BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចននី ដេប (Johnny Depp) បាននិយាយថា​គាត់ចង់សម្តែងដើរតួជា ជែក ស្ពែរូ (Jack Sparrow) ម្តងទៀតដើម្បីផ្តល់ឲ្យតួចោរសមុទ្រ

ថ្ងៃអង្គារ, 26 ខែមេសា 2022 17:20  BeeTube News

Johnny Depp

ចននី ដេប និយាយថា គាត់ចង់សម្តែងជាតួអង្គរឿងព្រេងនិទាន Jack Sparrow ក្នុងរឿង Pirates of the Caribbean មួយទៀត។ តារាសម្តែងរូបនេះបានបង្ហាញអារម្មណ៍នេះក្នុងអំឡុងពេលនៃការផ្តល់សក្ខីកម្មថ្ងៃទី 4 របស់គាត់នៅក្នុងការកាត់ទោសពីបទបរិហារកេរ្តិ៍ប្រឆាំងនឹងអតីតភរិយារបស់គាត់គឺ អែមប៊ឺ ហឺដ (Amber Heard)។ 

យោងតាម លោក ដេប (Depp) ក្រុមហ៊ុន Disney បានមករកគាត់ក្នុងឆ្នាំ 2018 ដើម្បីចូលរួមក្នុងការសរសេរស្គ្រីបសម្រាប់ខ្សែភាពយន្ត ចោរសមុទ្រ (Pirates) ទីប្រាំមួយ។ តារាសម្តែងរូបនេះបានអះអាងថាក្រុមហ៊ុន (Disney) បានគេចវេសពីការយកគាត់ធ្វើជាតួសម្តែងម្តងទៀតសម្រាប់គម្រោងនេះ បន្ទាប់ពីបានឃើញអត្ថបទមតិផ្ទាល់ខ្លួនមួយរបស់ អ្នកស្រី ហឺដ កាលពីខែធ្នូ ឆ្នាំ២០១៨ ដែលបានសរសេរថា នាងធ្លាប់ត្រូវបានរំលោភបំពានក្នុងការគ្រួសារនៅពេលរៀបការជាមួយគាត់។ តែ Depp បដិសេធការចោទប្រកាន់របស់ Heard និងអះអាងថា Disney បដិសេធការសម្តែងរបស់គាត់ម្តងទៀតនៅក្នុងភាពយន្តចោរសមុទ្រខែរីបៀន  (Pirates of the Caribbean) គឹដោយសារតែការលើកឡើងរបស់នាង។ បច្ចុប្បន្ន​គាត់​កំពុង​ទាមទារ​សំណង ៥០​លាន​ដុល្លារ។ Depp បានផ្តល់សក្ខីកម្ម (តាមរយៈ Variety) ថា "អារម្មណ៍របស់ខ្ញុំគឺថាតួអង្គទាំងនេះគួរតែអាចលាគ្នាបានត្រឹមត្រូវ" ។ "មានវិធីមួយដើម្បីបញ្ចប់សិទ្ធិអាជីវកម្មបែបនោះ... ខ្ញុំបានគ្រោងនឹងបន្តរហូតដល់ពេលដែលត្រូវបញ្ឈប់។" ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ២០១៨ មក លោក​ ដេប បាននិយាយ លោកនឹងមិនសម្តែង នៅក្នុងរឿង ចោរសមុទ្រមួយទៀត​នោះទេ​ បើទោះបីជា​ ក្រុមហ៊ុន Disney ឲ្យគាត់ ៣០០លានដុល្លារ និង ជៀម អាលបា៉កាមួយលានក្បាលក៏ដោយ។ តែនៅពេលគេសួរអំពីរឿងនោះនៅក្នុងតុលាការ ដេប បាននិយាយថា គាត់បានធ្វើអត្ថាធិប្បាយបន្ទាប់ពី ក្រុមហ៊ុន Disney បានបណ្តេញគាត់ចេញ។

https___s3-images.gamingbible.co.uk_s3_content_d8697ba7614dd83acede7561d2e7ebd1

តួអង្គ Jack Sparrow របស់ Depp គឺជាផ្នែកមួយដ៏សំខាន់នៃយីហោ Pirates of the Caribbean ដែលទទួលបានជោគជ័យរបស់ Disney ។ មុនពេលចែកផ្លូវជាមួយ Depp ស្ទូឌីយោបានផលិតខ្សែភាពយន្ត Pirates ចំនួនប្រាំជាមួយគាត់ គឹ រឿង Pirates of the Caribbean: The Curse of the Black Pearl នៅក្នុងឆ្នាំ ២០០៣ រហូតដល់រឿង Pirates of the Caribbean: Dead Men Tell No Tales នៅក្នុងឆ្នាំ​២០១៧។ ភាពយន្តសរុបចំនួន ៥ ដំបូងរកបានជិត ១.៥ ពាន់លានដុល្លារនៅទូទាំងពិភពលោក។

cc619faddbfc14625eb6124ec455bb25

ខ្សែភាពយន្ត Pirates ទីប្រាំមួយបានរលត់ទៅវិញនៅឆ្នាំ 2019 បន្ទាប់ពី Disney បានបណ្តេញអ្នកនិពន្ធ Depp និង ដេដប៉ូល រេត រីស (Deadpool Rhett Reese) និង​ ប៉ូល វៀនីក ( Paul Weernick) ចេញពីគម្រោងផងដែរ។ ទោះជាយ៉ាងណាក៏ដោយកាលពីមួយឆ្នាំមុន Disney ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការលើខ្សែភាពយន្ត Pirates ថ្មីជាមួយ ម៉ាហ្គត រូ៉ប៊ី (Margot Robbie) ៕


ថ្ងៃអង្គារ, 26 ខែមេសា 2022 17:20  BeeTube News