BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក​បិទព្រែកជីក​ស៊ុយអេ និង​រារាំង​នាវា​ចិន​មិន​ឲ្យ​ឆ្លងកាត់​សមុទ្រ​ក្រហម, ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែកលើច្រកព្រំដែន

ថ្ងៃសុក្រ, 22 ខែធ្នូ 2023 10:53  BeeTube News

Untitled design - 2023-12-22T105205.628 (1)

អាមេរិក​រារាំង​នាវា​ចិន​មិន​ឲ្យ​ធ្វើដំណើរឆ្លង​កាត់​ព្រែកជីក​ស៊ុយអេ និង​សមុទ្រ​ក្រហម​តាម​រយៈ​​ដំឡើងថ្លៃធានា​រ៉ាប់រង​ដែនសមុទ្រ! ក្រុមហ៊ុនចិនដ៏ធំ COSCO បានព្យាយាមប៉ះប៉ូវចន្លោះប្រហោងដែលក្រុមហ៊ុនដឹកជញ្ជូនអឺរ៉ុបបានបន្សល់ទុកនៅពេលដែលពួកគេបានដកខ្លួនចេញពីការធ្វើដំណើរតាមព្រែកជីកស៊ុយអេ ប៉ុន្តែអាមេរិកបានដាក់សម្ពាធលើក្រុមហ៊ុនដឹកជញ្ជូនចិនតាមរយៈដំឡើងថ្លៃធានារ៉ាប់រងដែនសមុទ្រ ដែលធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនចិនចាកចេញពីផ្លូវព្រែកជីកស៊ុយអេ និងសមុទ្រក្រហម ទោះបីជាផ្លូវសុវត្ថិភាពរបស់ពួកគេគឺច្រកសមុទ្រ Bab al-Mandab ក៏ដោយ។ សហរដ្ឋអាមេរិកកំពុងអនុវត្តការបិទព្រែកជីកស៊ុយអេ ក្នុងគោលបំណងរារាំងប្រទេសចិនពីការត្រួតត្រាលើវិស័យដឹកជញ្ជូនកុងតឺន័រ និងដាក់សម្ពាធលើសេដ្ឋកិច្ចអេហ្ស៊ីបដើម្បីបង្ខំអោយអេហ្ស៊ីបទទួលយកការផ្លាស់ទីលំនៅពីតំបន់ហ្គាហ្សាស្រ្ទីប។ នៅក្នុងបរិបទនេះ អ៊ីស្រាអែលបានទំលាក់គ្រាប់បែកលើច្រកព្រំដែន Kerem Shalom ដើម្បីធានាថាជំនួយនឹងមិនចូលទៅក្នុងតំបន់ហ្គាហ្សា។ តើអ្វីខ្លះជា​ការ​ខាត​បង់នៃ​ព្រែកជីក​ស៊ុយអេដែលបង្កឡើងពីការ​​បិទច្រកសមុទ្រ Mandab របស់​ក្រុម Houthi ? តើអេហ្ស៊ីបអាចទប់ទល់នឹងសម្ពាធនេះបានដែររឺទេ?

  1. អាមេរិក​បិទលើព្រែកជីក​ស៊ុយអេ និង​រារាំង​នាវា​ចិន​មិន​ឲ្យ​ឆ្លងកាត់​សមុទ្រ​ក្រហម

យោងតាមសារព័ត៌មាន Lloyd’s List ចុះផ្សាយថ្ងៃទី២១ ខែធ្នូបានអោយដឹងថា​ ក្រុមហ៊ុនដឹកជញ្ជូនចិន​​ COSCO Shipping ហាក់ដូចជាកំពុងធ្វើតាមបណ្តាក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀតក្នុងការចៀសវាងប្រើប្រាស់ផ្លូវធ្វើដំណើរតាមព្រែកជីកស៊ុយអេ ខណៈដែលក្រុមហ៊ុនត្រួតពិនិត្យដឹកជញ្ជូនកុងតឺន័រចាប់ផ្តើមគិតថ្លៃបន្ថែមទាក់ទងនឹងផ្លូវទឹកសមុទ្រក្រហម។

ទិន្នន័យតាមដាននាវារបស់ Lloyd's Intelligence បង្ហាញថា មានយ៉ាងហោចណាស់កប៉ាល់កុងតឺន័រចំនួន 12 គ្រឿងលើសពី 10,000 ទូកុងតឺន័របានបត់ឆ្ពោះទៅកាន់ភាគខាងត្បូងកាត់តាមជ្រលង Cape of Good Hope ខណៈដែលក្រុមហ៊ុនយក្សរបស់ចិនមិនទាន់បានប្រកាសជាផ្លូវការពីការជ្រើសរើសវិធីនេះដែរទេ។

ការផ្លាស់ប្តូរនេះកើតឡើងខណៈដែលមានការព្យាយាមបន្ថែមទៀតដោយក្រុមហ៊ុនត្រួតពិនិត្យការដឹកជញ្ជូន ដោយបង្កើនអត្រាការប្រាក់នៃសេវាកម្ម ទាក់ទងនឹងតំលៃថែរក្សាសុវត្ថិភាពបន្ថែមទៀត។

41876020275909

 

  1. ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែកលើច្រកព្រំដែន Kerem Abu Salem

យោងតាមសារព័ត៌មាន Anadolu Ajansi ចុះផ្សាយថ្ងៃទី២២ ខែធ្នូបានអោយដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅលើច្រកពាណិជ្ជកម្មប៉ាឡេស្ទីន Karm Abu Salem កាលពីថ្ងៃព្រហស្បតិ៍ និងបានសម្លាប់ប្រធានរបស់ពួកគេម្នាក់។

ប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីនបានប្រាប់កាសែត Anadolu ថា ការវាយប្រហារតាមអាកាសមកលើច្រកឆ្លងកាត់បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួនបីនាក់ រួមទាំងប្រធានច្រកឆ្លងកាត់ផងដែរគឺលោក Bassam Ghaben ។

អាជ្ញាធរអ៊ីស្រាអែលបានអនុម័តកាលពីថ្ងៃទី15 ខែធ្នូកន្លងទៅនេះក្នុងការបើកឡើងវិញនូវច្រកព្រំដែន Karm Abu Salem  រឺហៅម្យ៉ាងទៀតថា Karm Salem ដែលជាខ្សែទីពីរនៃច្រកនាំចូលសម្រាប់រថយន្តដឹកជំនួយទៅកាន់តំបន់ Gaza រួមជាមួយនឹងច្រកព្រំដែន Rafah ផងដែរ។

ច្រកព្រំដែន Karm Abu Salem គឺជាច្រកពាណិជ្ជកម្មដែលសកម្មតែមួយគត់ទៅកាន់តំបន់ហ្គាហ្សា ដែលតាមរយៈនោះត្រូវបាននាំចូលដោយសម្ភារៈសំណង់ ទំនិញ ប្រេងឥន្ធនៈ និងអាហារ។

thumbs_b_c_4f9dc2d13a240adbb4c1414c6ebf7f2c

 

  1. ហ្ស៊កដានី​ប្រកាស​ផ្លូវ​ថ្មី​ដើម្បី​នាំយក​ជំនួយ​ចូល​ហ្គាហ្សា​ដោយ​ផ្ទាល់

យោងតាមសារព័ត៌មាន Anadolu Ajansi ចុះផ្សាយថ្ងៃទី២១ ខែធ្នូបានអោយដឹងថា លោក Al-Mubaideen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហ្ស៊កដានីកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបន្តការបញ្ជូនជំនួយមនុស្សធម៌ និងការសង្គ្រោះដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ដោយពន្យល់ថា អង្គការសប្បុរសធម៌ហ្ស៊កដានី Hashemite និងកម្មវិធីស្បៀងអាហារពិភពលោកបានបញ្ជូនរថយន្តជំនួយ46គ្រឿងដែលផ្ទុកគ្រឿង​ឧបភោគ​បរិភោគ​មូលដ្ឋា750​តោន​កាល​ពី​ថ្ងៃពុធ។ 

លោកបាននិយាយថា រថយន្តដឹកជំនួយហ្ស៊កដានីបានឆ្ពោះទៅកាន់ច្រកព្រំដែន Al-Auja រួចបន្ទាប់មកទៅកាន់តំបន់ Gaza តាមរយៈច្រកព្រំដែន Kerem Shalom។

លោក Al-Mubaideen បានចង្អុលបង្ហាញថា ការដឹកជំនួយតាមរយៈច្រក Kerem Shalom គឺជាចម្ងាយដែលខ្លីជាងគេបំផុត និងធានាការមកដល់របស់វាកាន់តែលឿន។

thumbs_b_c_7ea820a57e0959b0b237e7a4de3a1b8b


 


ថ្ងៃសុក្រ, 22 ខែធ្នូ 2023 10:53  BeeTube News