ភ្នំពេញ ថ្ងៃទី 18 ខែមេសា ឆ្នាំ 2024-ធនាគារវឌ្ឍនៈ ដែលជាធនាគារឈានមុខគេនៅកម្ពុជា និងជាផ្នែកមួយដ៏សំខាន់របស់ក្រុមហ៊ុនវឌ្ឍនៈគ្រុប បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន KESS Innovation ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា fintech មួយក្នុងស្រុក។ ការចងសម្ព័ន្ធភាពនេះកំណត់បានជាជំហានដំបូងមួយសំរាប់ឆ្ពោះទៅរកការពង្រឹងបណ្តាញទូទាត់ប្រាក់របស់អតិថិជនធនាគារវឌ្ឍនៈ ដោយពង្រីកពីការទូទាត់ប្រាក់នៅបញ្ជរច្រកចេញចូលតែមួយ'One-Window Service Office' (OWSO) ដែលមានទីតាំងនៅតាមភ្នាក់ងាររដ្ឋាភិបាល និងការិយាល័យខេត្តដែលបានជ្រើសរើស ដើម្បីគ្របដណ្តប់លើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកចម្រុះ ការលក់សំបុត្រ និងការទូទាត់តាម eVisa ។
ឥឡូវនេះ អតិថិជនរបស់ធនាគារវឌ្ឍនៈអាចធ្វើការទូទាត់ប្រាក់បានយ៉ាងងាយស្រួលនៅលើវិក្កយបត្ររដ្ឋបាលរបស់ពួកគេនៅបញ្ជរ OWSO ដោយប្រើប្រាស់កម្មវិធីរបស់ធនាគារវឌ្ឍនៈ (VB App)។ នៅបញ្ជរការិយាល័យច្រកចេញចូលតែមួយ អតិថិជនគ្រាន់តែស្កែន QR កូដនៅលើវិក្កយបត្ររបស់ពួកគេដោយប្រើប្រាស់Scannerនៅលើម៉ាស៊ីន បន្ទាប់មកជ្រើសរើសធនាគារវឌ្ឍនៈជាវិធីទូទាត់ដែលអ្នកពេញចិត្តនៅលើអេក្រង់ និងបញ្ចប់ប្រតិបត្តិការទូទាត់ប្រាក់តាមរយៈមុខងារស្កេនជាសកលរបស់ VB App នៅពេលទទួលបានលេខកូដ QR បង្កើតឡើងសម្រាប់ការទូទាត់ប្រាក់។
ការចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីចុះហត្ថលេខា ដោយមានការចូលរួមពីលោកបណ្ឌិត Anthony Chin អគ្គនាយកប្រតិបត្តិនៃធនាគារវឌ្ឍនៈ និងលោក ប៉េះ គីមស្រ៊ាន អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន KESS Innovation ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថាប័នទាំងពីរនៅក្នុងការិយាល័យរបស់ធនាគារវឌ្ឍនៈនៃទីក្រុងភ្នំពេញ។
លោកបណ្ឌិត Anthony Chin បានគូសបញ្ជាក់ថា "តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តរបស់យើងជាមួយក្រុមហ៊ុន KESS Innovation ធនាគារវឌ្ឍនៈកំពុងធ្វើបដិវត្តន៍រូបភាពធនាគារថ្មីដោយមានការរួមបញ្ចូលនូវបច្ចេកវិទ្យា fintech ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវដំណោះស្រាយទូទាត់ឌីជីថលដ៏ងាយស្រួល និងសុវត្ថិភាព។ កិច្ចសហការនេះគូសបញ្ជាក់អំពីការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលរបស់យើង និងការប្តេជ្ញាចិត្តក្នុងការជំរុញការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងការលើកកម្ពស់អតិថិជនរបស់យើងតាមរយៈបច្ចេកវិទ្យាដ៏ទំនើប”។
សម្ព័ន្ធភាពរវាងធនាគារវឌ្ឍនៈ និងក្រុមហ៊ុន KESS Innovation តំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា និងលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ។ តាមរយៈការប្រើប្រាស់ដំណោះស្រាយ fintech ស្ថាប័នទាំងពីរកំពុងត្រួសត្រាយផ្លូវសម្រាប់អនាគតដែលសេវាហិរញ្ញវត្ថុអាចដំណើរការបាន និងត្រូវបានលើកកម្ពស់នៅជួរមុខនៃការច្នៃប្រឌិត និងវឌ្ឍនភាព។