BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំ Kazakhstan បញ្ជាឲ្យកងកម្លាំង ”ឲ្យសម្លាប់ដោយគ្មានការព្រមាន” ដើម្បីបង្រ្កាបការតវ៉ាដោយហឹង្សា

ថ្ងៃសៅរ៍, 08 ខែមករា 2022 09:08  គុន ច័ន្ទរដ្ឋា

photo_2022-01-08_09-06-41

CNN-

ប្រធានាធិបតី Kazakhstan លោក Kassym-Jomart Tokayev បានបញ្ជាឲ្យកងកម្លាំង “សម្លាប់ដោយគ្មានការព្រមាន” ដើម្បីកំទេចការតវ៉ាដោយអំពើហឹង្សាដែលបានធ្វើឲ្យអតីតសាធារណរដ្ឋសូវៀតត្រូវគាំងស្តូក និងត្រូវបានគេរាយការណ៍មកថា មានមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិត។ នៅក្នុងការថ្លែងប្រឆាំងជាសាធារណៈកាលពីថ្ងៃសុក្រ Tokayev បាននិយាយថា ភាពចលាចលដែលបានចាប់ផ្តើមពីដើមសប្តាហ៍នេះ ដែលមានការតវ៉ាប្រឆាំងទៅនឹងការឡើងថ្លៃតម្លៃប្រេងឥន្ធនៈត្រូវបានដឹកនាំដោយមេក្លោងដែលបានហ្វឹកហ្វឺនយ៉ាងល្អឥតខ្ចោះរបស់ក្រុម "ចោរភេវរកម្ម" ពីក្នុងនិងក្រៅប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Kazakh បានរាយការណ៍កាលពីថ្ងៃសុក្រថា បុគ្គលិកសន្តិសុខ១៨នាក់ និងជនឧក្រឹដ្ឋប្រដាប់អាវុធចំនួយ២៦នាក់ បានស្លាប់នៅក្នុងការតវ៉ាដោយហឹង្សា។ មនុស្សច្រើនជាង៣,០០០នាក់ត្រូវបានចាប់ឃុំឃាំង។ Tokayev បាននិយាយថា ស្ថានការណ៍មានស្ថិរភាពឡើងវិញនៅក្នុងទីក្រុង Almaty ដែលជាទីក្រុងធំជាងគេ ហើយថា “ការចាប់ផ្តើមដាក់ប្រទេសនៅក្នុងគ្រាមានអាសន្នកំពុងចាប់ផ្តើមចេញជាលទ្ធផល”។ “ប៉ុន្តែភេវរករកំពុងបន្តបំផ្លាញសម្បត្តិរដ្ឋនិងឯកជន និងប្រើអាវុធប្រឆាំងនឹងប្រជាជាតិ” លោកនិយាយ “ខ្ញុំបានបញ្ជាឲ្យពង្រឹងច្បាប់ស្ថាប័ន្រ និងយោធាដើម្បីបាញ់សម្លាប់ដោយគ្មានការព្រមាន”។

សុន្ទរកថាបានប៉ុនប៉ងដើម្បីគាស់រំលើងនូវព្រឹត្តិការណ៍ដែលចង់និយាយថា បាតុកម្មគឺជាការបង្កើតនូវភាពចលាចលដែលបង្ករឲ្យមានការបំផ្លិចបំផ្លាញនិងមនុស្សស្លាប់។ Tokayev បាននិយាយថាអំពើហឹង្សាវាជាការបង្កើតឡើងដោយសត្រូវដែលមានការចាត់តាំងបានល្អ បំពាក់អាវុធដោយប្រើដំបងនិងចែកជាក្រុមតូចៗអនុវត្តិនូវការវាយប្រហារតាមបែបភេវរជន និងអ្នកជំនាញដែលបានហ្វឹកហ្វឺនក្នុងមនោគមន៍វិជ្ជាវិទ្ធង្សនាប្រកបទៅដោយជំនាញបំភ្លៃព័ត៌មាននិងមានសមត្ថភាពធ្វើឲ្យមនុស្សមានអារម្មណ៍ដូចត្រូវគេគាបសង្កត់។

ទោះជាយ៉ាងណាក៏ដោយ អ្នកតវ៉ាជាច្រើនដែលបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានបដិសេធនូវការបកស្រាយទាំងនេះ។ “យើងមិនមែនជាជនឧក្រឹដ្ឋឬក៏ជាភេវរជននោះទេ” ស្ត្រីម្នាក់បាននិយាយ “រឿងតែមូយគត់ដែលធ្វើឲ្យមានការរីករាលដាលនេះ គឺអំពើពុករលួយ”។ បុរសម្នាក់ទៀតបាននិយាយប្រាប់ CNN ថា “មនុស្សទាំងឡាយចង់បានការពិត”។ រដ្ឋាភិបាលជាអ្នកមាន ប៉ុន្តែមនុស្សផងទាំងពួងជំពាក់បំណុលគេដែលត្រូវសង យើងមានការឈឺចាប់ ហើយយើងចង់ឲ្យមានការចែករំលែក” បុរសនោះនិយាយ៕


ថ្ងៃសៅរ៍, 08 ខែមករា 2022 09:08  គុន ច័ន្ទរដ្ឋា