ្តាញសង្គមបានបង្ហាញនូវរថយន្តយោធារុស្សីធ្វើដំណើរឆ្លងកាត់ក្រុង Kharkiv និងរថយន្តតូចៗឆេះនៅតាមដងផ្លូវ។ កងទ័ពអ៊ុយក្រែនបានតតាំងជាមួយពួកគេ  បើយោលទៅតាម Oleg Sinehubov ប្រធានរដ្ឋបាលតំបន់ Kharkiv ។ លោកបានប្រាប់ប្រជាពលរដ្ឋកុំឲ្យចេញក្រៅផ្ទះ ដោយមិនបាននិយាយលំអិតទេ។ មានការផ្ទុះយ៉ាងធំឆេះពេញមេឃកាលពីកាលពីព្រឹកថ្ងៃអាទិត្យនៅជិតទីក្រុង Kyiv នៅពេលដែលមនុស្សជាច្រើនរយនាក់ក្រាបនៅក្នុងផ្ទះ យានដ្ឋាននៅក្រោមដីនិងស្ថានីយ៍រថភ្លើងនៅក្រោមដី ក្នុងការរង់ចាំការវាយលុកពេញទំហឹងរបស់កងទ័ពរុស្សី។

ការិយាល័យរបស់ Zelensky បាននិយាយថាកងកម្លាំងរុស្សីបានបំផ្លាញបំពង់បង្ហូរប្រេងនៅក្នុងទីក្រុង Kharkiv ជំរុញរដ្ឋាភិបាលឲ្យឲ្យព្រមានប្រជាពលរដ្ឋឲ្យការពារខ្លួនឯងអំពីផ្សែងដោយបិទបង្អួចជាមួយនឹងក្ណាត់សំពត់។” យើងទាំងអស់គ្នាប្រយុទ្ធយ៉ាងយូរដែលអាចធ្វើទៅបានដើម្បីការពារនិងរំដោះប្រទេសយើង”។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថាគណប្រតិភូរុស្សីក្នុងការចរចាររកសន្តិភាពបានទៅដល់ប្រទេសបែលឡារុសហើយ រង់ចាំតែអ៊ុយក្រែនប៉ុណ្ណោះ។ ប្រធានាធិបតីអ៊ុយក្រែននិយាយថាយើងចង់បានសន្តិភាព តែកន្លែងជួបមិនមែន បែលឡារុសទេ។

2022-02-27 20.29.10

2022-02-27 20.29.06

2022-02-27 20.28.56


 


ថ្ងៃអាទិត្យ, 27 ខែកុម្ភៈ 2022 20:17  គុន ច័ន្ទរដ្ឋា