អតីតប្រធានាធិបតី Hamid Karzai បាននិយាយថា រដ្ឋាភិបាលតាលីបង់បច្ចុប្បន្ននៅក្នុងអាហ្វហ្គានីស្ថានត្រូវការភាពស្របច្បាប់នៅក្នុងប្រទេសជាមុនសិន ដើម្បីបានទទួលនូវការទទួលស្គាល់ពីអន្តរជាតិ។ លោកនិយាយថាវាអាចទទួលបានជោគជ័យតាមរយៈការបញ្ចេញនូវឆន្ទះពីពលរដ្ឋអាហ្វហ្គានីស្ថាន,ទាំងទម្រង់នៃការបោះឆ្នោតនិងទាំងទម្រង់នៃក្រុមប្រឹក្សារដែលជាប្រពៃណីដ៏ធំនៃតំណាងដែលចេញមកពីគ្រប់ផ្នែកនិងភាគីនៅក្នុងប្រទេស។
Karzai បាននិយាយជាមួយវិទ្យុសម្លេងនៃសហរដ្ឋអាមេរិក (VOA)កាលពីថ្ងៃសៅរ៍ ,លោកបានចោទប្រកាន់ថា អាហ្វហ្គានីស្ថាន កំពុងតែស្ថិតនៅលើរបត់ដ៏សំខាន់បំផុតនៃប្រវត្តិសាស្ត្រ ហើយប្រជាពលរដ្ឋអាហ្វហ្គានីស្ថានមានការទទួលខុសត្រូវមួយដើម្បីរួបរួួមគ្នា បង្កើតរដ្ឋាភិបាលដែលនឹងកើតចេញពីឆន្ទះរបស់ពលរដ្ឋ ។
“ភាពស្របច្បាប់នៅក្នុងប្រទេសរបស់យើង សំរាប់រដ្ឋាភិបាលនេះឬរដ្ឋាភិបាលផ្សេងទៀត វាជាមូលដ្ឋានគ្រឹះនៃការទទួលស្គាល់ដោយប្រទេសនានានិងសហគមន៍អន្តរជាតិ”លោកបានបន្ថែមទៀតថា រដ្ឋាភិបាលនឹងទាញយកភាពស្របច្បាប់ពីឆន្ទះរបស់ប្រជាពលរដ្ឋរបស់ខ្លួន។
មេដឹកនាំប៉ាគីស្ថាន រួមមានទាំងលោកនាយករដ្ឋមន្រ្តី Imran Khan និងលោករដ្ឋមន្ត្រីក្រសួងការបរទេស Shah Mahmoud Quresh បានថ្លែងពីពលរដ្ឋអាហ្វហ្គានីស្ថាន ព្រមទាំងបានជំរុញឲ្យសហគមន៍អន្តរជាតិធ្វើការជាមួយនឹងរដ្ឋាភិបាលថ្មីនៃទីក្រុងកាប៊ុល។ “ បើសិនជាយើងមិនយកចិត្តទុកដាក់ជាមួយអាហ្វហ្គានីស្ថានក្នុងពេលនេះទេ វានឹងមានវិបត្តិមនុស្សធម៌ដ៏ធំធេងក្នុងពេលខាងមុខ ហើយរឿងនេះវានឹងមានការរង្គោះរង្គើរមិនមែនសំរាប់តែអាហ្វហ្គានីស្ថាននោះទេ តែវានឹងកើតមានឡើងនៅគ្រប់ទីកន្លែង “ Imran Khan បានថ្លែងនៅក្នុងមហាសន្និបាតអ.ស.ប.នៅក្នុងខែកញ្ញា។
Karzai បានប្រាប់VOA ថា ប៉ាគីស្ថានមិនមែនតំណាងឲ្យប្រជាពលរដ្ឋអាហ្វហ្គានីស្ថាននោះទេ ។សាររបស់ខ្ញុំចំពោះប៉ាគីស្ថាន ដែលជាប្រទេសជាបងប្អូន ថាប៉ាគីស្ថានមិនគួរព្យាយាមដើរតួរជាតំណាងឲ្យអាហ្វហ្គានីស្ថាននោះទេ ផ្ទុយទៅវិញប្រទេសនោះគួរតែព្យាយាមធ្វើឲ្យមានទំនាក់ទំនងស៊ីវិលដ៏ល្អជាមួយយើងវិញ។