BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជីដេវីត បង្ហាញការគាំទ្រដល់ ក្មេងខ្មែរ សំរាប់ការវិលត្រលប់មកកាន់សិល្បៈជាមួយសារគាំទ្រសម្រាប់បទ Keep Going

ថ្ងៃពុធ, 03 ខែសីហា 2022 10:57  BeeTube News

 

295240313_650281426461185_6206785308054781983_n

បទចំរៀងរបស់ក្រុមក្មេងខ្មែរដែលមានចំណងជើងថា«KeepGoing»បានចេញជាផ្លូវការហើយនាចុងខែកក្កដាក្នុងថ្ងៃទី៣១នេះ មាននៅលើកម្មវិធីPlengនិងបណ្តាញសង្គមមួយចំនួនដូចជាហ្វេសប៊ុក Instagram TikTok និងYoutube។ ការវិលត្រលប់របស់ពួកគេគឺនៅស្របពេលដែលសិល្បៈHipHopស្រុកខ្មែរក៏មានសន្ទុះលោតឡើងមិនធម្មតាផងដែរ ដោយមានលោកជីដេវីតទើបតែត្រលប់មកវិញដូចគ្នា និងមានលោកវណ្ណដាឈរជើងជាប់នៅលើវិថីមួយនេះ។ អាចនិយាយថាវាគឺជារឿងដ៏កម្រមួយដែលលោកជីដេវីតបានធ្វើការចែករំលែកបន្តវីឌីអូចំរៀងរបស់ក្រុមក្មេងខ្មែរ រួមទាំងសរសេរសារបង្ហាញការគាំទ្រដល់ពួកគេដែលត្រលប់មកសិល្បៈវិញថែមទៀតផង។

295527529_2614069638730243_1324799677709621942_n

តែក៏ធ្វើអោយផ្ទុះការភ្ញាក់ផ្អើលមិននឹកស្មានដល់មួយសំរាប់អ្នកគាំទ្រ ព្រេាះយើងសង្តេតឃើញថាលោកជីដេវីដនិងក្មេងខ្មែរកម្របង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈបែបនេះខ្លាំងណាស់។ គួរបញ្ជាក់ផងដែរក្រុមក្មេងខ្មែរបកស្រាយបទចំរៀងមួយបទនេះមានសមាជិកពីររូបគឺលោកកៅពន្លឺ និងលោកជាសុជាតិ។ បន្ទាប់ពីលោកជីដេវីតធ្វើការបង្ហេាះនូវសារនេះរួចក៏មានបណ្តាអ្នកគាំទ្រជាច្រើនរបស់លោកបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេដូចគ្នា។ ពួកគេបានសរសើរលោកជីដេវីតជាអាយដលគំរូម្នាក់ដែលបានជួយគាំទ្រសិល្បករដទៃមិនថាដើរនៅលើវិស័យតែមួយពោរពេញដោយការប្រកួតប្រជែង។  អ្នកខ្លះទៀតក៏បានស្នើរសុំអោយពួកគេទាំងពីរក៏ដូចជាតារារ៉េបដទៃទៀតនៅក្នុងស្រុកខ្មែរងាកមកចាប់ដៃគ្នារួមសហការជាមួយគ្នាផង  និងអ្នកមួយចំនួនទៀតភ្ញាក់ផ្អើលរហូតទប់ខ្លួនមិននឹង និងចង់ឃើញសហការគ្នាណាមួយនាពេលអនាគតផងដែរ។

អត្ថបទដោយ​ វត្តី


ថ្ងៃពុធ, 03 ខែសីហា 2022 10:57  BeeTube News