BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មីស៊ីល Kh-22 វាយប្រហារទីក្រុង Dnipro ហេតុអ្វីអ៊ុយក្រែនមិនអាចបាញ់ប្រហារនាវាដឹកយន្តហោះពិឃាតរបស់រុស្ស៊ីបាន?

ថ្ងៃព្រហស្បតិ៍, 19 ខែមករា 2023 10:00  BeeTube News

2023-01-19 09.52.16 (1)

មីស៊ីលរបស់រុស្ស៊ីមួយគ្រឿងបានវាយប្រហារមកលើប្លុកអាផាតមេនមួយកន្លែងនៅក្នុងទីក្រុង​​​Dnipro របស់អ៊ុយក្រែនកាលពីថ្ងៃទី១៤ ខែមករាកន្លងទៅនេះ និងបានសម្លាប់មនុស្ស៣៥នាក់ផងដែរ។ អ៊ុយក្រែននិយាយថាអគារមួយនេះត្រូវបានកំទេចដោយកាំជ្រួចមីស៊ីល Kh-22 មួយគ្រឿង ដែលជាប្រភេទមីស៊ីលប្រឆាំងកប៉ាល់នាសម័យសហភាពសូវៀត។ មីស៊ីលនុយក្លេអ៊ែររបស់សូវៀត Kh-22 នេះត្រូវបានរចនាឡើងដើម្បីបំផ្លាញនាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិច និងក្រុមនាវាចម្បាំង។ ប្រភេទកំណែទំរង់ខ្លះរបស់វាត្រូវបានរចនាដើម្បីផ្សារភ្ជាប់ភាពត្រូវគ្នាជាមួយនឹងផ្ទៃគោលដៅផ្សេងៗដូចជាស្ពាន ទំនប់ និងគោលដៅតំបន់យុទ្ធសាស្រ្តផ្សេងៗទៀតជាដើម។ មុនដំបូងឡើយមីស៊ីល Kh-22 ត្រូវបានដឹកដោយយន្តហោះទំលាក់គ្រាប់បែក Tu-22 នៃប្រភេទកំណែទំរង់ផ្សេងៗ រាប់បញ្ចូលដោយ Tu-22K, Tu-22KD, Tu-22KP និងTu-22KPD។ 

សេចក្តីរាយការណ៍បានលើកឡើងថាបន្ទាប់ពីបាញ់បង្ហោះមីស៊ីល Kh-22 នេះ វានឹងហោះឡើងទៅដល់រយៈកម្ពស់ដល់ទៅ២២.៥គីឡូម៉ែត្រឯណោះ។ សហភាពសូវៀតបានអះអាងថាកំណែទំរង់ដើមរបស់មីស៊ីល Kh-22 នេះនឹងមានលទ្ធភាពអាចវាយប្រហារចំគោលដៅបាន៨០% ប៉ុន្តែសំរាប់កំណែទំរង់ថ្មីនេះត្រូវបានរាយការណ៍មកថាអាចកើនឡើងរហូតដល់ ៩៧%ឯណោះ។ យោធាអ៊ុយក្រែននៅមិនទាន់មានអាវុធទំនើបដែលអាចវាយប្រហារមីស៊ីល Kh-22 បាននៅឡើយទេសព្វថ្ងៃនេះ។ មីស៊ីល Kh-22 អាចរកឃើញបាននូវការបាញ់បង្ហោះ រយៈកម្ពស់ និងល្បឿនហោះហើររបស់វា ប៉ុន្តែការហោះហើររបស់មីស៊ីលបានទៅដល់ចម្ងាយរាប់រយម៉ែត្រទៅហើយ។ អ៊ុយក្រែននឹងត្រូវការប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះធន់ធ្ងន់ដើម្បីស្ទាក់ចាប់មីស៊ីលKh-22រយៈចម្ងាយឆ្ងាយ។ 

មេបញ្ជាការកងកម្លាំងអាកាសអ៊ុយក្រែនលោក Oleshchuk បាននិយាយឡើងថាប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះលោកខាងលិចដូចជា Patriot PAC-3sជាដើមអាចមានសមត្ថភាពបាញ់ប្រហារមីស៊ីលលឿនជាងល្បឿនសំលេង Kh-22បាន។ សហរដ្ឋអាមេរិចបានយល់ព្រមនឹងផ្គត់ផ្គង់ប្រព័ន្ធបាញ់បង្ហោះ Patriot Battery មួយគ្រឿងទៅកាន់អ៊ុយក្រែនផងដែរដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ មន្ទីរពិសោធន៍ Pentagon និយាយឡើងថាមានទាហានអ៊ុយក្រែន៩០ទៅ១០០នាក់នឹងត្រូវទទួលការបណ្តុះបណ្តាលប្រើប្រាស់ប្រព័ន្ធមីស៊ីលទាំងនេះនៅមូលដ្ឋានទ័ព Fort Sill នៃរដ្ឋ Oklahoma ផងដែរ។ នៅខណៈនេះផងដែរប្រធានអង្គការណាតូលោក Jens Stoltenberg បាននិយាយថាអ៊ុយក្រែននឹងអាចរំពឹងថាទទួលបានអាវុធធន់ធ្ងន់បន្ថែមទៀតនៅក្នុងពេលអនាគតដ៏ខ្លី។

2023-01-19 09.52.21


 


ថ្ងៃព្រហស្បតិ៍, 19 ខែមករា 2023 10:00  BeeTube News