DW-
កងកម្លាំងដែលបញ្ជូនទៅបង្រ្កាបការផ្ទុះអំពើហឹង្សារនៅ Kazakhstan បានវិលត្រឡប់មករុស្សីវិញ។ កងទ័ពសម្ព័ន្ធមិត្តនៃអតីតរដ្ឋសហភាពសូវៀត៦ប្រទេស ដែលដឹកនាំដោយរុស្សីត្រូវបានបញ្ជូនទៅ Kazakhstan បន្ទាប់ពីមានសំណូមពរលោកប្រធានាធិបតី Kazakhstan ។ ក្រសួងការពារប្រទេសរុស្សីបាននិយាយកាលពីថ្ងៃសៅរ៍ថាកងទ័ពដែលបានបញ្ជូនទៅ Kazakhstan ដើម្បីជួយបញ្ឈប់អំពើហឹង្សារបះបោរនៅប្រទេសអាស៊ីកណ្តាលបានវិលត្រឡប់មកផ្ទះវិញ។
កងទ័ពរុស្សីដែលជាផ្នែកមួយនៃកងកម្លាំងរក្សារសន្តិភាព មានចំនួនប្រហែលជា២,០០០នាក់ បានដាក់ពង្រាយដោយអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) ដែលដឹកនាំដោយរុស្សីមានចំនួន៦ប្រទេសនៃអតីតសហភាពសូវៀតរួមមាន Belarus ,Armenia, Tajiskistan, និង Kyrgyzstan។ ក្រសួងការពារប្រទេសរុស្សីបានTweet ថា កងទ័ពនិងយុទ្ធោបករណ៍មយន្តហោះទាំងអស់ជាមួយនឹងកងកម្លាំង CSTO បានវិលត្រឡប់ពី Kazakhstan មកដល់មូលដ្ឋានទ័ពអាកាស Severn ជិតទីក្រុង Ivanovo។
កងទ័ព CSTO បានចាប់ផ្តើមដំណើរការលើកទី១ដកចេញនៅថ្ងៃពុធ ដែលនឹងត្រូវបន្តធ្វើរហូតដល់ថ្ងៃទី១៩ខែមករា គេនៅមិនទាន់ដឹងច្បាស់ថាថា តើកងទ័ពដែលមកពីប្រទេស CSTO ដ៏ទៃទៀតនឹងស្ថិតនៅក្នុង Kazakhstan បន្តទៀតឬយ៉ាងណា?។ បើយោងទៅតាម Tweet ពីអគ្គលេខាធិការ Stanislavsky Zas មិនមានការប៉ះទង្គិចរវាងកងកម្លាំរក្សារសន្តិភាពនិងពួកសកម្មប្រយុទ្ធក្នុងអម្លុងពេលដែលដាក់ពង្រាយនៅក្នុង Kazakhstan ទេ។
កងកម្លាំងបានប្រមូលផ្តុំក្រោយពីមានការទទូចសុំជំនួយពីលោកប្រធានាធិបតី Kazakhstan លោក Kassym -Jomar Tokayev។ ការបះបោរដោយអំពើហឹង្សារបានផ្ទុះឡើងនៅក្នុងប្រជាជាតិអតីតសហភាពសូវៀតបន្ទាប់ពិមានការតវ៉ាលើរឿងប្រេងឡើងថ្លៃដែលបានរាលដាលទូទាំងប្រទេស។ ការធ្វើបាតុកម្មតវ៉ាបានផ្ទុះឡើងជាទ្រង់ទ្រាយធំក្នុងការមិនសប្បាយចិត្តប្រឆាំងទៅនឹងរដ្ឋាភិបាលលោកប្រធានាធិបតី Tokayev ។ នៅក្នុង ទីក្រុង Almaty ដែលជាអតីតរដ្ឋធានីក្នុង KazakhstN ក្រុមបាតុករបានដុតអគាររដ្ឋាភិបាលនិងបានចូលកាន់កាប់អាកាសយានដ្ឋានក្នុងរយៈពេលដ៏ខ្លី។
Tokayev បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននិងបានបញ្ជាឲ្យបាញ់ទៅលើហ្វូងបាតុករដោយមិនចាំបាច់មានការព្រមាន ដែលបាញ់ទៅលើហ្វូងបាតុករដោយមិនចាំបាច់មានការព្រមាន ដែលនាំឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ។