BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Julian Assagne ត្រូវបានអនុញ្ញាតិឲ្យរៀបការជាមួយដៃគូរនៅក្នុងពន្ធនាគារ

ថ្ងៃសៅរ៍, 13 ខែវិច្ឆិកា 2021 08:16  គុន ច័ន្ទរដ្ឋា

London -AP

ស្ថាបនិក Wikileaks, លោក Julian Assagne ត្រូវបានផ្តល់ការអនុញ្ញាតិឲ្យរៀបការជាមួយដៃគូរ,Stella Morris,នៅក្នុងពន្ធនាគារ ,អាជ្ញាធរអង់គ្លេសបាននិយាយ។Assagne ត្រូវបានជាប់នៅក្នុងពន្ធនាគារ Belmarsh នាទីក្រុងឡុងដ៍ចាប់តាំងពីឆ្នាំ២០១៩ ខណៈដែលគាត់បានប្រយុទ្ធតស៊ូទៅនឹងការប៉ុនប៉ងរបស់អាមេរិកក្នុងការធ្វើបត្យាប័នរូបគាត់ពីបទចារកម្ម។

photo_2021-11-13_08-09-17

គូរស្នេហ៍ទាំង២នេះបានចាប់ផ្តើមមានទំនាក់ទំនងជាមួួយគ្នា ក្នុងអម្លុងពេលដែលAssagneរស់នៅក្នុងស្ថានទូត Ecuador ក្នុងទីក្រុងឡុងដ៍ដើម្បីបញ្ចៀសការធ្វើបត្យាប័នទៅកាន់ប្រទេសស៊ុយអែដ ក្នុងការចោទប្រកាន់ពីបទរំលោភផ្លូវភេទដែលគាត់គ្មានការពាក់ព័ន្ធ។ Assagne និង Morris ដែលជាមេធាវីកើតនៅប្រទេសអាហ្វ្រិកខាងត្បូង មានកូូនប្រុស២នាក់ជាមួយគ្នា Gabriel អាយុ៤ឆ្នាំនិង Max អាយុ២ឆ្នាំ។

“ខ្ញុំមានអារម្មណ៍ធូរស្រាលដោយហេតុផលនេះបានទទួលជោគជ័យ  ហើយខ្ញុំសង្ឃឹមថានឹងមិនមានការជ្រៀតជ្រែកបន្ថែមទៀតទេជាមួួយនឹងអាពាហ៍ពិពាហ៍របស់យើង” Morrisបាននិយាយ។ កាលពីខែមករាចៅក្រមម្នាក់បានបដិសេធទៅនឹងសំណូមពររបស់អាមេរិកក្នុងការធ្វើបត្យាប័នAssagne ,ប៉ុន្តែគាត់នៅតែជាប់នៅក្នុងពន្ធនាគារ ខណៈដែលតុលាការកំពូលកំពុងតែធ្វើការពិចារណារទៅលើការឧទ្ធរណ៍របស់រដ្ឋាភិបាលអាមេរិក។

photo_2021-11-13_07-38-41

AssagneនិងMorris បានបញ្ចេញឲ្យដឹងនូវទំនាក់ទំនងរបស់ពួកគេជាសាធារណៈនៅក្នុងខែមេសាឆ្នាំ២០២០ ហើយបានដាក់ពាក្យទៅអាជ្ញាធរពន្ធនាគារសុំច្បាប់ដើម្បីរៀបការ។ ពួកគេបានគំរាមថានឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ប្រឆាំងទៅនឹងអភិបាលពន្ធនាគារនិងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Dominic Raab ដោយចោទប្រកាន់ពួកគេថាបានរារាំងមិនឲ្យមានអាពាហ៍ពិពាហ៍បានកើតឡើង។

ពាក្យសុំរបស់Assagne ត្រូវបានទទួល និងយកទៅពិចារណារនិងដំណើរការជាធម្មតាតាមនិតិវិធីរដោយលោកអភិបាលពន្ធនាគារ ក៏ដូចជាអ្នកទោសដ៏ទៃទៀត ។សេវាកម្មពន្ធនាគារបានឲ្យដឹងកាលពីថ្ងៃព្រហស្បត៍។ មិនទាន់មានកាលបរិច្ឆេទនៃថ្ងៃរៀបអាពាហ៍ពិពាហ៍ត្រូវបានកំណត់នោះទេ។


ថ្ងៃសៅរ៍, 13 ខែវិច្ឆិកា 2021 08:16  គុន ច័ន្ទរដ្ឋា