Aljazeera-
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden គ្មានផែនការនឹងជួបជាមួយរាជ្យទាយាទសាអ៊ូឌីត Mohammed bin Salman នោះទេនៅក្នុងកិច្ចប្រជុំកំពូល G-20 នៅខែក្រោយក្នុងប្រទេសឥណ្ឌូណេស៊ីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយ ខណៈដែលការឡើងកំដៅលើសេចក្តីសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងការកាត់បន្ថយការផលិតប្រេងបន្តឲ្យមានការខ្ទរខ្ទារឡើង។ Biden នឹងធ្វើការងារនេះទៅតាមវិធីសាស្ត្រក្នុងការសម្រចពីរបៀបឆ្លើយតបទៅកាន់អារ៉ាប់ សាអ៊ូឌីត ដោយយោងទៅតាមទិនន្ន័យនៃការកាត់បន្ថយបរិមាណប្រេង និងជំរើសគឺធ្វើការផ្លាស់ប្តូរនូវជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិកទីប្រឹក្សារសន្តិសុខជាតិ Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យ។
និយាយនៅលើទូរទស្សន៍ CNN Sullivan បាននិយាយថា មិនមានការផ្លាស់ប្តូររវាងទំនាក់ទំនងសហរដ្ឋអាមេរិក និងអារ៉ាប សាអ៊ូឌីតវាជារឿងសំខាន់ខណៈដែល Biden នឹងធ្វើការវាយតម្លៃឡើងវិញ។ “លោកប្រធានាធិបតីនឹងមិនប្រព្រឹត្តិនូវទង្វើរដែលមានចំណោតខ្លាំងនោះទេ” លោកនិយាយ “លោកនឹងធ្វើតាមវិធីសាស្ត្រ យុទ្ធសាស្ត្រ ហើយលោកនឹងទុកពេលដើម្បីនឹងពិភាក្សារគ្នាជាមួយនឹងសមាជិកនៃគណបក្សនយោបាយទាំង២និងដើម្បីឲ្យមានឱកាសសំរាប់សភាដើម្បីវិលត្រឡប់មកវិញ ដូច្នេះលោកអាចអង្គុយជាមួយពួកគេដោយផ្ទាល់ហើយធ្វើការងារនេះដោយមានជំរើស”។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអារ៉ាប សាអ៊ូឌីត កំពុងតែស្ថិតនៅលើចំណិតទឹកកកដ៏ស្តើងលើរឿងកាត់បន្ថយផលិតកម្មប្រេង។ កាលពីសប្តាហ៍មុនទីក្រុង Riyadh ដែលដឹកនាំអង្គការ OPEC+ ដែលរួមមានប្រទេសចំនួន១០ទៀតដែលផលិតប្រេងដែលដឹកនាំដោយរុស្សីបានសម្រេចកាត់បន្ថយការផលិតប្រេងដែលមានចំនួនឡើងដល់២លានធុងក្នុង១ថ្ងៃចាប់តាំងពីខែវិច្ឆការ។ ទង្វើរនេះត្រូវបានរំពឹងថានឹងនាំឲ្យតម្លៃប្រេងឡើងខ្ពស់ ដែលវានឺងជួយរុស្សីក្នុងការចំណាយក្នុងការធ្វើសង្រ្គាមនៅក្នុងអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប់សាអ៊ូឌីតបាននិយាយថា លោកមានការរន្ធត់ចិត្តដោយសារការចោទប្រកាន់ថាព្រះរាជាណាចក្រកំពុងតែឈរជាមួយរុស្សីក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។
ព្រះអង្គម្ចាស់ Khalid bin-Salman បាននិយាយថាសេចក្តីសម្រេចដោយ OPEC+ បានសម្រេចជាឯកច្ឆ័ន្ទ ហើយជាស្ថិតនៅក្នុងហេតុផលសេដ្ឋកិច្ចសុទ្ធសាទ “វាត្រូវបានគេនិយាប្រាប់ថា ការចោទប្រកាន់ខុសនេះមិនមែនចេញមកពីរដ្ឋាភិបាលអ៊ុយក្រែនទេ” ព្រះអង្គម្ចាស់ Salman បានសរសេរនៅក្នុង Twitter។ Biden បានព្រមានអារ៉ាប់សាអ៊ូឌីតថា វានឹងមានផលវិបាកដ៏មិនច្បាស់លាស់មួយក្នុងការដែលចូលដៃជាមួយរុស្សី ក្នុងការគាំទ្រការកាត់បន្ថយការផលិតប្រេងនេះ។ ទង្វើររបស់អង្គការ OPEC+ បានគាស់រំលើងផែនការរបស់លោកខាងលិចក្នុងការកំណត់តម្លៃនៃប្រេងរបស់រុស្សីក្នុងការឆ្លើយតបទៅនឹងសង្រ្គាមរបស់រុស្សីនៅក្នុងអ៊ុយក្រែន។