BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Kaliningrad៖ រុស្សីព្រមាន Lithuania ថានឹងមានផលវិបាកលើបញ្ហារាំងខ្ទប់មិនឲ្យរថភ្លើងរុស្សីឆ្លងកាត់

ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 08:38  គុន ច័ន្ទរដ្ឋា

2022-06-23 08.35.49 (1) (1)

BBC-

រុស្សីបានព្រមាន Lithuania អំពីផលវិបាកធ្ងន់ធ្ងរបន្ទាន់ពីគេបានរារាំងការផ្ទេរទំនិញតាមផ្លូវរថភ្លើងទៅកាន់ទឹកដីរុស្សីនៅ Kaliningrad។ "រុស្សីនឹងឆ្លើយតបយ៉ាងពិតប្រាកដចំពោះសកម្មភាពអរិភាពដូចនេះ" មន្ត្រីសន្តិសុខជាន់ខ្ពស់ Nikolai Patrushev បាននិយាយ។ Lithuania បាននិយាយថាគេគ្រាន់តែអនុវត្តិន៍តាមទណ្ឌកម្មអឺរ៉ុបដែលដាក់លើការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។ Kaliningrad គឺជាតំបន់យុទ្ធសាស្ត្រមួយដែលជាទីបញ្ជាការកងនាវារុស្សីនៅក្នុងសមុទ្ទបាល់ទិច ដែលគ្មានព្រំប្រទល់ជាប់នឹងរុស្សីដីគោក។

វាជាទឹកដីលោកខាងលិចដែលបានតភ្ជាប់ពីអាល្លឺម៉ង់បន្ទាប់ពីសង្រ្គាមលោកលើកទី២ក្នុងឆ្នាំ១៩៤៥ ហើយព្រំប្រទល់របស់វានៅជាប់ជាមួយនឹងសហគមន៍អឺរ៉ុបនិងសមាជិកNATO Lithuania និង Poland។ តំបន់នេះមានប្រជាពលរដ្ឋរស់នៅប្រហែលជា១លាននាក់ ដែលអាស្រ័យពឹងពាក់ទៅលើការនាំចូលនៃវត្ថុធាតុឆៅនិងគ្រឿងបន្លាស់ពីពីរុស្សីនិងសហគមន៍អឺរ៉ុប។ អភិបាលតំបន់ Anton Alikhanov បាននិយាយថាការរារាំងនឹងធ្វើឲ្យប៉ះពាល់ប្រហែលជា៥០%នៃវត្ថុធាតុដែលត្រូវការនាំចូលទៅក្នុង Kaliningrad។

នៅក្នុងទស្សនកិច្ចកាលពីថ្ងៃអង្គារ៍ទៅកាន់ Kaliningrad លោក Patrushev បាននិយាយថា ការរាំងខ្ទប់ដោយ Lithuania គីជាការអុជអាលដោយលោកខាងលិច ក្នុងការរំលោភទៅលើច្បាប់អន្តរជាតិ។ រដ្ឋលេខាធិការនៃក្រុមប្រឹក្សារសន្តិសុខរុស្សី បានព្រមានថា "វិធានការណ៍ដ៏សមរម្យមួយនឹងធ្វើឡើងនៅក្នុងពេលដ៏ខ្លីក្នុងអនាគតខាងមុខ"។ "ផលវិបាករបស់វានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាអវិជ្ជមានទៅលើប្រជាពលរដ្ឋ Lithuania" លោកបានបន្ថែមដោយមិនធ្វើការលំអិត។ កាលពីដើមថ្ងៃអង្គារ៍ ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបត្រូវបានកោះអញ្ជើញទៅកាន់ក្រសួងការបរទេសរុស្សីលើរឿងរាំងខ្ទប់នេះ។

កាលពីសប្តាហ៍មុន អាជ្ញាធរ Lithuania បានប្រកាសថាគេនឹងរាំងខ្ទប់ទំនិញដោយផ្អែកទៅលើទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបក្នុងការឆ្លងកាត់ទឹកដីរបស់គេទីកាន់ Kaliningrad ។ រដ្ឋមន្ត្រីក្រសួងការបរទេស Lithuania លោក Gabrielius Landsbergs បាននិយាយថា "មិនមែន Lithuania ធ្វើអ្វីមួយនោះទេ វាជាទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបដែលចាប់ផ្តើមដំណើរការចាប់តាំងពីថ្ងៃទី១៧ ខែមិថុនា វាបានកើតឡើងដោយកិច្ចពិភាក្សារពីគណកម្មាធិការអឺរ៉ុប និងស្ថិតនៅក្រោមផែនការរបស់គណកម្មាធិការអឺរ៉ុប" សហគមន៍អឺរ៉ុបបានបន្ទរតាមសេចក្តីថ្លែងការណ៍របស់ Lithuania ដោយនិយាយថាប្រទេសនិមួយៗគ្រាន់តែធ្វើតាមផែនការដាក់ទណ្ឌកម្មដោយសហគមន៍អឺរ៉ុបប៉ុណ្ណោះ។


ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 08:38  គុន ច័ន្ទរដ្ឋា