Reuters-
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden បានហៅលោកប្រធានាធិបតីរុស្សី Vladimir Putin ថាជាឧក្រឹដ្ឋជនសង្រ្គាមកាលពីថ្ងៃពុធ ដែលមិនអាចអនុគ្រោះបាន,វិមានក្រឹមឡាំងបាននិយាយថា ដូចបានទទូចនៅក្នុងសង្រ្គាមក្នុងអ៊ុយក្រែននឹងដំណើរការដូចបានគ្រោងទុក ចំពេលដែលមានការសម្របសម្រួលនៅក្នុងការចរចារសន្តិភាព។ ទីក្រុងមូស្គូនៅឡើយមិនទាន់បានកាន់កាប់ទីក្រុងធំៗរបស់អ៊ុយក្រែន ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភះ,ការវាយលុកដ៏ធំនៅក្នុងរដ្ឋអឺរ៉ុបចាប់តាំងពីសង្រ្គាមលោកលើកទី២។
Putin កាលពីថ្ងៃពុធបាននិយាយថាលោកបានប្រុងប្រៀបរួចជាស្រេច ដើម្បីជជែកពីលក្ខខ័ណ្ឌអព្យាក្រិតសំរាប់អ៊ុយក្រែន ប៉ុន្តែលោកបានហៅ ប្រតិបត្តិការយោធាពិសេស ក្នុងការធ្វើមិនឲ្យមានកងទ័ពនិងកំចាត់ពួក Nazi និងដំណើរការទៅតាមផែនការ ដើម្បីការពារសន្តិសុខរុស្សី។ អ៊ុយក្រែននិងក្រុមបស្ចឹមប្រទេសបានហៅការអនុវត្តិរបស់រុស្សីជាការទន្រ្ទានដោយគ្មានការបង្ករហេតុ។ វិមានក្រឹមឡាំងបានបន្តនូវការទម្លាក់គ្រាប់បែកនិងឡោមព័ទ្ធទីក្រុង រួមទាំងការផ្លោងចូលទៅក្នុងរដ្ឋធានី Kyiv ខណៈដែលជនភៀសខ្លួនអ៊ុយក្រែនចំនួន៣លាននាក់ បានរត់គេចខ្លួននិងជាច្រើនរយនាក់បានបាត់បង់ជីវិត។
សហរដ្ឋអាមេរិកបានផ្តល់បន្ថែមទៀតនូវជំនួយសន្តិសុខចំនួន ៨០០លានដុល្លារ ទៅកាន់អ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយរុស្សី ជាមួយនឹងកញ្ចប់ថ្មីដែលរួមមានទាំង ដ្រូន និងប្រព័ន្ធការពាររថក្រោះ "នឹងមកដល់បន្ថែមទៀតខណៈដែលយើងបានស្តុកទុកធនធាននិងសម្ភារះយោធា ដែលយើងបានបញ្ជូនទៅអ៊ុយក្រែន" Biden បាននិយាយដោយថ្កោលទោស Putin។ "គាត់ជាឧក្រឹដ្ឋជនម្នាក់" លោកបានប្រាប់អ្នកយកព័ត៌មាន។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា ការធ្វើអត្ថាធិប្បាយនេះ “ជាវោហារសាស្ត្រមិនអាចទទួលយកបាននិងមិនអាចអភ័យទោសបាន” យោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Tass News។
តាមសំណូមពររបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទីក្រុងវ៉ាស៊ិនតោននឹងជួយឲ្យអ៊ុយក្រែនបានទទួលបន្ថែមទៀតនូវ មីស៊ីលដែលបាញ់បានឆ្ងាយនិងប្រព័ន្ធការពារយន្តហោះខណៈដែល ក្រុមបស្ចឹមប្រទេសបានពង្រឹងរដ្ឋាភិបាលរបស់លោក ដែលនូវតែមានសង្ឃឹមថានឹងមានដំណោះស្រាយតាមការទូតមួយ។ Zelensky បាននិយាយថា ការចរចារបានក្លាយទៅជារឿងពិត ហើយរដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយថា សំណើរសុំក្នុងការពិភាក្សារគ្នា បានខិតចូលទៅជិតដល់កិច្ចព្រមព្រៀងហើយ។