CAMSOC-ភ្នំពេញ៖ លោក Keisuke Honda អ្នកចាត់ការទូទៅ ក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញអារម្មណ៍ខកចិត្តនឹងទម្រង់លេង របស់ក្រុមក្នុងការប្រកួតជាមួយកោះហ្គាំនៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 ជើងទី១កាលពីយប់មិញទោះបីកម្ពុជា បានយកឈ្នះក្រុមកោះរបស់សហរដ្ឋអាមេរិកនេះក៏ដោយ។
អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាខាងលើបានបញ្ជាក់ថា «ខ្ញុំគួរតែសប្បាយចិត្តព្រោះយើងឈ្នះតែខ្ញុំបែរជាខកចិត្តទៅវិញព្រោះ ទម្រង់លេងយើងគឺមិនល្អដូចពេលយើងលេងជាមួយក្រុមខ្លាំងៗទោះពេលនោះយើងចាញ់មែនតែខ្ញុំសប្បាយចិត្តជាងព្រោះយើងមាន ទម្រង់លេងប្រសើរជាងនេះ»។
អតីតសមាជិកក្រុមជម្រើសជាតិជប៉ុនដដែលសង្កត់ធ្ងន់ថា «បើយើងរីករាយជាមួយលទ្ធផលនេះជាមួយទម្រង់លេងបែបនេះតើពេល ណាទើបយើងអាចលេងឈ្នះក្រុមខ្លាំងៗក្នុងតំបន់ដូចជាវៀតណាម ឬថៃបាននោះ?»។
លោកបន្ដថា «ការអភិវឌ្ឍន៍កាយសម្បទានិងបច្ចេកទេសជាចំណុចដែលកីឡាករភាគច្រើនផ្ដោតលើក៏ដូចគ្នាយើងត្រូវពង្រឹងផ្នែកទាំងនោះប៉ុន្ដែអ្វីដែលពិសេសជាងនោះយើងត្រួវយល់ដឹងពីការប្រើប្រាស់តាក់តិច (Tactic) ដែលជាកត្ដាដែលធ្វើឲ្យក្រុមយើងអាចប្រកួតប្រ ជែង ក្រុមខ្លាំងៗបាន»។
ការលើកឡើងរបស់សមាជិកក្លឹប FK Suduva នៃលីគកំពូលប្រទេស លី ទុយ អានីនេះបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះកោះហ្គាំ១-០ក្នុងជំនួបជើងទី១នៅប្រទេសបារ៉ែនកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យនេះគ្រាដែលកម្ពុជា ត្រូវជួបកោះហ្គាំម្ដង ទៀតនៅជើងទី២ នារាត្រីថ្ងៃទី១២ ខែតុលា សប្ដាហ៍ក្រោយដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គចែកពូលជុំទី៣នៃពានរង្វាន់បាល់ទាត់ ជើងឯកទ្វីបអាស៊ីនេះ៕