BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

KAI ចេញផ្សាយបទថ្មី “អ្នកកំដរ” នៅម៉ោង6ល្ងាចនេះ

ថ្ងៃសុក្រ, 27 ខែតុលា 2023 15:59  BeeTube News

366298934_828833202252612_6955023954338995597_n (1)

អ្នកចម្រៀងប្រលោមចិត្តដែលតែងតែនាំមកនូវជាមួយការនិពន្ធចាក់ដោតមនោសញ្ចេតនាដ៏ជ្រៅជ្រៅ លោក KAI កាលពីពេលថ្មីៗនេះទើបតែបានប្រកាសនូវដំណឹងថ្មីមួយថា លោកនឹងមានត្រៀបានកើតមមានបទចម្រៀងថ្មីចែកជូនបងប្អូនទស្សនិកជនទាំងអស់គ្នា ជាពិសេសអ្នកកំពុងខូចចិត្តតែម្តង រឹតតែច្បាស់ជាងនេះគឺខូចចិត្តដោយសារកំដរគេម្នាក់ឯង។

393724394_868673378268594_1850175623476219908_n

ម្ចាស់បទ«Mascara ទឹកភ្នែក» រូបនេះ ដែលបានសាងវីរកម្មធ្វើអោយកក្រើកបទចម្រៀងមួយនេះផ្ទុះកាលពីឆ្នាំទៅរហូតទៅដល់១៥លាន View ឯណោះនៅលើយូធូប បានបង្ហើបអោយដឹងថា បទចម្រៀងថ្មីរបស់លោកមួយបទនេះ មានចំណងជើងថា«អ្នកកំដរ» ហើយនឹងចេញផ្សាយឡើងនៅថ្ងៃទី២៧ ខែតុលា វេលាម៉ោង៦ល្ងាចខាងមុខនេះហើយ ពោលគឺនៅថ្ងៃនេះតែម្តង ដូច្នេះទស្សនិកជនកុំភ្លេចទស្សនាទាំងអស់គ្នាណា! ចង់ដឹងថាបទចម្រៀងមួយនេះ លោក KAI មានត្រៀមលាយគ្រឿងផ្សំអ្វីខ្លះអោយកាន់តែស៊ីផ្លូវអារម្មណ៍អ្នកស្តាប់ និងមកលើកនេះសេធធ្ងន់កជាងលើមុនប៉ុន្មានដង មានតែត្រូវរង់ចាំមើលបន្តិចទៀតនេះហើយ។

393817972_868671458268786_2046100616088717366_n

ប៉ុន្តែអេដមីនសូមបង្ហើបបន្តិចចុះ តាមអ្វីដែលអេដមីនដឹង លឺថាបទ«អ្នកកំដរ»នេះ កញ្ញា Reth Sarita Miss Universe Cambodia 2020 ក៏បានចូលរួមសម្តែងផងដែរនៅលើ Lyric Video ចម្រៀងរបស់លោក KAI ហើយក៏ទំនងជាកញ្ញានឹងមានត្រៀមធ្វើ Cover Album ផ្ទាល់របស់កញ្ញាផងដែរនៅក្នុងពេលឆាប់ៗនេះ។ 

387854644_863460542123211_8543899348663508776_n

ងាកមកមើលប៉ារ៉ូលចម្រៀងមួយចំនួនដែលលោក KAI បានបង្ហើបអត្ថន័យ គឺមានវិសេសវិសាលដូចជា«អ្នកដែលគួរអោយអាណិតជាងអ្នកខូចចិត្តទៅទៀតនោះគឺអ្នកកំដរ» រឺ«របួសអូនគេជនបង្ក បងចិត្តល្អ អោយខ្ចីផ្អែកស្មា ក្លាយជាមុខសញ្ញានៃការខូចចិត្ត» ជាដើម។ 

385435169_18391307851002848_8199803495374334604_n


 


ថ្ងៃសុក្រ, 27 ខែតុលា 2023 15:59  BeeTube News