BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីJoe-Biden ចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ហាមមិនឲ្យក្រុមហ៊ុន Huawei និងZTE ទទួលបានអាជ្ញាប័ណ្ណនៅក្នុងអាមេរិក

ថ្ងៃសុក្រ, 12 ខែវិច្ឆិកា 2021 13:17  គុន ច័ន្ទរដ្ឋា

photo_2021-11-12_06-04-55 (1)

លោកប្រធានាធិបតី Joe-Biden កាលពីថ្ងៃព្រហស្បត៍បានចុះហត្ថលេខាលើសេចក្តីស្នើរច្បាប់ដែលពង្រាងដោយគណបក្សទាំង២ឲ្យក្លាយទៅជាច្បាប់ ដែលនឹងហាមឃាត់ក្រុមហ៊ុន Huawei និង ZTE ពីការអាចទទួលបាននូវអាជ្ញាប័ណ្ណសំរាប់ឧបករណ៍បណ្តាញទូរគមនាគមន៍នៅក្នុងសហរដ្ឋអាមេរិក។ សេចក្តីស្នើរច្បាប់នេះ (Secure Equipment Act of2021) នឹងតម្រូវឲ្យគណៈកម្មាការគមនាគមន៍សហព័ន្ធ (FCC)អនុលោមនូវបទបញ្ញត្តិថ្មីដើម្បីបញ្ជាក់ថានឹងមិនធ្វើការពិនិត្យសើរើឬអនុមត្តិបន្តរទៅទៀតនូវការចេញអាជ្ញាប័ណ្ណចំពោះការស្នើរសុំសំរាប់ឧបករណ៍ទូរគមនគមន៍ដែលប៉ះពាល់និងគំរាមកំហែងដល់សន្តិសុខជាតិនោះទេ។

កាលពីឆ្នាំមុន FCC បានចាត់ទុកជាផ្លូវការថា ក្រុមហ៊ុន Huawei និង ZTE ជាការគំរាមកំហែងដល់សន្តិសុខជាតិ ដែលសេចក្តីសំរេចនោះ ត្រូវបានអង្គការ FCC រកឃើញថាក្រុមហ៊ុនទាំង២នោះមានទំនាក់ទំនងយ៉ាងជិតស្និទ្នជាមួយនឹងគណបក្សកុម្មុយនិស្តចិននិងរចនាសម្ព័ន្ធយោធាចិន។ ចាប់តាំងពីខែមីនា ប្រធានគណៈកម្មាការ FCC លោក Brendan Carr បានធ្វើការអំពាវនាវជាបន្តរបន្ទាប់ ឲ្យសេចក្តីស្នើរច្បាប់នោះត្រូវបានអនុមត្តិ ,ដោយនិយាយថា នៅក្នុងពេលនេះ FCC បានអនុញ្ញាតិចំពោះពាក្យស្នើរសុំចំនួន៣,០០០ សំរាប់ ឧបករណ៍ទូរគមនគមន៍ Huawei ដើម្បីប្រើប្រាស់។ 

“នៅពេលដែលយើងបានកំណត់ថា Huawei ឬក៏ឧបករណ៍ផ្សេងទៀតវាជាហានិភ័យដែលមិនអាចទទួលយកបានសំរាប់សន្តិសុខជាតិ វានឹងគ្មានន័យអ្វីទាល់តែសោះក្នុងការអនុញ្ញាតិឲ្យឧបករណ៍ដែលប្រាកដដូចនេះត្រូវបានទិញនិងដាក់បញ្ចូលទៅក្នុងប្រព័ន្ធបណ្តាញទូរគមនាគមន៍ខណៈដែលប្រាក់ដុល្លារសហព័ន្ធមិនមានការពាក់ព័ន្ធបន្តរទៀតទេនោះ។​ វត្តមាននៃប្រដាប់ប្រដារដែលផ្តល់អសន្តិសុខដល់បណ្តាញរបស់យើងគឺជាការគំរាមកំហែង មិនមែនជាប្រភពនៃការផ្តល់មូលនិធិដែលត្រូវប្រើប្រាស់ដើម្បីទិញវានោះទេ” Carr បាននិយាយ។

ក្រៅពី Huawei និង ZTE ក្រុមហ៊ុនដ៏ទៃទៀតដែលមានស្លាកសញ្ញាទង់ជាតិចិន ដែលជាការគំរាមកំហែងដល់សន្តិសុខជាតិដែរ មានក្រុមហ៊ុនសាជីវកម្មទូរគមនាគមន៍ Hytera ,ក្រុមហ៊ុនបច្ចេកវិទ្យា Hangzhou Hikvision Digital ,និងក្រុមហ៊ុនបច្ចេកវិទ្យា Dahua។ 

នៅចុងបញ្ចប់នៃខែមុន FCC ក៏បានដកនូវអាជ្ញាប័ណ្ណនៃក្រុមហ៊ុនTelecom ចិនដែលធ្វើប្រតិបត្តិការណ៍នៅក្នុងសហរដ្ឋអាមេរិក ដែលក្រុមហ៊ុនTelco នេះនឹងតម្រូវឲ្យវេចបង្វិចនិងឈប់ផ្តល់នូវសេវាកម្មទាំងនៅក្នុងស្រុកនិងអន្តរជាតិនៅចុងបញ្ចប់នៃបុណ្យណូអែលនេះ។


ថ្ងៃសុក្រ, 12 ខែវិច្ឆិកា 2021 13:17  គុន ច័ន្ទរដ្ឋា