BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ពរុស្សីទៅដល់ Kazakhstan ខណៈដែលបាតុករជាច្រើននាក់បានស្លាប់និងរាប់ពាន់នាក់ត្រូវចាប់ខ្លួន

ថ្ងៃសុក្រ, 07 ខែមករា 2022 08:52  គុន ច័ន្ទរដ្ឋា

photo_2022-01-06_21-42-23 (1) (1)

ABCnews-

អង្គភាពកងទ័ពជើងគោករុស្សីបានចាប់ផ្តើមទៅដល់ក្នុងប្រទេស Kazakhstan ដើម្បីជួយប្រធានាធិបតីបញ្ចប់ការតវ៉ាដ៏ធំមួយនៅក្នុងប្រទេសអាស៊ីកណ្តាល ខណៈ ដែលកងកម្លាំងសន្តិសុខនៅទីនោះបាននិយាយថា គេបានសម្លាប់បាតុករជាច្រើននាក់ក្នុងរយៈពេលពេញ១យប់ពេលដែលមានការប៉ះទង្គិចដោយអំពើហឹង្សារ។ កងទ័ពរុស្សីបានដាក់ពង្រាយដែលជាផ្នែកនៃកងកម្លាំងរួមមកពីប្រទេសសម្ព័ន្ធមិត្តអតីតសហភាពសូវៀតដែលដឹកនាំដោយរុស្សី បន្ទាប់ពីលោកប្រធានាធិបតី Kazakhstan បានអំពាវនាវកាលពីថ្ងៃពុធដើម្បីសុំជំនួយបង្ក្រាបការប្រឆាំងតវ៉ាដែលបានរាលដាលពាសពេញប្រទេស។

លោកប្រធានាធិបតី Kassym-Jopart Tokayev បានធ្វើសំណូមពរបន្ទាប់ពីហ្វូងបាតុករបានសម្រុកចូលទៅក្នុងការិយាល័យសាលាក្រុងក្នុងទីក្រុងដែលធំជាងគេ Almaty និងចូលចូលទៅកាន់កាប់ព្រលានយន្តហោះ។ អង្គភាពកងទ័ពជើងគោករុស្សីមួយចំនួនបានចុះនៅមូលដ្ឋានអាកាសមួយក្នុង Kazakhstan ក្នុងពេលប្រព័ន្ធផ្សព្វផ្សាយរុស្សីបានបង្ហាញរូបភាព ទាហ៊ាននិងរថពាសដែកចុះពីលើយន្តហោះដឹកជញ្ជូនយោធា។ ទាហ៊ានរុស្សីមិនត្រូវបានដឹងពីចំនួនពិតប្រាកដ ប៉ុន្តែគេបានប៉ាន់ស្មានថាប្រហែលជាច្រើនរយនាក់អាចរហូតដល់ពាន់ ដែលក្នុងនោះមានទាហ៊ានជាច្រើនរយនាក់មកពី Belarus TajikistanនិងArmeniaដែលនឹងមកដល់ផងដែរ។

សម្ព័ន្ធភាពយោធា ដែលដឹកនាំដោយរុស្សីនេះ(CSTO) បាននិយាយថាគេបានដាក់ពង្រាយនូវអ្វីដែលគេហៅថាជាបេសកកម្មរក្សារសន្តិភាពមួយដើម្បីជួយរដ្ឋាភិបាល Kazakhstan ធ្វើឲ្យមានរបៀបរៀបរយឡើងវិញ។ អង្គការនេះបាននិយាយថា “ភារៈកិច្ចរបស់កងកម្លាំងនេះគឺការពាររដ្ឋនិងយោធានិងជួយរដ្ឋាភិបាល Kazakhstan ពង្រឹងនូវការអនុវត្តិច្បាប់ដើម្បីស្ថិរភាព”។ កងកម្លាំង Kazakhstan បានចូលទៅកាន់កាប់ទីក្រុង Almaty វិញកាលពីថ្ងៃព្រហស្បត៍ ដែលវីឌីអូបានបង្ហាញពីរូបភាពទាហ៊ានបានបាញ់ទៅលើក្រុមបាតុករ។ ការបាញ់នេះបានធ្វើឡើងទាំងកណ្តាលថ្ងៃ បើយោលទៅតាមប្រជាពលរដ្ឋដែលនៅនឹងកន្លែង។

ការដាក់ប្រទេសក្នុងគ្រាមានអាសន្នត្រូវបានប្រកាសទូទាំងប្រទេស ប្រព័ន្ធអាំងទែរណែតត្រូវបានកាត់ផ្តាច់ បើយោលទៅតាមប្រព័ន្ធផ្សព្វផ្សាយ។ ក្រសួងមហាផ្ទៃបាននិយាយថាបាតុករប្រហែល២,០០០នាក់ត្រូវបានចាប់ខ្លួននៅ Almaty និងទីលានត្រូវបានបោសសំអាតក្រុមបាតុករឲ្យចេញ។ នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថាបើសិនជាបាតុករណាមិនព្រមទំលាក់អាវុធនឹងត្រូវកំទេច។


ថ្ងៃសុក្រ, 07 ខែមករា 2022 08:52  គុន ច័ន្ទរដ្ឋា