BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Kanye West រៀបចំស្ទូឌីអូចំរៀងនៅលើវាលខ្សាច់អារ៉ាប៊ីសាអូឌីត

ថ្ងៃពុធ, 15 ខែវិច្ឆិកា 2023 11:40  BeeTube News

F-0ry1TXYAAc6X1

តារារ៉េប Icon របស់អាមេរិក Kanye West បានរៀបចំស្ទូឌីអូចំរៀងមួយនៅឯទីក្រុង AIUIa របស់ប្រទេសអារ៉ាប៊ីសាអីឌីតដើម្បីធ្វើការផលិតលើអាល់ប៊ុមបន្ទាប់របស់លោក។ តារារ៉េប Legendary រូបនេះហាក់ដូចជាបានរៀបចំបោះតង់មួយចំនួននៅក្នុងរីសតផ្កាយប្រាំដ៏ល្បីឈ្មោះមួយហៅថា Banyan Tree ដែលស្ថិតនៅក្នុងទីក្រុង AIUIa នេះផ្ទាល់។ 

Kanye-Wests-New-AlUla-Studio-A-Prelude-to-His-Next-Musical-Chapter-2

ព័ត៌មានមួយនេះបានលេចឡើងបន្ទាប់ពីលោក Kanye West បានធ្វើដំណើរកំសាន្តទៅកាន់ទីក្រុង Dubai ជាមួយកូនស្រីរបស់លោក និងដើម្បីចូលរួមទស្សនាការប្រកួតសង្វៀន«Battle of the Baddest» រវាងគូលោក Tyson Fury និងលោក Francis Ngannou ដែលធ្វើឡើងនៅទីនោះកាលពីថ្ងៃទី២៨ ខែតុលា។ 

Kanye-Wests-New-AlUla-Studio-A-Prelude-to-His-Next-Musical-Chapter-1

ប៉ុន្តែពិតដូចជាការប៉ាន់ស្មាន លោក Kanye West មិនត្រឹមតែទៅកាន់ប្រទេសមជ្ឈិមបូព៌ាដើម្បីទស្សនាការប្រកួតវ៉ៃគ្នា និងសំរាកលំហែកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីសំលឹងឃើញផលប្រយោជន៍ Business របស់លោកផងដែរ! ស្របពេលដែលរូបថតរបស់លោកបង្ហោះឡើងធ្វើអោយមានផ្ទុះពាក្យចចាមអារ៉ាមជាច្រើនថាលោកអាចនឹងមានការ Collab អាល់ប៊ុមអ្វីម្យ៉ាងនៅទីនោះខណៈពេលដែលលោកក៏កំពុងធ្វើការផលិតរួមគ្នាជាមួយលោក Ty Dolla Sign នៅក្នុងអាល់ប៊ុមបន្ទាប់។

F-vhWy-XYAAM0YU

ចំណែកឯមូលហេតុដែលលោកជ្រើសរើសទីតាំងរីសត Banyan Tree  ក៏ព្រោះតែវានៅជិតទីក្រុង Riyadh តែម្តង ម្យ៉ាងទៀតទីក្រុង AIUIa ដែលស្ថិតនៅក្នុងទឹកដីតំបន់ភាគពាយ័ព្យនៃប្រទេសអារ៉ាប៊ីសាអូឌីតគឺសំបូងទៅដោយដីមានជីជាតិនៅលើវាលខ្សាច់ ដែលអាចផ្តល់ទឹក និងដាំដុះជាផ្លែផ្កាបានយ៉ាងស្រស់ស្អាត និងមានសារមន្ទីរជាច្រើន រួមទាំងផ្លូវឆ្លងកាត់សម្រាប់ជំនួញសក្តិសមជាតំបន់ទេសចរណ៍ដ៏សំបូរបែប។ 

 


ថ្ងៃពុធ, 15 ខែវិច្ឆិកា 2023 11:40  BeeTube News