BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មានការផ្ទុះយ៉ាងខ្លាំងនៅលើស្ពាន Kerch ប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋរុស្សីបាននិយាយ

ថ្ងៃសៅរ៍, 08 ខែតុលា 2022 14:44  គុន ច័ន្ទរដ្ឋា

photo_2022-10-08_14-37-54 (1)

CNN-

ស៊ីទែនមួយបានផ្ទុះកាលពីព្រឹកថ្ងៃសៅរ៍នៅលើស្ពានដែលវែងជាងគេនៅអឺរ៉ុប ដែលតភ្ជាប់ពីរុស្សីទៅកាន់ទឹកដី Crimea បើយោលទៅតាមប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋរុស្សី RIA និងរូបភាពវីឌីអូប្រព័ន្ធសង្គម។ រូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គមនៃស្ពាន Kerch បានបង្ហាញនូវរូបភាពដែលជាផ្លូវជាតិសំរាប់យាន្តជំនិះនិងជាស្ពានរថភ្លើងបានធ្លាក់ចុះទៅក្នុងទឹកដែលនៅខាងក្រោមវា។ ផ្សែងភ្លើងត្រូវបានគេឃើញឆេះទូររថភ្លើងដែលនៅខាងលើស្ពាន។ ស៊ីទែនស្ថិតនៅលើស្ពានដែលមានប្រវែង១១គ.ម. ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ពីព្រោះវាបានតភ្ជាប់ពីតំបន់ Krasnodar រុស្សីជាមួយនិងឧទ្វីបដែលតភ្ជាប់ Crimea។

“ការងារកំពុងតែប្រព្រឹត្តិទៅដើម្បីពន្លត់ភ្លើង" ទីប្រឹក្សារនៃប្រធានរដ្ឋបាលរុស្សីដែលគ្រប់គ្រងភូមា Oleg Kryunchkov បាននិយាយនៅលើ T​elegram ដោយបានបន្ថែមថាសសរដ៏ធំនៃស្ពាន នេះពុំមានការខូចខាតនោះទេ។ ស្ពាន Kerch មានសមត្ថភាពទួលបាន៤០,០០០រថយន្តក្នុង១ថ្ងៃនិងពលរដ្ឋធ្វើចលនាចំនួន១៤លាននាក់ ព្រមទាំងដឹកទំនិញ១៣លានតោនក្នុង១ឆ្នាំ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRA Novosibirsk បានរាយការណ៍នៅពេលដែលស្ពានបានបើកឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១៨។ សាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយាយថា គេអាចលឺសម្លេងនៃការផ្ទុះជាច្រើនគ.ម.ពីចម្ងាយ ដែលវាបានកើតឡើងប្រហែលជាមុនម៉ោង៦ព្រឹកកាលពីថ្ងៃសៅរ៍ខណៈដែលរថភ្លើងបានឆ្លងកាត់ស្ពាន។

ការខូចខាតនៃផ្នែករបស់ផ្លូវស្ពានបានបង្ហាញនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពុំមានសញ្ញានៃការវាយប្រហារដោយមីស៊ីលនោះទេ។ រូបភាពដំបូងដែលបានបង្ហាញមកបាននាំឲ្យគេវាយតម្លៃថាការវាយប្រហារទៅលើស្ពាននេះអាចបណ្តាលមកពីការធ្វើវិទ្ធង្សនា។ការផ្ទុះនៅលើស្ពានបានកើតចេញមកបន្ទាប់ពី១ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីរុស្សី Vladimir Putin បានប្រារព្វពិធីខួបកំណើតគម្រប់៧០ឆ្នាំរបស់លោកនិងនៅចំពេលដែលមានការរិះគន់យ៉ាងច្រើននៅក្នុងរុស្សី អំពីទង្វើរនៃសង្រ្គាមប្រឆាំងនិងអ៊ុយក្រែនបន្ទាប់ពីមានការកើនឡើងជាបន្តបន្ទាប់នៃការបរាជ័យនៅលើសមរភូមិនៅក្នុងប៉ុន្មានអាទិត្យថ្មីៗនេះ។

នៅពេលដែលមានការវាយប្រហារលើ Crimea កាលពីពេលមុន ប្រភពនៃមន្ត្រីរុស្សីបាននិយាយថាវាមិនមានភាពច្បាស់លាស់អំពីមូលហេតុនៃការផ្ទុះដែលសេវាកម្មសារព័ត៌មាន Tass បាននិយាយថា មានការពាក់ព័ន្ធទៅនឹងស៊ីទែនសាំង។ “បើយោលទៅតាមទិន្ន័យជាដំបូង ស៊ីទែនសាំងដែលនៅលើខ្សែររថភ្លើងបានឆាបឆេះ នៅលើផ្នែកមួយនៃស្ពាន Crimea ខ្សែរទម្ររបស់ស្ពានពុំមានការខូចខាតនោះទេ Oleg Kryuchkov បាននិយាយ។មន្ត្រីម្នាកទៀតដែលតែងតាំងដោយទីក្រុងមូស្គូ បាននិយាយវាហាក់ដូចជាប្រញ៉ាប់ពេកក្នុងការនិយាយអំពីហេតុផលនិងផលវិបាករបស់វា។ ការងារកំពុងតែដំណើរការដើម្បីរំលត់អគ្គីភ័យ៕


ថ្ងៃសៅរ៍, 08 ខែតុលា 2022 14:44  គុន ច័ន្ទរដ្ឋា