ប្រភពមួយដែលជិតស្និទ្នទៅនឹងប្រពន្ធស្តេច Charles បាននិយាយថា ម្ចាស់ក្សត្រីដែលមានអាយុ ៧៤ឆ្នាំ បានងាកមុខចេញ នៅពេលដែលលឺសូរសម្លេងដើរខ្យល់របស់ Joe-Biden ក្នុងអម្លុងពេលដែលពួកគេបានជួបគ្នាសំដែងការគួរសម នៅក្នុងព្រឹត្តិការណ៍ប្រជុំពីការប្រែប្រួលនៃអាកាសធាតុនៅទីក្រុង Glasgow កាលពីអាទិត្យមុន។ លោកប្រធានាធិបតី Joe-Biden ត្រូវបានគេរាយការណ៍មកថា ធ្វើឲ្យប្រពន្ធរបស់សេ្តច Charles (the Duchess of Cornwall) មានការមិនពេញចិត្ត នៅពេលដែលលោកប្រធានាធិបតី ធ្លាយផោមនៅពេលកំពុងជជែកគ្នានេះ។
“វាមានសម្លេងវែងហើយលឺខ្លាំង ដែលមិនអាចនឹងមិនចាប់អារម្មណ៍បានទេ” ប្រភពបានប្រាប់កាសែត Mail កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីអាមេរិកកាំងរូបនេះដែលមានអាយុ ៧៨ឆ្នាំ បានដេកលក់មួយស្របក់មុនពេលដែលជួបជាមួយ Camilla (ប្រពន្ធស្តេច Charles) ភ្នែករបស់លោកបានបិទអស់រយៈពេល៣០វិនាទី ហើយបន្ទាប់មកគាត់ត្រូវបានដាស់ឲ្យភ្ញាក់ដោយបុរសម្នាក់ ដែលមានសម្លៀកបំពាក់ជាអ្នកចូលរួមប្រជុំដែរ។
បន្ទាប់ពីការដេកលក់មួយស្របក់ មេដឹកនាំអាមេរិកបានសម្រួលឥរិយាបឋ ហើយទះដៃបន្ទាប់អ្នកបើកកម្មវិធីបានឡើងប្រកាស។ Camilla បានធ្វើដំណើរជាមួយស្វាមី អ្នកអង្គម្ចាស់ Charles ទៅទីក្រុង Glasgow ដែរ អ្នកទាំង២បានឈរជជែកជា Biden នៅកន្លែងទទួលភ្ញៀវ ខណៈនោះហើយដែលប្រធានាធិបតីអាមេរិក Biden ធ្លាយផោម តែលោកបានធ្វើដូចជាមិនដឹង ដោយបានសន្យាថាលោកនឹងព្យាយាមកាត់បន្ថយការបញ្ចេញសារធាតុ Methane ឲ្យបាន៣០% មុនឆ្នាំ២០៣០។
ការជជែកគ្នានេះមានរយៈពេល៣នាទី ដែលមានវត្តមានរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ចូលរួមផងដែរ ទោះបីជាមានការមិនសប្បាយចិត្តពី Camilla ក៏លោកនាយករដ្ឋមន្ត្រីអង់គ្លេសពន្លយពាក្យថា លោកប្រធានាធិបតីដើរខ្យល់ធំតែម្តង។ នេះមិនមែនជាលើកទី១ទេ ដែលលោកប្រធានាធិបតីត្រូវបានគេចោទប្រកាន់ថាលេចផោម កាលពីឆ្នាំមុនកូនប្រុសរបស់លោក Trump ក៏ធ្លាប់បានបញ្ចេញវីឌីអូរមួយ ដែលគេលឺសំលេងផោម ដែលគេគិតថាលោក Biden ដើរខ្យល់៕