ស្រមៃមើលកាំជ្រួចដែលមានបុគ្គលិកលក្ខណៈដល់ទៅពីរ។ មួយនាទីវាគឺជាកាំភ្លើងឆ្មក់បាញ់ Sniper រយៈចំងាយវែង, ហើយនៅនាទីបន្ទាប់វាគឺជាកាំភ្លើងខ្លីឆ្មក់បាញ់រយៈចំងាយជិត។ នេះគឺជាលក្ខណៈពិសេសនៃការអាប់ដេតថ្មីមួយដែលកំជ្រួច KH 101 របស់រុស្ស៊ីបានអភិវឌ្ឍបាន។ ការអាប់ដេតនេះបានបន្ថែមឡើងនូវក្បាលគ្រាប់ទីពីរដែលអាចបង្កើនឡើងនូវសមត្ថភាពរបស់វាទ្វេដងនៅលើគោលដៅតែមួយ។ ប៉ុន្តែក៏មាននូវការដោះដូរផងដែរ។ ដើម្បីឱ្យសមនឹងវា ចម្ងាយធ្វើដំណើររបស់កាំជ្រួចក៏ត្រូវបានកាត់បន្ថយមួយចំនួន។ ខណៈពេលដែលចំណងជើងសារព័ត៌មានអាចបង្កើនភាពភ័យខ្លាចទ្វេដង ប៉ុន្តែការពិតទៅការគំរាមកំហែងគឺមិនសូវផ្លាស់ប្តូរប៉ុន្មាននោះទេ។ តោះមកស្វែងយល់បន្ថែមពីព័ត៌មានលម្អិតនៃការកែប្រែមួយនេះ។ កាំជ្រួច k101 ត្រូវបានដាក់រហស្សនាមថាជា Air Dagger ដោយអង្គការណាតូ បានក្លាយជាអ្នកឈរជើងនៅក្នុងឃ្លាំងអាវុធរបស់រុស្ស៊ីចាប់តាំងពីអំឡុងពេលឆ្នាំ 2010 ដោយត្រូវបានបាញ់បង្ហោះចេញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដូចជា TU 95 និង TU 60។
កាំជ្រួចរយៈចម្ងាយឆ្ងាយនេះអាចបញ្ជូនបាននូវកំលាំងដ៏មានឥទ្ធិពលពីរាប់ពាន់គីឡូម៉ែត្រពីចំងាយ។ សាកស្រមៃមើលលើកាំជ្រួចរ៉ាដាកំរិតទាបល្បឿនលឿនមួយដែលមានសមត្ថភាពវាយលុកយ៉ាងជ្រៅទៅកាន់ខ្សែបន្ទាត់ពីក្រោយទីតាំងរបស់សត្រូវ។ នោះហើយជាសមត្ថភាពរបស់កាំជ្រួច KH 101 រហូតមកដល់ពេលថ្មីៗនេះដែលវាផ្ទុកនូវក្បាលគ្រាប់ត្រឹមតែមួយ ក៏ត្រូវប្តូរមកជំនួសដោយកំណែទំរង់ក្បាលគ្រាប់ដល់ទៅពីរវិញ។ ដំណឹងនៃការកែប្រែកាំជ្រួច k101 បានលេចឡើងនៅខែមីនាឆ្នាំ 2024 បន្ទាប់ពីមានការស្ទាក់ចាប់នូវមីស៊ីលបំពាក់ដោយក្បាលគ្រាប់ទាំងពីរដោយកងកម្លាំងការពារអ៊ុយក្រែន។ នេះហាក់ដូចជាការផ្លាស់ប្តូរតូចតាចប៉ុណ្ណោះតែប្រែក្លាយជាការជំរុញនៃការបំផ្លិចបំផ្លាញដ៏ខ្លាំងក្លាមួយ។ កាំជ្រួច KH 101 ពីមុនមានត្រឹមក្បាលគ្រាប់ទំងន់ ៤០០ គីឡូក្រាមប៉ុណ្ណោះ។
ប៉ុន្តែកំណែថ្មីនេះមានទំងន់រហូតដល់ទៅ 800 គីឡូក្រាម។ វាបានបង្កើនកម្លាំងបាញ់ប្រហារដែលអនុញ្ញាតឱ្យមានការខូចខាតកាន់តែធំឡើងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងទីតាំងរបស់សត្រូវដ៏រឹងមាំ ដែលធ្វើឱ្យវាកាន់តែក្លាយជាអាវុធដ៏មានថាមពលនៅលើសមរភូមិ។ ការកើនឡើងនៃការបំផ្លិចបំផ្លាញនេះ ក៏ជំនួសមកវិញនូវការដោះដូរផ្សេងផងដែរ។ ប្រភពអ៊ុយក្រែន និងការវិភាគកំទេចកំទីបានបង្ហាញថា ដើម្បីបង្កើតកន្លែងថែមសម្រាប់ក្បាលគ្រាប់ រុស្ស៊ីបានបង្រួញធុងប្រេងមីស៊ីលប្រមាណជា 30%។ ការផ្លាស់ប្តូរនេះបានធ្វើអោយកាត់បន្ថយចំងាយដើមរបស់វាពី 5,500 មកត្រឹម២.២៥០គីឡូម៉ែត្រប៉ុណ្ណោះ។ ចំងាយខ្លីជាងមុននេះ បានបង្ហាញថារុស្ស៊ីបានកែប្រែការផ្តល់អាទិភាព។ ដោយការវាយប្រហារយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយហាក់បីដូចជាមិនចោទជាបញ្ហាព្រួយបារម្ភជាងនឹងការត្រូវវាយប្រហារដ៏ខ្លាំងក្លាក្នុងរយៈចំងាយជិតមកលើទីតាំងសមរភូមិនោះទេ។