BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមអ្នកតវ៉ាប្រឆាំងនៅ Kazakhstan បានដុតអគាររដ្ឋាភិបាល

ថ្ងៃព្រហស្បតិ៍, 06 ខែមករា 2022 08:15  គុន ច័ន្ទរដ្ឋា

_122589489_mediaitem122589488

The Washington post-(Moscow)

ក្នុងការដែលប្រឈមទៅនឹងរបបអត្តាធិបតេយ្យ Kazakhstan ក្រុមអ្នកប្រឆាំងតវ៉ាដែលមានការខឹងសម្បារទៅលើការឡើងថ្លៃតម្លៃប្រងឥន្ធនៈ បានចូលទៅកាន់អគាររដ្ឋាភិបាលជាច្រើនកន្លែង នៅក្នុងទីក្រុងមួយចំនួន និងអគារខ្លះត្រូវបានដុតបំផ្លាញដោយហ្វូងបាតុករ។ ការធ្វើបាតុកម្មដែលជារឿងមួយដ៏កម្រសំរាប់ប្រទេសអាស៊ីកណ្តាល ដែលមានប្រជាពលរដ្ឋចំនួន១៩លាននាក់, បានជំរុញឲ្យរដ្ឋាភិបាលបច្ចុប្បន្នលាលែងចេញពីតំណែង ហើយលោកប្រធានាធិបតីបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នចំនួន២សប្តាហ៍នៅលើ៣ភូមិភាគ។

នៅក្នុង Almaty, ដែលជាទីក្រុងដ៏ធំជាងគេនៅក្នុង Kazakhstan ដែលមានប្រជាពលរដ្ឋចំនួន២លាននាក់, ឃ្លីបវីឌីអូបានបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃអង្គារ៍ឲ្យឃើញថា ប៉ូលីសបង្រ្កាបកុប្បកម្មបានបាញ់គ្រាប់បែកធ្វើឲ្យសន្លប់ និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករជាច្រើនពាន់នាក់ ដែលរំកិលខ្លួនទៅកាន់ទីលានដ៏សំខាន់មួយ។ បន្ទាប់មកនៅថ្ងៃពុធ ទោះបីជាគណៈរដ្ឋមន្ត្រីបានលាលែងនិងមានការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហ្វូងបាតុករបានសម្រុកចូលទៅក្នុងសាលាក្រុង និងអគាររដ្ឋាភិបាលជាច្រើនកន្លែង។ ផ្សែងខ្មៅខ្មួលខ្មាញ់យ៉ាងធំត្រូវបានគេមើលឃើញ ហោះចេញតាមមាត់បង្អួចនៃអគារ។

តម្លៃប្រេងឥន្ធនៈ និងហ្គាសបានឡើងថ្លៃកាលពីថ្ងៃទី១ ខែមករា ហើយតម្លៃនេះបានឡើង១គុណនិង២ តែក្នុងរយៈពេលប៉ុន្មានថ្ងៃ។ ការតវ៉ាបានចាប់ផ្តើមនៅភាគខាងកើតនៃ Kazakhstan ដែលជាកន្លែងដែលសម្បូរប្រេងជាងគេ និងជាកន្លែងជីវភាពរស់នៅត្រូវបានគេពិចារណាថា ក្រជាងផ្នែកដ៏ទៃនៃប្រទេស ដែលជាការប៉ាន់ស្មាន ពី៧០ទៅ៩០%នៃរថយន្តនៅទីនោះប្រើឋាមពលហ្គាស (LPG) ឧស្ម័នដែលគ្មានពណ៌។

បាតុកម្មបានចាប់ផ្តើមពីចុងសប្តាហ៍នៅក្នុង Zhanaozen បន្ទាប់មកបានរាលដាលទៅដល់ផ្នែកដ៏ទៃទៀតនៃប្រទេសនៅយប់ថ្ងៃអង្គារ៍ នៅពេលដែលមានមនុស្សប្រហែលជា ៥,០០០នាក់បានមកជួបជុំគ្នានៅ Almaty ។ ទូរស័ព្ឌដែលប្រើអាំងទ័រណែតបានដើរយឺត ហើយប្រព័ន្ធ Apps ដែលប្រជាប្រីយ៍គឺ WhatsApp និង Telegram មិនអាចដំណើរការ។ ក្នុងការប៉ុនប៉ងដើម្បីបំបាត់នូវភាពចលាចល លោកប្រធានាធិបតី Kashmiri - Jomart Tokayev នឹងដាក់ចេញនូវតម្លៃប្រេងឧស្ម័នរាវក្នុងផ្នែកខាងលិចនៃខេត្ត Mangystau ។

នៅក្នុង Tweet លោកប្រធានាធិបតីបានស្តីបន្ទោសទៅលើបុគ្គលដែលមានចេតនាបំផ្លាញ ដែលចង់គាស់រំលើងនូវស្ថិរភាពនិងឯកភាពនៃសង្គម និងបាននិយាយថារដ្ឋាភិបាលនឹងជួបប្រជុំនៅថ្ងៃពុធ ដើម្បីពិភាក្សារពីតម្រូវការសេដ្ឋកិច្ចសង្គម៕


ថ្ងៃព្រហស្បតិ៍, 06 ខែមករា 2022 08:15  គុន ច័ន្ទរដ្ឋា