Baltimore-
លោកប្រធានាធិបតី Joe-Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២១ ខែតុលា)ថា សហរដ្ឋអាមេរិកនឹងមកការពារតៃវ៉ាន់ហើយមានការប្តេជ្ញាចិត្តថានឹងការពារកោះនេះ ,ទោះជាយ៉ាងណាក៏ដោយ សេតិវិមានបាននិយាយក្រោយមកទៀតថា នឹងគ្មានការផ្លាស់ប្តូរនយោបាយចំពោះកោះនេះនោះទេ។
“ ប្រាកដណាស់ យើងមានការប្តេជ្ញាចិត្តត្រូវធ្វើយ៉ាងនេះ “ Biden បាននិយាយប្រាប់CNN នៅពេលដែលគេសួរថា តើសហរដ្ឋអាមេរិកនឹងមកការពារតៃវ៉ាន់ ដែលបានត្អូញត្អែរថាមានការដាក់សម្ពាធទាំងខាងនយោបាយនិងយោធា ពីទីក្រុងប៉េកាំងឲ្យទទួលស្គាល់ថាជាបូរណភាពដែនដីរបស់ចិន។
ខណៈដែលទីក្រុងវ៉ាស៊ីនតោនត្រូវបានទាមទាដោយច្បាប់ដើម្បីផ្តល់ឲ្យតៃវ៉ាន់នូវមធ្យោបាយដើម្បីការពារខ្លួនឯង អាមេរិកបានអនុវត្តិនូវនយោបាយដ៏យូរអង្វែងមួយ “យុទ្ធសាស្ត្រដែលគួរឲ្យពេញចិត្ត” ថាតើត្រូវធ្វើអន្តរាគមន៍យោធាដើម្បីការពារតៃវ៉ាន់ក្នុងព្រឹត្តិការណ៍ដែលចិនវាយប្រហារ ។
កាលពីខែសីហា មន្ត្រីនៃរដ្ឋការលោក Biden បាននិយាយថា នយោបាយរបស់អាមេរិកលើតៃវ៉ាន់នឹងមិនផ្លាស់ប្តូរឡើយ បន្ទាប់ពីលោកប្រធានាធិបតីបានបង្ហាញនូវការផ្តល់យោបល់ថា សហរដ្ឋអាមេរិកនឹងការពារកោះនេះបើសិនជារងនូវការវាយប្រហារ។ អ្នកនាំពាក្យសេតិវិមានម្នាក់បាននិយាយថា Biden មិនបានប្រកាសថានឹងមិនមានការផ្លាស់ប្តូរនូវនយោបាយរបស់អាមេរិកទេ “ មិនមានការផ្លាស់ប្តូរនូវគោលនយោបាយរបស់យើងចំពោះកោះតៃវ៉ាន់នោះទេ” ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ នៅពេលដែលគេសួរថា តើលោក Biden ច្រឡំមាត់ឬយ៉ាងណា ? ។
“ ទំនាក់ទំនងក្នុងការការពារតៃវ៉ាន់របស់សហរដ្ឋអាមេរិក ត្រូវបាននាំមុខដោយ” ច្បាប់ទំនាក់ទំនងតៃវ៉ាន់” (TRA) អ្នកនាំពាក្យអាមេរិកបាននិយាយ។ ទោះជាយ៉ាងណាក៏ដោយ ចិនបានបង្ហាញការមិនសប្បាយចិត្ត ខណៈដែលអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ចិនគ្មានកន្លែងណាដែលត្រូវធ្វើសម្បទាននោះទេបើសិនជាវាមានផលប៉ះពាល់ដល់ផលប្រយោជន៍ស្នូលនៃប្រទេសរបស់ខ្លួន ព្រមទាំងជំរុញឲ្យអាមេរិកកុំឲ្យផ្តល់សញ្ញាខុសចំពោះតៃវ៉ាន់ក្នុងការប៉ុនប៉ងប្រកាស ឯករាជ្យ។