BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សភាប៉ាគីស្ថានផ្អាកការប្រជុំ រួចនឹងកោះប្រជុំសារជាថ្មីដើម្បីបណ្តេញនាយករដ្ឋមន្ត្រី Khan

ថ្ងៃសៅរ៍, 09 ខែមេសា 2022 15:27  គុន ច័ន្ទរដ្ឋា

photo_2022-04-09_15-18-45

Reuters-

សភាប៉ាគីស្ថានបានប្រកាសផ្អាកការប្រជុំជាបន្ទាន់មុនពេលដែលមានគំរោងមួយក្នុងការបោះឆ្នោតបណ្តេញលោកនាយករដ្ឋមន្ត្រី Imra Khan ប៉ុន្តែប្រធានរដ្ឋសភាបាននិយាយថាសភានឹងកោះប្រជុំនៅពេលក្រោយក្នុងថ្ងៃសៅរ៍ខណៈដែលភាពមិនច្បាស់លាស់ផ្នែកនយោបាយបានបន្តក្តោបក្តាប់ប្រទេសដែលមានអាវុធនុយគ្លេអ៊ែរ។ សមាជិកនៃគណបក្ស Khan បានផ្តល់យោបល់នៅថ្ងៃសុក្រថា ពួកគេនឹងព្យាយាមពន្យានូវការបោះឆ្នោតយ៉ាងយូរដែលអាចធ្វើទៅបាន។ តារា Criket ដែលបានក្លាយទៅជាអ្នកនយោបាយបានប្តេជ្ញាចិត្តធ្វើការតស៊ូប្រឆាំងទៅនឹងទង្វើរដើម្បីផ្លាស់ប្តូររូបលោក។

Khan បានប្រព្រឹត្តិនូវទង្វើរដែលអធម្មនុញ្ញភាពក្នុងការរាំខ្ទប់នូវការបោះឆ្នោតមិនទុកចិត្តនិងរំលាយរដ្ឋសភា តុលាការកំពូលបានកាត់សេចក្តីកាលពីម្សិលម៉ិញ ដោយបានបញ្ជារឲ្យសភាកោះប្រជុំឡើងវិញ។ ប្រធានរដ្ឋសភា Assad Quaiser ដែលជាសម្ព័ន្ធមិត្តរបស់ Khan បាននិយាយថាសម័យប្រជុំនឹងបន្តនៅវេលាម៉ោង១២និង៣០នាទី(7,30h GTM)។ មុនពេលនឹងផ្អាកសម័យប្រជុំ មេដឹកនាំគណបក្សប្រឆាំង Shehbaz Sharif បានរំពឹងថានឹងក្លាយទៅជានាយករដ្ឋមន្ត្រី បើសិនជា Khan ត្រូវបានបណ្តេញចេញ បានថ្លែងទៅកាន់សភាជាតិនិងបានជំរុញ Qalser ឲ្យធានាថាការបោះឆ្នោតនឹងត្រូវបានអនុវត្តិជាវិស័ួអាទិ៍ភាព។

ប្រធានរដ្ឋសភាបាននិយាយថាលោកនឹងអនុវត្តទៅតាមបញ្ជារបស់តុលាការកំពូលដែលបញ្ជាក់ទៅតាមស្មារតីដែលលាយល័ក្ខអក្សរ។ Khan អាយុ៦៩ឆ្នាំ ដែលបានឡើងកាន់តំណែងក្នុងឆ្នាំ២០១៨ជាមួយនឹងការគាំទ្រដោយពួកយោធា ប៉ុន្តែបច្ចុប្បន្ននេះបានបាត់បង់នូវការគាំទ្រពីសម្លេងភាគច្រើននៃរដ្ឋសភា នៅពេលដែលសម្ព័ន្ធមិត្តបានចាកចេញពីរដ្ឋាភិបាលចម្រុះរបស់លោក។ គណបក្សប្រឆាំងបាននិយាយថា លោកបានបរាជ័យក្នុងការធ្វើឲ្យសេដ្ឋកិច្ចរស់រានឡើងវិញដែលប្រយុទ្ធតទល់នឹងកូវីដ-19 និងមិនបានបំពេញនូវពាក្យសន្យាថានឹងបំបាត់អំពើពុករលួយនិងធ្វើឲ្យប្ឬជាជាតិមានវិបុលសុខ។

គណបក្សប្រឆាំងនិងអ្នកវិភាគខ្លះបាននិយាយថា Khan បានធ្លាក់ទៅក្នុងកណ្តាប់ដៃពួកយោធា ជាការចោទប្រកាន់មួយដែលលោកនិងក្រុមយោធាបានបដិសេធ។ ក្រុមយោធាបានកាន់កាប់ប្រទេសប្រហែលជាពាក់កណ្តាលនៃរយៈពេល៧៥ឆ្នាំ ក្រោយពីប្រវត្តិនៃអាណានិគម ហើយក៏គ្មាននាយករដ្ឋមន្ត្រីណាម្នាក់ដែលបានកាន់អំណាចចប់អាណត្តិ៥ឆ្នាំរបស់ខ្លួនដែរ។ វានៅមិនទាន់ច្បាស់លាស់នៅឡើយថា តើសម្ព័ន្ធមិត្តរបស់ Khan អាចនឹងស្វែងរកដើម្បីពន្យារពេលនៃការបោះឆ្នោត។ មេធាវី Salahuddin Ahmed ដែលបានតវ៉ាជាមួយតុលាការចំពោះការអនុញ្ញាតិឲ្យមានការបោះឆ្នោត បាននិយាយថាលោកជឿថាវានឹងកើតឡើងនៅមុនពាក់កណ្តាលយប់នេះ៕


ថ្ងៃសៅរ៍, 09 ខែមេសា 2022 15:27  គុន ច័ន្ទរដ្ឋា