Tokyo-
នាយករដ្ឋមន្ត្រីជប៉ុន Fumo Kishida បានប្តេជ្ញាចិត្តកាលពីថ្ងៃពុធថា នឹងបង្កើននូវកញ្ចប់ថវិកាសំរាប់ជួយសង្រ្គោះអ្នករងគ្រោះដោយជម្ងឺរាតត្បាត ដែលមានតម្លៃរាប់ពាន់ពាន់លានយ៉េន នៅចុងសប្តាហ៍ក្រោយនេះ ដែលមានរួមបញ្ចូលទាំងទឹកប្រាក់ដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-19។
ទឹកប្រាក់ដែលត្រូវចំណាយមានតម្លៃ 100,000 យ៉េន (884ដុល្លារអាមេរិក) ក្នុងម្នាក់ នឹងត្រូវផ្តល់ទៅឲ្យសិស្សនិស្សិត អ្នកធ្វើការបណ្តោះអាសន្ន និងគ្រួសារដែលបានទទួលប្រាក់ចំណូលទាប ក្នុងការទទួលរងផលប៉ះពាល់ខ្លាំងដោយជម្ងឺរាតត្បាត, Kishida បាននិយាយ។
រដ្ឋាភិបាលនឹងផ្តល់ផងដែរនូវទឹកប្រាក់ និងប័ណ្ណបញ្ជាក់ទឹកប្រាក់ចំនួន 100,000 យ៉េន ទៅដល់យុវជនដែលមានអាយុ១៨ឆ្នាំ ឬក៏ក្មេងជាងដោយមិនរាប់បញ្ចូលចំពោះគ្រួសារណាដែលមានប្រាក់ចំណូលប្រចាំឆ្នាំចំនួនលើសពី 9,6 លានយ៉េន, លោកបាននិយាយ។ "យើងនឹងប្រមូលផ្តុំថវិកាបន្ថែមទៀតយ៉ាងឆាប់រហ័ស ដែលអាចធ្វើទៅបាននៅចុងឆ្នាំនេះ ដើម្បីបញ្ជូនទៅឲ្យពួកគេឲ្យបានឆាប់រហ័សដែលអាចធ្វើទៅបាន" Kishida បាននិយាយនៅក្នុងសន្និសិទកាសែតមួយ។
កញ្ចប់ថវិកានេះនឹងរួមបញ្ចូលទាំងជំនួយទៅដល់ផ្នែកកសិកម្ម និងឧស្សាហកម្មនេសាទដែលរងផលប៉ះពាល់ដោយឧបសគ្គថ្មីៗនេះដោយសារតម្លៃប្រេងឥន្ធនៈ, លោកនិយាយដោយមិនបានលំអិតទៅដល់ទំហំនៃការចំណាយដែលបានរំពឹងទុក។ Kishida បានរៀបចំគណៈរដ្ឋមន្ត្រីរបស់លោកកាលពីថ្ងៃពុធ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកបានវិលត្រឡប់ទៅកាន់អំណាចវិញ ជាមួយនឹងសម្លេងភាគច្រើនដ៏លើសលុបនៅក្នុងការបោះឆ្នោតកាលពីខែមុន។
Kishida បានតែងតាំងឡើងវិញទាំងអស់នូវរដ្ឋមន្ត្រីកាលពីលើកមុន លើកលែងតែរដ្ឋមន្ត្រីម្នាក់ដែលបានប្រកាសកាលពីខែមុន បន្ទាប់ពីបានជ្រើសរើសដោយសភាក្នុងការប្រកួតប្រជែងតំណែងជានាយករដ្ឋមន្ត្រីជាមួយលោក ដោយមានការគាំទ្រពីអតីតនាយករដ្ឋមន្ត្រី Yoshiide Suga ដែលបានលាលែងពីតំណែងកាលពីខែកញ្ញា។ ការផ្លាស់ប្តូរមួយគឺតំណែងរដ្ឋមន្ត្រីក្រសួងការបរទេសដែល Kishida បានដកលោក Toshimitsu Motegi ដែលត្រូវផ្លាស់ទៅកាន់តំណែងដ៏សំខាន់ក្នុងគណបក្ស ហើយជំនួសដោយរដ្ឋមន្ត្រីដែលមានគីឡូធ្ងន់នៅក្នុងគណបក្ស, គឺលោកអតីតរដ្ឋមន្ត្រីក្រសួងអប់រំ Yoshimasa Hayashi ៕