BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

K1J និយាយថា “ចង់ Rap លឿនត្រូវស្តាប់បទ G-Devith”

ថ្ងៃសុក្រ, 06 ខែតុលា 2023 15:24  BeeTube News

383793807_273506128970131_441000714095264532_n (1)

Khmer1jivet Live និយាយរឿងរ៉ាវទាក់ទងពីជីដេវីតនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ! អ្នកលេងនៅលើបណ្តាញសង្គម Tik Tok មួយចំនួនបានចាប់ផ្តើមធ្វើការបង្ហោះវិដេអូកាត់ខ្លីមួយដោយដកស្រង់សំដីរបស់ Khmer1jivet នៅក្នុងពេលកំពុង Live កាលពីថ្ងៃពុធ ទី04 ខែតុលាកន្លងទៅនេះ ដោយលោកបានលើកសរសើឡើងថាបើប្អូនចង់រ៉េបានលឿន ប្អូនត្រូវតែស្តាប់បទជីដេវីត ជីដេវីតគឺជា God Rap នៅស្រុកខ្មែរ​ ព្រោះគាត់ rap លឿន ។

381118340_270827555904655_4292138188075907840_n

រឿងនេះបានកើតឡើងនៅពេលដែលមានមហាជនចូលរួមខមមែនជាច្រើនបានខមមែនសួរលោកជាច្រើនសាទាក់ទងនឹងការ rap។ ពីដំបូងឡើយមានបុរសម្នាក់សួរលោកប្រមាណ20ខមមែនជាប់ៗគ្នាថា«ពេលណាបងចេញបទជាមួយជីដេវីត» រហូតទាល់តែលោកតបទៅវិញថា«ប្អូននិយាយនេះចង់បានចំណាប់អារម្មណ៍ចង់អោយខ្ញុំនិយាយពីប្រធានបទលោកជីដេវីត ហើយ អោយចេញបទជាមួយគ្នាយ៉ាងម៉េច បើមនុស្សមិនដែលនិយាយរកគ្នាផង ចុះបើប្អូនមានទំនាក់ទំនងល្អជាមួយលោកជីដេវីតមែន ប្អូនមិនទៅនិយាយជាមួយលោកជីដេវីតអោយគេមកចេញបទជាមួយខ្ញុំ?» លោកខ្មែរមួយជីវិតនិយាយបែបនេះឡើងរួច លោកក៏បានបង្វែរទៅប្រធានបទផ្សេងៗទៀតដូចជាការកោក្រុតសរសើររបស់លោកចំពោះសមាជិកក្រុមKlapyahandzផ្សេងៗទៀតដែលមានសមត្ថភាពដូចជាលោក Ruthko និងលោក Vin vitou ជាដើម។

378677757_266400863013991_4086353470493872209_n

យ៉ាងណាមិញផងដែរទាក់ទងនឹងសំណួរខាងលើ មានបងប្អូនមួយចំនួនបានសួរទាក់ទងទៅនឹងកម្មវិធី the rapper cambodia​ ដូចជាទាក់ទងទៅនឹងការ live show, ការproduce beat សម្រាប់ពេលប្រលង និងសំណួរមួយចំនួនទាក់់ទងទៅនិងក្រុមការងាររបស់ផលិតកម្ម Baramey ផងដែរ។ 


ថ្ងៃសុក្រ, 06 ខែតុលា 2023 15:24  BeeTube News