CNA-London
នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នឹងធ្វើការជំរុញផ្នែកការទូតថ្មីៗនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខដែលជាផ្នែកមួយនៃការប្រឹងប្រែងដើម្បីបន្ធូរវិបត្តិអ៊ុយក្រែន មន្ត្រីរបស់លោកបាននិយាយកាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍បានចេញមកបន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្តល់យោបល់ថា ប្រជាជាតិខ្លះមិនបានចាត់វិធានការណ៍ខ្លាំងគ្រប់គ្រាន់ដើម្បីប្រឆាំងទៅនឹងទីក្រុងមូស្គូ ខណៈដែលការភ័យខ្លាចបានកើនឡើងក្នុងចំណោមប្រទេសលោកខាងលិចថារុស្សីបានប្រុងប្រៀបឈ្លានពានអ៊ុយក្រែន។
Johnson នឹងជួបជជែកជាមួយមេដឹកនាំពិភពលោកដ៏ទៃទៀត និងជាពិសេសចង់ជួបជាមួយប្រទេស Nordic និង Baltic , សេចក្តីថ្លែងការណ៍ចេញពី Downing Street បាននិយាយ។ “វិបត្តិលើបញ្ហាព្រំប្រទល់អ៊ុយក្រែន បានឈានទៅដល់ផ្លូវបំបែកហើយ” អ្នកនាំពាក្យ Downing Street បាននិយាយ។ រាល់ព័ត៌មានដែលយើងបានទទួល គឺបានផ្តល់យោបល់ថារុស្សីអាចនឹងមានផែនការឈ្លានពានក្នុងពេលណាមួយក្នុងពេលបច្ចុប្បន្ននេះ ដែលវាជាផលវិបាកនៃមហន្តរាយសំរាប់ប្រទេសទាំង២រុស្សីនិងអ៊ុយក្រែន។
លោកនាយករដ្ឋមន្ត្រីនឹងធ្វើការជាមួយសម្ព័ន្ធមិត្តអង់គ្លេសដើម្បីព្យាយាមកចាត់ចោលនូវវិបត្តិ អ្នកនាំពាក្យបានបន្ថែម។ ថ្មីៗនេះនៅក្នុងអត្ថាអធិប្បាយដែលបោះពុម្ភផ្សាយនៅក្នុងកាសែត The Sunday Times , រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បានផ្តល់យោបល់ថា ប្រទេសលោកខាងលិចខ្លះនៅមិនទាន់មានភពស្វិតស្វាញគ្រប់គ្រាន់ជាមួយនឹងទីក្រុងមូស្គូទេ។ Wallace បានប្រៀបធៀបការខិតខំប្រឹងប្រែងខាងការទូត ដើម្បីកំចាត់នូវិបត្តិអ៊ុយក្រែនឲ្យផុតពីការឈ្លានពានរបស់រុស្សី ទៅនឹងការធ្វើឲ្យមានការស្កប់ចិត្តចំពោះពួក Nazi អាល្លឺម៉ង់មុនពេលដែលសង្រ្គាមលោកលើកទី២បានផ្ទុះឡើង។
“វាអាចនឹង Putin ដកត្រឡប់ទៅវិញនូវរថក្រោះរបស់គាត់ ហើយយ់ងទាំអស់គ្នាត្រឡប់ទៅផ្ទះ ប៉ុន្តែវាមានកំសួលក្លិនចេញពីក្រុងមុយនិចទៅលើអាកាសនិងប្រទេសខ្លះក្នុងលោកខាងលិច” Wallace និយាយ។ ក្នុងឆ្នាំ១៩៣៨ កិច្ចព្រមព្រៀងទីក្រុងមុយនិច បានប្រគល់ឲ្យពួក Nazi អាល្លឺម៉ង់នូវទឹកដីនSudetenland ភាគខាងលិចនៃប្រទេសឆេកូស្លូវ៉ាគី ក្នុងបំណងដែលទទួលបរាជ័យដើម្បីបញ្ចៀសនូវទំនាស់ដ៏ធំក្នុងទ្វីបអឺរ៉ុប។