DW-
លោកប្រធានាធិបតី Joe-Biden បានថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅចំពោះមុសសភាចំពេលដែលរុស្សីកំពុងបន្តវាយប្រហារទៅលើអ៊ុយក្រែន។ លោកបាននិយាយថា "សេរីភាពជានិច្ចជាកាលនឹងឈ្នះលើការជិះជាន់”។ លោកប្រធានាធិបតីបាននិយាយថា ការវាយប្រហាររបស់ Putin គឺជា "ការគ្រោងទុកជាមុន ហើយគ្មានការវិវាទអ្វីទាល់តែសោះ" “Putin ឥឡូវនេះកំពុងតែនៅឯកោ ដែលខ្លួនមិនធ្លាប់ជួបប្រទះ” Bidenនិយាយដោយមានសម្លេងទះដៃគាំទ្រយ៉ាងខ្លាំង។ Biden បានព្រមានពួកសេដ្ឋីដែលនៅជុំវិញ Putin ហើយកំពុងតែកសាង “ភ័ព្វសំណាងរបស់គេនៅក្នុងរបបឃោឃៅ” ដោយនិយាយថា “យើងកំពុងតែមកជួយសង្រ្គោះអ្នក សូមមានកណើតឡើង”។
មានការប្រកាសថា ដែនអាកាសរបស់អាមេរិកនឹងត្រូវបិទចំពោះយន្តហោះរុស្សីទាំងអស់ “យើងនឹងចូលរួមជាមួយសម្ព័ន្ធមិត្តរបស់យើងក្នុងការបិទដែនអាកាសចំពោះយន្តហោះរុស្សីទាងអស់ ដែលជាការដាក់ឲ្យរុស្សីឯកោបន្ថែមទៀត” Biden និយាយ។ សុន្ទរកថារបស់លោកបានចេញមកនៅពេលដែលរុស្សីកំពុងបន្តវាយប្រហារទៅលើអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការបរទេស អាល្លឺម៉ង់ Annalena Baerbock បានលើកឡើងអំពីឧទាហរណ៍នៃ Mia ,ទារកស្រីម្នាក់ដែលបានកើតនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីកាលពីប៉ុន្មានថ្ងៃមុន ខណៈដែលលោកស្រីបានលើកឡើងពីជោគវាសនានៃពលរដ្ឋអ៊ុយក្រែនជាច្រើនលាននាក់ដែលស្វែងរកជម្រក ដោយសារតែសង្រ្គាមដោយសារការឈ្លានពានរបស់រុស្សី។
អ្នកស្រី Baerbock បានធ្វើអត្ថាធិប្បាយខណៈដែលលោកស្រីបានថ្លែងនៅក្នុង មហាសន្និបាតអ.ស.ប.ក្នុងទីក្រុងNew York។ Biden បានប្រកាសថាលោកនិងសមាជិកសភាទាំងអស់ ទោះបីជាមាននិន្នាការនយោបាយខុសគ្នា បានរួមគ្នាតាំងចិត្តដោយឥតងាករេថា "សេរីភាពនឹងឈ្នះលើការជិះជាន់" លោកបានសុំឲ្យសមាជិកសភាដ៏ច្រើនកុះករក្រោកឈរឡើងដើម្បីគោរពប្រជាពលរដ្ឋអ៊ុយក្រននៅពេលដែលលោកថ្លែងសុន្ទរកថា ពួកគេបានក្រោកឈរឡើងព្រមទាំងស្រែកហ៊ោរកញ្ជ្រៀវ។
វាជាការបង្ហាញមួយដែលគួរឲ្យកត់សំគាល់នូវការួបរួមគ្នាបន្ទាប់ពីជម្លោះដ៏ជូរចត់អស់រយៈពេល១ឆ្នាំរវាងគណបក្សចម្រុះប្រជាធិបតេយ្យរបស់លោក Biden និងគណបក្សប្រឆាំងសាធារណរដ្ឋ។ សុន្ទរកថារបស់ Biden បានធ្វើឲ្យមានការបែងចែករវាងការចូលរួមក្នុងសង្រ្គាមនៅក្រៅប្រទេសនិងការព្រួយបារម្មណ៍ដែលគួរឲ្យពិចារណារនៅក្នុងស្រុក ដែលបានឆ្លុះបញ្ចាំងទង្វើរដែលមានតុល្យភាពដូចគ្នាដែលបច្ចុប្បន្ននេះលោកកំពុងប្រឈមក្នុងភាពជាប្រធានាធិបតី។ លោកត្រូវត្រៀមប្រមែប្រមូលការតាំងចិត្តរបស់សម្ព័ន្ធមិត្តប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សីនិងទប់ទល់នឹងអត្រាអតិរផរណារនិងកូវីដ-19នៅក្នុងស្រុក។