BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តំបន់ដាច់ពីអឺរ៉ុបស្នើសុំឱ្យរុស្ស៊ីការពារ,លីទុយអានីព្រមានKaliningradត្រូវដកអាវុធ,រដ្ឋមន្រ្តីថាទ័ពលោកខាងលិចមកដល់អ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 29 ខែកុម្ភៈ 2024 13:19  BeeTube News

4 (1)

ក្រុមឧទ្ទាមគាំទ្ររុស្ស៊ីនៅក្នុងក្រុមផ្តាច់ខ្លួនរបស់ម៉ុលដូវ៉ា បានស្នើឱ្យប្រធានាធិបតីលោក វ្ល៉ាឌីមៀពូទីនការពារតំបន់របស់ពួកគេពីអ្វីដែលពួកគេអះអាងថាជាការគំរាមកំហែងពីរដ្ឋាភិបាលរបស់ប្រទេសម៉ុលដូវ៉ា។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសលីទុយអានីប្រចាំប្រទេសស៊ុយអែតកាលពីថ្ងៃអង្គារបាននិយាយថាតំបន់ Kaliningrad របស់រុស្ស៊ីនឹងត្រូវដកប្រដាប់អាវុធសិន ប្រសិនបើទីក្រុងម៉ូស្គូចង់ប្រកួតប្រជែងនឹងអង្គការណាតូទៅលើសមុទ្របាល់ទិក។ មន្ត្រីជាន់ខ្ពស់អនាមិកនៃក្រសួងការពារជាតិអឺរ៉ុបបានប្រាប់កាសែត Financial Times របស់អង់គ្លេសថា ទាហានកងកម្លាំងពិសេសមកពីប្រទេសលោកខាងលិចកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។

  1. តំបន់ដាច់ចេញពីអឺរ៉ុបកំពុងស្នើសុំឱ្យរុស្ស៊ីការពារ

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី២៨ ខែកុម្ភៈបានអោយដឹងថា ក្រុមឧទ្ទាមគាំទ្ររុស្ស៊ីនៅក្នុងក្រុមផ្តាច់ខ្លួនរបស់ម៉ុលដូវ៉ា បានស្នើឱ្យប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ការពារតំបន់របស់ពួកគេពីអ្វីដែលពួកគេអះអាងថាជាការគំរាមកំហែងពីរដ្ឋាភិបាលរបស់ប្រទេសម៉ុលដូវ៉ា។

រដ្ឋ Transnistria ដែលបានបំបែកខ្លួនដោយខុសច្បាប់ពីប្រទេស Moldova នៅពេលដែលសហភាពសូវៀតដួលរលំនោះ នៅតែរក្សាខ្លួនយ៉ាងរឹងមាំក្រោមគន្លងរបស់វិមានក្រឹមឡាំង ខណៈដែលប្រទេសម៉ុលដូវ៉ា ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន កំពុងចរចាចូលរួមជាមួយសហភាពអឺរ៉ុប។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA Novosti បានរាយការណ៍ថា នៅក្នុងសមាជពិសេសមួយកាលពីថ្ងៃពុធ អ្នកនយោបាយនៅរដ្ឋ Transnistria បានស្នើឱ្យទីក្រុងម៉ូស្គូការពារតំបន់នេះពី "ការកើនឡើងសម្ពាធពីប្រទេសម៉ុលដាវី" ហើយក្រោយមកវិមានក្រឹមឡាំងបាននិយាយថា ការការពារ "ជនរួមជាតិ" របស់ខ្លួនគឺជាអាទិភាពមួយ។

photo_3_2024-02-29_13-08-43

 

  1. លីទុយអានីព្រមានរុស្ស៊ីថាទីក្រុង Kaliningrad ត្រូវដកអាវុធជាមុន

យោងតាមសារព័ត៌មាន Newsweek ចុះផ្សាយថ្ងៃទី២៧ ខែកុម្ភៈបានអោយដឹងថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសលីទុយអានីប្រចាំប្រទេសស៊ុយអែតកាលពីថ្ងៃអង្គារបាននិយាយថាតំបន់ Kaliningrad របស់រុស្ស៊ីនឹងត្រូវដកប្រដាប់អាវុធសិន ប្រសិនបើទីក្រុងម៉ូស្គូចង់ប្រកួតប្រជែងនឹងអង្គការណាតូទៅលើសមុទ្របាល់ទិក។

លោក Linas Linkevicius ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសលីទុយអានី មុនពេលលោកបានចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតរបស់លោកវិញ បានធ្វើការអត្ថាធិប្បាយនៅលើបណ្តាញសង្គម X នៅក្នុងការបង្ហោះមួយដែលទាក់ទងនឹងការចូលជាសមាជិករបស់ NATO របស់ប្រទេសស៊ុយអែត។

កាលពីថ្ងៃចន្ទ ប្រទេសស៊ុយអែតបានជម្នះឧបសគ្គចុងក្រោយក្នុងការចរចារបស់ខ្លួនដើម្បីចូលរួមជាមួយអង្គការណាតូ នៅពេលដែលសភានៃប្រទេសហុងគ្រីបានបោះឆ្នោតផ្តល់សច្ចាប័នលើការចូលជាសមាជិករបស់ប្រទេសនេះទៅក្នុងសម្ព័ន្ធភាពយោធា។ 

photo_1_2024-02-29_13-08-43

 

  1. កងទ័ពលោកខាងលិចបានមកដល់អ៊ុយក្រែនដោយសម្ងាត់?

យោងតាមសារព័ត៌មាន Essanews ចុះផ្សាយថ្ងៃទី២៨ ខែកុម្ភៈបានអោយដឹងថា មន្ត្រីជាន់ខ្ពស់អនាមិកនៃក្រសួងការពារជាតិអឺរ៉ុបបានប្រាប់កាសែត Financial Times របស់អង់គ្លេសថា ទាហានកងកម្លាំងពិសេសមកពីប្រទេសលោកខាងលិចកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ រឿងនេះបានកើតឡើងហាក់ដូចប្រឆាំងទៅនឹងការលើកឡើងដោយភាពច្របូកច្របល់របស់លោកប្រធានាធិបតីបារាំង។

មន្ត្រីរូបនេះបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា"មនុស្សគ្រប់គ្នាដឹងថាកងកម្លាំងពិសេសលោកខាងលិចកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ពួកគេគ្រាន់តែមិនទាន់បានត្រូវទទួលស្គាល់ជាផ្លូវការប៉ុណ្ណោះ"។

កាសែត Financial Times រាយការណ៍ថា ការអត្ថាធិប្បាយនេះគឺដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ដែលមិនបានច្រានចោលលទ្ធភាពដែលបណ្តាប្រទេសអឺរ៉ុបនឹងដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន។ ប្រភព Financial Times ជឿថាសេចក្តីថ្លែងការណ៍របស់លោក Macron មានគោលបំណង "បង្កើតភាពមិនច្បាស់លាស់ និងដើម្បីរារាំងរុស្ស៊ី"។

photo_4_2024-02-29_13-08-43


 


ថ្ងៃព្រហស្បតិ៍, 29 ខែកុម្ភៈ 2024 13:19  BeeTube News