BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រទេសឥណ្ឌា៖ កងទ័ពឥណ្ឌាជួយសង្រ្គោះអ្នកដើរថ្មើរជើងនៅរដ្ឋ Kerala ដែលជាប់នៅក្នុងជ្រលងភ្នំរយៈពេល ៤៨ ម៉ោង

ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 13:41  BeeTube News

_123192228_flittzcuyaumljb (1)

អ្នកឡើងភ្នំមកពីកងទ័ពឥណ្ឌាបានជួយសង្គ្រោះអ្នកដើរថ្មើរជើងម្នាក់ដែលរងរបួស ដែលត្រូវបានជាប់គាំងដោយគ្មានអាហារ និងទឹកអស់រយៈពេលជិត 48 ម៉ោងនៅក្នុងជ្រលងភ្នំដ៏ចោតមួយក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ R Babu អាយុ 23 ឆ្នាំ បានរអិលជើងធ្លាក់ចូលទៅក្នុងប្រហោងថ្មនៅលើភ្នំកាលពីថ្ងៃច័ន្ទ ខណៈពេលកំពុងដើរលេងជាមួយមិត្តភក្តិបីនាក់។ ក្រុមជួយសង្គ្រោះបីផ្សេងគ្នាបានបរាជ័យក្នុងការទាក់ទងគាត់។ ប៉ុន្តែនៅ​ព្រឹក​ថ្ងៃ​ពុធ ទីបំផុត​កងទ័ព​ឥណ្ឌា​អាចភ្ជាប់ការទាក់ទង​ជាមួយ​គាត់បាន។

គេហទំព័រព័ត៌មាន Manorama បានរាយការណ៍ថា "កងទ័ពដែលធ្វើប្រតិបត្តិការជួយសង្គ្រោះបានទៅដល់ជិត R Babu ហើយបានផ្តល់ទឹក និងអាហារដល់គាត់។ សមាជិកម្នាក់នៃក្រុមជួយសង្គ្រោះបាននាំគាត់ទៅកំពូលភ្នំ បន្ទាប់ពីបានផ្តល់ឧបករណ៍សុវត្ថិភាពដល់គាត់"។ ភ្នំ Kurumbachi, កម្ពស់ 305 ម៉ែត្រ, នៅស្រុក Palakkad នៃរដ្ឋ Kerala ត្រូវបានគេស្គាល់ថា ដោយសារវាជាភ្នំដ៏ចោតមួយ ហើយនាយកដ្ឋានព្រៃឈើរបស់រដ្ឋពីមុនបានព្រមានអ្នកដើរលេងអំពីហានិភ័យនៃការឡើងភ្នំនេះ។

សេចក្តីរាយការណ៍បាននិយាយថា នៅពេលដែលលោក Babu បានធ្លាក់ ហើយជាប់គាំងនៅក្នុងប្រហោងភ្នំកាលពីថ្ងៃចន្ទ គាត់មានកន្លែងគ្រប់គ្រាន់សម្រាប់អង្គុយនៅខាងក្នុង។ ក្រោយ​ពី​មិត្តភ័ក្តិ​របស់​គាត់​មិន​អាច​ទាញ​គាត់​ឡើង​បាន​ដោយ​ប្រើ​ដំបង និង​ខ្សែពួរបានទេ​ ក៏ចុះ​ពីលើ​ភ្នំ​ដើម្បី​ស្វែងរក​ជំនួយ​ពី​ប៉ូលិស។ លោក Babu បាន​ផ្ញើ​រូបថត និង​ការ​ថត​សែលហ្វី​នៃ​កន្លែង​នោះ​ដើម្បី​ជួយ​ពួកគេ​ស្វែងរក​គាត់។

នៅពេលដែលកិច្ចខិតខំប្រឹងប្រែងកងទ័ពបានពង្រីកការជួយសង្គ្រោះ យន្តហោះគ្មានមនុស្សបើកត្រូវបានប្រើប្រាស់ដើម្បីតាមដានទីតាំងរបស់គាត់នៅម្ខាងនៃភ្នំដែលគាត់ជាប់គាំង។ កាលពីថ្ងៃអង្គារ ឧទ្ធម្ភាគចក្រឆ្មាំឆ្នេរសមុទ្របានធ្វើការតម្រៀបជាច្រើន ដើម្បីទៅដល់គាត់ ប៉ុន្តែមិនបានសម្រេចទេ ដោយសារតែសណ្ឋានដី និងសម្ពាធខ្យល់។ ក្រុម​ជួយ​សង្គ្រោះ​ក៏​មិន​អាច​យក​អាហារ និង​ទឹក​មក​ឲ្យ​គាត់បាន​ដែរ។

សមាជិកសភាក្នុងស្រុក Shafi Parambil បានសម្តែងការព្រួយបារម្ភអំពីសុខភាពរបស់លោក Babu ។ លោក​បាន​បន្ត​ថា​៖ «រហូត​ដល់​ថ្ងៃ​ត្រង់​ថ្ងៃ​អង្គារ ​គាត់​បាន​ឆ្លើយ​តប​ទៅ​ប្រតិបត្តិករ​ជួយ​សង្គ្រោះ​ដោយ​លើក​ដៃជាសញ្ញា។ ប៉ុន្តែ​មក​ដល់​ពេល​ល្ងាច សុខភាពរបស់​គាត់​បាន​ចុះទន់​ខ្សោយ​ខ្លាំង​»។ កាលពីយប់ថ្ងៃអង្គារ អាជ្ញាធរបានដុតភ្លើងដើម្បីរក្សាសត្វព្រៃឱ្យនៅឆ្ងាយ។

ក្រុម​នៃ​កងទ័ព​ឥណ្ឌា​ត្រូវ​បាន​កេណ្ឌ ​បន្ទាប់ពី​ប្រមុខរដ្ឋ​បាន​ស្នើសុំ​ជំនួយ​ពី​ពួកគេ។ ទីបំផុត កងទ័ព​បានជួយសង្គ្រោះ​​លោក Babu នៅ​ព្រឹក​ថ្ងៃ​ពុធ ដោយ​និយាយ​ថា "យើង​បាន​ទៅ​ហើយ កុំ​បារម្ភ"។ នៅពេល​នេះ​គាត់​ត្រូវ​បាន​គេ​យក​ទៅ​កាន់មន្ទីរពេទ្យ៕

_123191902_keralatrekker

អត្ថបទដកស្រង់ពី BBC

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 13:41  BeeTube News