BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជនីបន្ទាប់នៃតារាកូរ៉េ (K-Pop) អាចជាក្រុម TWICE បន្ទាប់ពីចេញបទថ្មី

ថ្ងៃពុធ, 13 ខែតុលា 2021 17:35  BeeTube News

បន្ទាប់ពីការចេញអាល់ប៊ុមដ៏ល្អឥតខ្ចោះរបស់ពួកគេដែលមានឈ្មោះថា Perfect World ជាមួយបទ “Addictive” និង បទចម្រៀងជាភាសាអង់គ្លេស “The Feels”។
ក្រុមចម្រៀង K-Pop ក្រុម TWICE បានធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍អណ្តែតអណ្តូងទៅតាមបទចម្រៀង “ The Feels!”។
កាលពីដើមខែក្រុមចម្រៀងស្រីដែលមានដូចជា Momo, Mina, Tzuyu, Sana, Dahyun, Jihyo, Chaeyoung, Nayeon និង Jeongyeon បានបង្ហាញខ្លួនរបស់ពួកគេនៅក្នុងវីដេអូចម្រៀងបែបលក្ខណៈក្នុងពិធីជប់លៀង Prom។ 
អ្នកចំរៀងរ៉េប Chaeyoung បានប្រាប់ទស្សនាវដ្តី PEOPLE ថា “ បទចម្រៀងនេះនិយាយអំពីអារម្មណ៍នៅពេលអ្នកមានស្នេហា និងនៅពេលដែលអ្នកលង់ស្នេហ៍ដំបូង” "ដែលវាធ្វើឱ្យអ្នកឈ្លក់វង្វេង" ។
ខណៈពេលដែលទទួលបានអ្នកស្តាប់ប្រចាំខែជិត ៧.៥ លាននាក់នៅលើ Spotify ដែលទទួលបានមកពីបទចម្រៀងជាភាសាកូរ៉េរបស់ពួកគេ។ ចំពោះបទ “ The Feels” គឺជាបទចម្រៀងទោលដំបូងដែលសមាជិកទាំងអស់ច្រៀងជាភាសាអង់គ្លេស។
មានឃ្លាមួយច្រៀងជាក្រុមថា "ខ្ញុំដឹងថាស្នេហាវាជារឿងគួរឱ្យអស់សំណើច/អាថ៌កំបាំងគួរឱ្យទាក់ទាញ/ត្រូវតែស្គាល់អ្នកឱ្យបានច្រើន" "ព្រោះខ្ញុំ/ខ្ញុំអាចមានអារម្មណ៍ថាមានទំនាក់ទំនងយ៉ាងពិតប្រាកដ/ការទាក់ទាញបែបមិនគួរឲ្យជឿ/ខ្ញុំមានចំណាប់អារម្មណ៍ចំពោះអ្នក … យេ …។ " 

T11m

 

T12m

នៅចុងបញ្ចប់នៃវីដេអូបទចំរៀងរបស់ខ្លួន ក្រុមចម្រៀងស្រីនេះ បានធ្វើការលេងសើចដល់អ្នកគាំទ្ររបស់ពួកគេ (ដែលត្រូវបានគេស្គាល់ថា ONCE) ជាមួយនឹងការអបអរសាទរដែលនឹងមកដល់ឆាប់ៗនេះ នៅក្នុងខែតុលា គឺជាខួប ៦ឆ្នាំរបស់ពួកគេ និងការចេញអាល់ប៊ុមទី ៣ នៅខែវិច្ឆិកា អមដោយ “ ការប្រគុំតន្ត្រីទេសចរណ៍លើកទី ៤” ដែល "កំពុង មក ដល់ឆាប់ៗ"។
ខណៈពេលដែល បទចម្រៀង "The Feels" គឺជាបទចម្រៀងភាសាអង់គ្លេសដំបូង ក៏ប៉ុន្តែពួកគេធ្លាប់ថត Cover ចម្រៀងជាភាសាកូរ៉េ របស់ Jackson 5’s ឆ្នាំ ១៩៦៩ ដែលមានចំណងជើងថា “I Want You Back” ក្នុងឆ្នាំ ២០១៨។
នៅពេល TWICE រីករាយនឹងភាពជោគជ័យរបស់ពួកគេ ជាពិសេសបន្ទាប់ពីចេញអាល់ប៊ុម Perfect World នៅឆ្នាំនេះ សមាជិកនៅតែនិយាយថា វាជារឿងដែលមិនគួរឱ្យជឿថាត្រូវបានគេកត់សម្គាល់ជាសាធារណៈ។
Mina បាននិយាយថា "ខ្ញុំគិតថា នៅពេលដែលមនុស្សស្រីជាច្រើនស្គាល់ខ្ញុំនៅតាមផ្លូវ [...] នៅពេលខ្ញុំទៅក្រៅប្រទេស ហើយមានអ្នកគាំទ្រដែលស្គាល់យើង រួចនិយាយថា ‘សួស្តី’ មកកាន់យើង" ។ នោះហើយជាពេលដែលខ្ញុំដឹងថា យើងបានធ្វើវាឱ្យក្លាយជាការពិតហើយ។
ឥឡូវនេះ ជាមួយនឹងបទភាសាអង់គ្លេសដំបូងរបស់ពួកគេ ក្រុមចម្រៀងស្រីនេះកំពុងពិចារណាថាតើ សិល្បៈករអាមេរិកណាដែលពួកគេចង់សហការជាមួយនាពេលខាងមុខ។
ទោះបីជាចម្លើយនឹងអាស្រ័យទៅលើសមាជិកម្នាក់ៗក៏ដោយ Sana បានលើកឡើងថា នាងចង់សហការជាមួយ ខេមីឡាកាប៊ែលឡូ (Camila Cabello)។
Sana បានបន្តទៀតថា “នាងពិតជាអស្ចារ្យ”៕
អត្តបទដកស្រង់ពី People


ថ្ងៃពុធ, 13 ខែតុលា 2021 17:35  BeeTube News