BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតី Joe-Biden មានគំរោងឈប់សំចតក្នុងប្រទេសជាច្រើនចំពោះដំណើរមកកាន់អាស៊ី តំបន់នូវតែជាចំណាប់អារម្មណ៍របស់អាមេរិក

ថ្ងៃព្រហស្បតិ៍, 03 ខែកុម្ភៈ 2022 10:33  គុន ច័ន្ទរដ្ឋា

photo_2022-02-03_10-20-20 (1) (1)

CNA-Washington-

Joe- Biden មានផែនការឈប់សំចតជាច្រើនកន្លែង ក្នុងអម្លុងពេលធ្វើទស្សនកិច្ចមកកាន់អាស៊ីក្នុងនិទាឃរដូវនេះ ដែលជាដំណើរទស្សនកិច្ចលើកទី១របស់លោកមកកាន់តំបន់ក្នុងនាមជាប្រធានាធិបតេយ្យនិងរួមបញ្ចូលទាំងកិច្ចប្រជុំកំពូលជាមួយសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងតំបន់ក្នុងប្រទេសជប៉ុនផងដែរ ,មន្ត្រីជាន់ខ្ពស់នៃរដ្ឋការបានប្រាប់ Reuters។ មន្ត្រីអាមេរិកបានច្រានចោលនូវសំណួរដែលសួរថាតើ វិបត្តិនៅអ៊ុយក្រែនអាចធ្វើឲ្យប៉ះពាល់ដល់ចំណាប់អារម្មណ៍របស់របស់រដ្ឋការនៅអាស៊ីដែរឬទេ មន្ត្រីបានឆ្លើយថា “យើងបន្តនូវអាទិ៍ភាពរបស់យើងផ្តោត ក្នុងឥណ្ឌូប៉ាស៊ីហ្វិក ហើយនឹងបន្តមកបន្ថែមទៀត។

មន្ត្រីដែលនិយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះកាលពីថ្ងៃពុធ បានប្រកែកនឹងផ្តល់នូវសេចក្តីលំអិតពីការឈប់សំចតផ្សេងទៀតនៅក្នុងតំបន់ ដែលរដ្ឋការលោក Biden បានប្រកាសនូវអាទ៍ភាព ខណៈដែលគេបានស្វែងរកការរុញច្រានត្រឡប់ទៅវិញប្រឆាំងទៅនឹងការពង្រីកអំណាចនិងឥទ្ធិពលរបស់ចិន។ មន្ត្រីអាមេរិកបាននិយាយថា Biden បានទទួលនូវការអញ្ជើញមកធ្វើទស្សនកិច្ចក្នុងប្រទេសជប៉ុននៅចុងនិទាឃរដូវនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល Quad ដែលមានសមាជិក Japan US India និង Australia ប៉ុន្តែរបៀបវារៈលំអិតនៅកំពុងរៀបចំ។

មនុស្សដែលបានដឹងពីរឿងរ៉ាវនេះ បានប្រាប់Reuters កាលពីថ្ងៃអង្គារ៍ បាននិយាយថា ទស្សនកិច្ចនេះអាចកើតឡើងក្នុងខែ ឧសភា ដែលការខ្វាយខ្វល់អំពីចិននិងកូរ៉េខាងជើងអាចនិងជារបៀបវារៈដ៏សំខាន់បំផុត ហើយថាទីក្រុងវ៉ាស៊ីនតោន កំពុងសម្លឹងមើលដើម្បីឲ្យមានទស្សនកិច្ចរបស់​ Biden ក្នុងប្រទេសកូរ៉េខាងត្បូងក្នុងពេលជាមួយគ្នានេះដែរ។ កាសែត Yumiuri ជប៉ុនកាលពីថ្ងៃអង្គារ៍បានបញ្ចេញឲ្យដឹងពីប្រភពនៃរដ្ឋាភិបាលជាច្រើនដោយនិយាយថា ទស្សនកិច្ចក្នុងក្រុងតូក្យូអាចនឹងកើតមានឡើងក្នុងពាក់កណ្តាលខែឧសភា។

"លោកប្រធានាធិបតីអាចនឹងធ្វើការឈប់សំចតជាច្រើនប្រទេសទៀតក្នុងដំណើរទស្សនកិច្ចនេះ" មន្ត្រីនោះបានបន្ថែម ប៉ុន្តែប្រកែកមិននិយាយវែកញែក។ក្នុងការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ មន្ត្រីអាមេរិកបានចង្អុលនូវកិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៃអាស៊ាន និងសំរាប់លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken ទៅធ្វើទស្សនកិច្ចនៅអូស្ត្រាលីនាសប្តាហ៍ក្រោយសំរាប់កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេស Quad ។


ថ្ងៃព្រហស្បតិ៍, 03 ខែកុម្ភៈ 2022 10:33  គុន ច័ន្ទរដ្ឋា