BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គូដណ្តឹងរបស់អ្នកកាសែតដែលត្រូវបានគេសម្លាប់ម្នាក់ បានអំពាវនាវឱ្យលោក Justin Bieber លុបចោលការប្រគុំតន្ត្រីនៅអារ៉ាប៊ីសាអូឌីត

ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 17:16  BeeTube News

_methode_times_prod_web_bin_6859e8d6-4bcc-11ec-9bc6-5abf98655bc4 (1)

អ្នកកាសែតដែលត្រូវបានគេសម្លាប់លោក Jamal Khashoggi គឺជាគូដណ្តឹងរបស់ Hatice Cengiz បានសរសេរសំបុត្របើកចំហមួយ ដែលត្រូវបានបោះពុម្ពដោយ Washington Post អំពាវនាវឱ្យ Justin Bieber លុបចោលការប្រគុំតន្ត្រីនាពេលខាងមុខរបស់គាត់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

Hatice Cengiz បានសរសេរកាលពីថ្ងៃសៅរ៍ថា "នោះហើយជាមូលហេតុដែលខ្ញុំសរសេរទៅអ្នកដោយការអង្វរមួយថា : សូមបោះបង់ការសម្តែងនៅថ្ងៃទី5 ខែធ្នូរបស់អ្នក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។" "នេះគឺជាឱកាសពិសេសមួយ ដើម្បីផ្ញើសារដ៏មានឥទ្ធិពលមួយទៅកាន់ពិភពលោកថា ឈ្មោះ និងទេពកោសល្យរបស់អ្នក នឹងមិនត្រូវបានប្រើដើម្បីស្ដារកេរ្តិ៍ឈ្មោះក្នុងរបបសម្លាប់អ្នករិះគន់របស់ខ្លួនឡើយ"។

លោក Justin Bieber នឹងទៅសម្តែងនៅឯការប្រណាំងរថយន្ត Formula One របស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងខែធ្នូ ដែលមានចូលរួមដោយសិល្បករដូចជា ASAP Rocky, David Guetta និង Jason Derulo នៅក្នុងកម្មវិធីសម្ពោធ Grand Prix របស់ទីក្រុង Jeddah ។

អ្នកនាង Cengiz បាន​ជំរុញ​ឱ្យលោក Justin Bieber ចងចាំ​ថា ​គាត់​កំពុង​តែ​សម្តែង​តាម​ការ​អញ្ជើញ​របស់​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអូឌីត Mohammed bin Salman ដោយផ្ទាល់។

000_1UJ6TY

អ្នកនាង Cengiz បានបន្តទៀតថា "គ្មានអ្វីសំខាន់កើតឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការយល់ព្រមពីគាត់ (​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអូឌីត) នោះទេ ហើយមិនមានព្រឹត្តិការណ៍ណាមួយសំខាន់ ហើយមានការចាប់អារម្មណ៍ខ្លាំងដូចរឿងនេះទេ"។ "មុខមាត់របស់អ្នក ថែមទាំងត្រូវបានបង្ហាញនៅលើគេហទំព័រព្រឹត្តិការណ៍ជាមួយមនុស្សដែលជាអ្នកប្រហារជីវិតគូដណ្តឹងរបស់ខ្ញុំ Jamal ទៀតផង"។

ក្នុងឆ្នាំ 2018 ក្រុមភ្នាក់ងាររដ្ឋាភិបាលរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ​បានសម្លាប់អ្នកកាសែតនៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាកន្លែងដែលគាត់នឹងទៅយកឯកសារសម្រាប់ពិធីមង្គលការរបស់គាត់ជាមួយ Cengiz នាពេលឆាប់ៗខាងមុខ។ របាយការណ៍ចារកម្មរបស់សហរដ្ឋអាមេរិកបានរកឃើញថា ព្រះអង្គម្ចាស់បានយល់ព្រមលើប្រតិបត្តិការនេះ ប៉ុន្តែក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា "ខ្លួនបដិសេធទាំងស្រុងនូវការវាយតម្លៃអវិជ្ជមាន មិនពិត និងមិនអាចទទួលយកបាន នៅក្នុងរបាយការណ៍ដែលទាក់ទងនឹងអ្នកដឹកនាំរបស់ព្រះរាជាណាចក្រទាំងមូលតែម្តង"។

អ្នកនាង Cengiz មិនមែនជាមនុស្សតែម្នាក់ដែលរិះគន់ការប្រណាំង F1 នោះទេ។ លោក Minky Worden នាយកគ្រប់គ្រងកីឡា Human Rights Watch បាននិយាយទៅកាន់ The Guardian ថា "ស្ថាប័នកីឡាដូចជា Formula One និង FIA មិនអាចព្រងើយកន្តើយចំពោះការពិតដែលថាអ្នកសម្តែង និងអ្នកគាំទ្រ កំពុងត្រូវបានប្រើប្រាស់សម្រាប់ការស្តារកេរ្តិ៍ឈ្មោះតាមរយៈការបង្កើតព្រឹត្តិការណ៍កីឡានោះទេ" ។

justin-bieber (1)

គួរបញ្ជាក់ថា ក្នុងឆ្នាំ 2019 Nicki Minaj បានដកខ្លួនចេញពីការប្រគុំតន្ត្រីនៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយនិយាយថា នាងចង់បញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់នាងចំពោះ "សិទ្ធិស្ត្រី សហគមន៍ LGBTQ និងសេរីភាពនៃការបញ្ចេញមតិ"។ ក៏ប៉ុន្តែ លោក Justin Bieber មិនទាន់​ធ្វើ​ការអត្ថាធិប្បាយណាមួយ​នៅឡើយ​ទេ​។

អ្នកនាង Cengiz បានបន្ដែមទៀតថា "ប្រសិនបើអ្នកបដិសេធមិនធ្វើជាកូនអុករបស់ MBS ទេ សាររបស់អ្នកនឹងមានឥទ្ធិពលខ្លាំង ហើយច្បាស់លាស់ទៅកាន់ពិភពលោក៖ ខ្ញុំមិនសម្តែងសម្រាប់ជនផ្តាច់ការនោះទេ" "ខ្ញុំជ្រើសរើសយុត្តិធម៌ និងសេរីភាពជាងលុយ"៕

អត្តបទដកស្រង់ពី Ramishah Maruf

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 17:16  BeeTube News