Newsweek-
អ្នកការទូតជាន់ខ្ពស់រុស្សីក្នុងសហរដ្ឋអាមេរិកបានដាក់ការស្តីបន្ទោសទៅលើនយោបាយការទូតការបរទេសរបស់សហរដ្ឋអាមេរិក ក្នុងការជួយបង្កឲ្យមានវិបត្តិក្នុង Kazakhstan ជាកន្លែងដែលទីក្រុងមូស្គូបានស្វែងរកជាបន្ទាន់ ដើម្បីនាំមកនូវស្ថិរភាពដែលជាផ្នែកមួយនៃអន្តរាគមន៍យោធានៃសម្ព័ន្ធមិត្តរុស្សី ខណៈដែលភាពតានតឹងក្នុងអ៊ុយក្រែនកំពុងកើនឡើង។ ឯកអគ្គរដ្ឋទូតប្រចាំនៅសហរដ្ឋអាមេរិក Anatoly Antonov បានប្រាប់ Newsweek ថា "មានការខ្វាយខ្វល់យ៉ាងធ្ងន់ធ្ងរចំពោះការរាលដាលនៃមនោគមន៍វិជ្ជាសាសនាដែលនិយមជ្រុលនៅក្នុងអាស៊ីកណ្តាល”។
លោកក៏បានធ្វើការវិភាគពីឬសគល់នៃរឿងរ៉ាវដែលមានរយៈពេល២ទស្សវត្យរ៍នៃអស្ថិរភាពនៃការធ្វើអន្តរាគមន៍នៃយោធាសហរដ្ឋអាមេរិកនៅលោកខាងលិចនិងអាស៊ីកណ្តាល។ "វាកើតចេញមកពីអស្ថិរភាពនៅក្នុងមជ្ឍឹមបូព៌ានិងអាហ្វហ្គានីស្ថាន ដោយសារការជ្រៀតជ្រែកចូលដោយយោធាបស្ចឹមប្រទេសនៅក្រោម លេសការពារសិទ្ធមនុស្សនិងប្រជាធិបតេយ្យ" Antonov និយាយ។ អាមេរិកបានប្រកាសសង្រ្គាមប្រឆាំងទៅនឹង ភេវរករ បន្ទាប់ពីមានការវាយប្រហារថ្ងៃ 9/11 ក្នុងឆ្នាំ២០០១, ការឈ្លានពានទៅលើអុីរ៉ាក់និងការប្រឹងប្រែងផ្លាស់ប្តូររបបនៅលីប៊ីក្នុងឆ្នាំ២០០៣ និងស៊ីរីដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១១ បានបង្កឲ្យមានចលាចលនិងទំនាស់ពាសពេញតំបន់។
ក្នុងខែសីហា Biden បានដកទ័ពចេញទាំងស្រុងពីអាហ្វហ្គានីស្ថានបន្ទាប់ពីអស់រយៈពេល២ទស្សវត្យរ៍ ដែលធ្វើឲ្យពួកតាលីបង់បានកាន់កាប់អំណាចវិញយ៉ាងឆាប់រហ័ស។ ជាច្រើនខែបន្ទាប់ពីការដកទ័ព ប្រទេសដែលនៅជិតខាង Kazakhstan បានផ្ទុះឡើងនៅភាពចលាចលដ៏ធ្ងន់ធ្ងរ ចាប់តាំងពីប្រទេសនេះបានទទួលនូវឯករាជ្យភាពពីសហភាពសូវៀតក្នុងឆ្នាំ១៩៩០។ ប្រធានាធិបតី Kassym -Jomart Tokayev ដែលបានឡើងកាន់អំណាចបន្ទាប់ពីមេដឹកនាំដែលកាន់អំណាចដ៏យូរ Nursultan Nazabayev បានចុះចេញពីអំណាចក្នុងឆ្នាំ២០១៩ បានប្រឈមទៅនឹងបាតុកម្មទូទាំងប្រទេស ដែលនាំឲ្យមានការបំផ្លាញស្ថាប័ន្ររដ្ឋ និងមានការប៉ះទង្គិច បន្ទាប់ពីតម្លៃប្រេងបានហក់ឡើងយ៉ាងខ្ពស់នៅក្នុងចុងសប្តាហ៍នេះ។
ភាពចលាចលនេះបណ្តាលឲ្យមានការលាលែងពីតំណែងនៃគណៈរដ្ឋមន្ត្រីរបស់លោក Tokayev និងការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន និងបន្ទាប់មកទៀតមានការអំពាវនាវឲ្យសម្ព័ន្ធមិត្តនៃអង្គការសន្ធិសញ្ញាសន្តិសុខរួមដែលដឹកនាំដោយរុស្សី CSTO ជួយអន្តរាគមន៍ទៅលើអ្វីដែលគេហៅថាជាសកម្មភាពរបស់ "ក្រុមអ្នកលេងភេវរករ" ដែលបានទទួលការហ្វឹកហ្វឺននៅបរទេស។ CSTO ដែលមានប្រទេស Armenia Belarus Kyrgyzstan និង Tajikistan បានឆ្លើយតបទៅនឹងការអំពាវនាវនេះដោយបង្កើតឲ្យមានកងរក្សាសន្តិភាព ដើម្បីដោះស្រាយភាពរំជើបរំជួលក្នុង Kazakhstan ៕