BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កំពូលខ្សែភាពយន្តដ៏ល្បីៗទាំង៤ របស់ ចននី ដេប ( Johnny Depp) 

ថ្ងៃចន្ទ, 02 ខែឧសភា 2022 15:44  BeeTube News

ចននី ដេប ធ្លាប់បានទទួលពានរង្វាន់ Golden Globe Award ចំនួន ១០ ដូចជា ការឈ្នះពានរង្វាន់តារាសម្តែងល្អបំផុតសម្រាប់តន្រ្តី “Sweeney Todd: The Demon Barber of Fleet Street” ក្នុងឆ្នាំ ២០០៧។ ខ្សែរភាពយន្តផងដែរបានធ្វើឲ្យលោកទទួលបានពានរង្វាន់ Academy Award ជាលើកទីបី ដោយរួមទាំងខ្សែរភាពយន្ត “Pirates of the Caribbean: The Curse of the Black Pearl” ក្នុងឆ្នាំ ២០០៣ ហើយនិងខ្សែរភាពយន្ត “Finding Neverland” ក្នុងឆ្នាំ ២០០៤។ បន្ទាប់មក លោកត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Screen Actors Guild Awards បីផ្សេងទៀត ដោយរួមមានមួយសម្រាប់ភាពយន្ត “Pirates of the Caribbean” ហើយនិងពានរង្វាន់ BAFTA ពីរ ជាតួអង្គល្អបំផុត (Best Actor)។ ទាំងអស់នេះគឺជាពានរង្វាន់ស្នាដៃរបស់លោកនៅក្នុងវិស័យភាពយន្ត តែនៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីភាពយន្តល្បីៗ៤ក្នុងចំណោមភាពយន្តល្បីៗជាច្រើនដែលលោកបានសម្តែង។ 

1. Donnie Brasco (1997)

វាជាខ្សែរភាពយន្តបែប ស៊ើបអង្កេត និងឧក្រិដ្ធកម្ម ដែលនិពន្ធដោយលោក ប៉ូល អាតតាណាស្យូ (Paul Attanasio) និងបានចូលរួមសម្តែងដោយលោក ចននី ដេប (Johnny Depp) លោក អាល ប៉ាស៊ីណូ (Al Pacino) និង លោក ម៉ាយខល ម៉ាដសេន (Michael Madsen) នៅក្នុងឆ្នាំ ១៩៩៧។ វាជារឿងពិតរបស់ លោក ចូសេហ្វ ពីស្តូន (Joseph Pistone) ដែលធ្លាប់ធ្វើជាភ្នាក់ងារចារកម្មរបស់ FBI។ 

MV5BYzMzMDZkYWEtODIzNS00YjI3LTkxNTktOWEyZGM3ZWI2MWM4XkEyXkFqcGdeQXVyNzkwMjQ5NzM@._V1_

2. Pirates of the Caribbean

គឺជាខ្សែរភាពយន្តភាគ បែបផ្សងព្រេង ប្រយុទ្ធគ្នា និងកំប្លែង។ វាត្រូវបានថតជាភាគ និងមាន ៥ខ្សែរភាពយន្តជាប់ៗគ្នាគឺ Pirates of the Caribbean: The Curse of the Black Pearl ថតនៅក្នុងឆ្នាំ ២០០៣, Pirates of the Caribbean: Dead Man’s Chest ក្នុងឆ្នាំ ២០០៦, Pirates of the Caribbean: At World’s End ក្នុងឆ្នាំ ២០០៧, Pirates of the Caribbean: On Stranger Tides ក្នុងឆ្នាំ២០១១ ហើយនិង Pirates of the Caribbean: Dead Men Tell No Tales ក្នុងឆ្នាំ ២០១៧។ នៅក្នុងខ្សែរភាពយន្តទាំង ៥នេះ ចននី ដេប ដើរតួជា Jack Sparrow ដែលជាចោរសមុទ្រ។ 

MV5BMjE5MjkwODI3Nl5BMl5BanBnXkFtZTcwNjcwMDk4NA@@._V1_

3. Finding Neverland (2004) 

ភាពយន្តត្រូវបាននិពន្ធដោយ ដាវីដ ម៉ាហ្គី (David Magee) ហើយត្រូវបានចូលរួមសំដែងដោយ ចននី ដេប ហ្វ្រេដឌី ហាយម៉រ (Freddie Highmore) កាតេ វីនស្លេត (Kate Winslet) និង ជូលី គ្រីស្ទី (Julie Christie)។ ដោយសារការសម្តែងបានល្អបំផុតនៅក្នុងខ្សែរភាពយន្តនេះ គាត់ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ អូស្ការ (Oscars), Golden Globes និង Screen Actors Guild។ 

maxresdefault (6)

4. Sweeney Todd: The Demon Barber of Fleet Street (2002) 

សម្រាប់ខ្សែរភាពយន្តនេះវិញ វាជាស្នាដៃរបស់ ចន ឡូហ្គាន (John Logan) ហើយត្រូវបានចូលរួមសម្តែងដោយ ចននី ដេប អេលេនណា ប៊ុនហាំ កាតឺ (Helena Bonham-Carter) និង អាឡែន រីកមែន (Alan Rickman)។ នៅក្នុងការសម្តែងរឿងនេះ ចននី ដេប បានឈ្នះពានរង្វាន់ Golden Globe និងទទួលបានការតែងតាំងនៅ អូស្ការ និងសាគ (SAG) ផងដែរ៕

51u7CpZ1kuL

 


ថ្ងៃចន្ទ, 02 ខែឧសភា 2022 15:44  BeeTube News