តារា K-pop ខ្លះបានទទួលការបណ្តុះបណ្តាលពី K-idol ហើយខ្លះទៀតបានចូលប្រឡូកក្នុងឧស្សាហកម្មនេះដោយចៃដន្យ។ ប៉ុន្តែតើអ្នកដឹងទេថាតារាល្បីៗដូចជា Moonbin របស់ក្រុម Astro និង Si-eun នៅក្រុម StayC ពិតជាបានចាប់ផ្តើមអាជីពរបស់ពួកគេជាតារាសម្តែងតាំងពីវ័យក្មេង?
ខាងក្រោមនេះ សូមក្រឡេកមើល តារាដែលបានបង្វែរកេរ្តិ៍ឈ្មោះពីតារាសម្តែង K-drama មកជាតារាចម្រៀង K-pop មាន៖
Park Ji-Hoon សមាជិកក្នុងក្រុម Wanna One
មុនពេលបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមចម្រៀង Wanna One និងបន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ 2 ក្នុងកម្មវិធីប្រកួតប្រជែង Produce 101 រដូវកាលទី 2 ក្នុងឆ្នាំ 2017 លោក Park បានបង្ហាញខ្លួននៅក្នុងកម្មវិធីជាច្រើនចាប់តាំងពីអាយុ 7 ឆ្នាំ។ ការ សម្ដែងរបស់តារាសម្តែងវ័យក្មេងអាយុ 22 ឆ្នាំ រូបនេះត្រូវបានគេកត់សម្គាល់ឃើញក្នុងរឿង K-dramas ដូចជា Jumong, The King and I និង Iljimae។ លោក Park នៅតែទទួលបានការសរសើរចំពោះឈុត យំដ៏រំជួលចិត្ត របស់គាត់ ។ ប៉ុន្តែបន្ទាប់ពីសម្តែងក្នុងរឿង Iljimae អ្នកគាំទ្រមិនបានឃើញគាត់សម្តែងនៅក្នុងរឿងភាគផ្សេងៗអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។ ក្នុងឆ្នាំ 2019 លោក Park ក៏បានត្រលប់មកសម្តែងជាតួឯកក្នុងរឿង Flower Crew: Joseon Marriage Agency។ នៅក្នុងបទសម្ភាសន៍ជាមួយ W Korea កាលពីខែមិថុនា លោក Park បានពន្យល់ថា គាត់បានស្រលាញ់ការរាំកំឡុងពេលគាត់រៀននៅសាលា ដែលធ្វើឱ្យមានគាត់មានក្តីសុបិនចង់ក្លាយជាតារា K-pop។
Park Si-eun សមាជិកក្នុងក្រុម StayC
តារា ចម្រៀង Park Si-eun បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនៅពេលនាង បានក្លាយជាអ្នកចម្រៀងដ៏សំខាន់ របស់ក្រុមចម្រៀង ស្រី StayC។ ការបង្ហាញខ្លួនជាតារាសម្តែងវ័យក្មេងក្នុងឆ្នាំ 2014 នៅក្នុងរឿងភាគទូរទស្សន៍សម្រាប់កុមារ Pluto Secret Society តារាស្រីវ័យ 20 ឆ្នាំរូបនេះ បានត្រលប់មកវិញដោយដើរតួជាតួអង្គដូចជា Park Min-young និង Shin Haesun ក្នុងរឿងដូចជា Queen For Seven Days និង Still 17 ។ ហើយការសម្ដែងរបស់នាងនៅក្នុងរឿង Still 17 បានឈ្នះពានរង្វាន់សម្រាប់តារាសម្តែងវ័យក្មេងល្អបំផុតនៅក្នុងកម្មវិធី SBS Drama Awards 2018 ។
Moonbin សមាជិកក្នុងក្រុម Astro
Moonbin សមាជិកក្នុងក្រុម Astro បានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀង Balloons របស់ក្រុមចម្រៀង TVXQ ដោយដើរតួជា U-Know Yunho ក្នុងឆ្នាំ 2006 ។ មុនពេលបង្ហាញខ្លួនដំបូង តារាអាយុ 23 ឆ្នាំរូបនេះ ក៏បានសម្តែងនៅក្នុងរឿងដែលមានការពេញនិយមខ្លាំង Boys Over Flowers ជាតួអង្គវ័យក្មេង Kim Bum ក្នុងឆ្នាំ 2009 ។ នៅក្នុងបទសម្ភាសន៍ឆ្នាំ 2017 ជាមួយសារព័ត៌មាន VOP លោក Moonbin បាននិយាយថា លោកចង់ផ្តោតលើអាជីពជាតារាច្រៀង ប៉ុន្តែលោកក៏នៅតែសង្ឃឹមថានឹងមានឱកាសក្នុងសម្តែងនាពេលខាងមុខផងដែរ។ ក្រោយមក គាត់បានមានឱកាសសម្តែងក្នុង K-drama រឿង JTBC At Eighteen ក្នុងឆ្នាំ 2019 និងទទួលបានតួនាទីជាតួឯក នៅក្នុងរឿងភាគ The Mermaid Prince ក្នុងឆ្នាំ 2020។
Park Jeong-hwa សមាជិកក្នុងក្រុម Exid
Jeonghwa សមាជិកក្នុងក្រុម Exid គឺជាផ្នែកមួយនៃ Korean entertainment scene ចាប់តាំងពីនាងមានអាយុ 10 ឆ្នាំមកម៉្លេះ ហើយនាងក៏បានសម្តែងជាតួអង្គកូនស្រីរបស់តួអង្គសំខាន់ៗនៅក្នុងរឿងភាគ Three Wives ឆ្នាំ 2004 ។ នៅពេលនាងក្លាយជា តារាសម្ដែង វ័យក្មេងបានទទួលការចាប់អារម្មណ៍ពីក្រុមហ៊ុនផលិតកម្ម JYP Entertainment ហើយនាងបានចំណាយ ពេល ប្រាំឆ្នាំក្នុងនាមជាអ្នក ហ្វឹកហាត់ចាប់តាំងពីនាងមាន អាយុ 12 ឆ្នាំ។ Jeonghwa ក៏បានសម្ដែងក្នុង វីដេអូ ចម្រៀង មួយចំនួន ដូចជា Wonder Girls និង Tell Me ជា បទចម្រៀងល្បីខ្លាំងនៅកូរ៉េ។
Chani សមាជិកក្នុងក្រុម SF9
សមាជិកក្រុម SF9 បានបង្ហាញខ្លួនជាតួអង្គវ័យក្មេងនៅក្នុងរឿងភាគល្បីៗជាច្រើន ចាប់តាំងពីឆ្នាំ 2009 ដែលមានរឿងដំបូង Queen Seondeok រហូតដល់រឿង Listen To My Heart ។ គាត់ក៏បានដើរតួជាតួអង្គវ័យក្មេងផងដែរ ដូចជាតួអង្គរបស់ Song Joong-ki ក្នុងរឿង The Innocent Man ជាដើម។ លោក Chani ត្រូវបានគេទទួលស្គាល់ជំនាញសម្ដែងរបស់គាត់ បន្ទាប់ពីបានដើរតួសម្តែងជាច្រើនកន្លងមក។ ក្នុងឆ្នាំ 2016 តារាសម្តែងរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមចម្រៀង SF9 ហើយក៏បានសម្តែងក្នុងតួឯកនៃរឿងភាគ Click Your Heart ។ លោក Chani ដែលកំពុង ប្រឡូកក្នុងអាជីពចម្រៀងនិងសម្ដែងនឹងសម្ដែងជាតួឯកក្នុងរឿងមនោសញ្ចេតនា Miracle ៕
អត្តបទដកស្រង់ពី Lucy Jeong
បកប្រែនិងកែសម្រួលដោយ Mr. Blue