BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើបទ “J+O II” និងបទ “Once Upon A Time” មានទំនាក់ទំនងគ្នាដែរឬទេ?

ថ្ងៃពុធ, 02 ខែវិច្ឆិកា 2022 17:44  BeeTube News

ក្រោយពេលចេញបទចំរៀង«JO2» របស់លោកវណ្ណដា មហាជននាំគ្នាវិភាគយ៉ាងម៉ត់ចត់ទៅលើបទចំរៀងមួយនេះថាលោកវណ្ណដាមានបំណងបាញ់ចំពោះទៅលើបុគ្គលណាខ្លះ និងនៅលើរឿងអ្វីខ្លះ។ មកដល់ប្រយោគបទចំរៀងដែលថា «Catch if you can, Catch me if you ខឹង» របស់លោកវណ្ណដានេះ ធ្វើអោយពួកគេនឹកឃើញឡើងភ្លាមដល់បទចំរៀង «Once Upon A Time» របស់លោកជីដេវីត ដែលលោកជីដេវីតធ្លាប់ប្រើប្រាស់ឃ្លានេះពីមុនមកជាខេបសិននៅលើបទចំរៀងមួយនោះរបស់លោក។ កាន់តែច្បាស់ដូចថ្ងៃនៅពេលលោកវណ្ណដាបន្តរ៉េបរៀបរាប់ដំណើរដើមទងនៃការចេញបទចំរៀងជោរ២ដែលមានពាក់ព័ន្ធនឹងអ្នកលួចយកចំរៀងរបស់លោកធ្វើមិនទាន់ហើយ បែកធ្លាយដល់មនុស្សខាងក្រៅ ចំណែកលោកជីដេវីតគឺជាមនុស្សម្នាក់ដែលបានដឹងបទចំរៀងបែកធ្លាយរបស់លោកវណ្ណដា និងចេតនា Diss Track របស់លោកមកកាន់ខ្លួននៅទីងងឹតនៅឡើយ ទើបលោកជីដេវីតហាក់ដូចជាតោងទាម Diss Track លោកវណ្ណដាបានមុននៅទីកន្លែងភ្លឺតាមរយៈបទចំរៀង«Once Upon A Time» ដែលកាលណោះធ្វើអោយមហាជនយល់ឃើញថាលោកជីដេវីតហាក់ដូចជាបង្ករឿងនឹងលោកវណ្ណដាណាស់។ តែបើទោះជាយ៉ាងណាសង្គ្រាម DissTrack ម្តងនេះច្បាស់ជាល្អមើលជាមិនខាន ព្រោះលោកវណ្ណដាមិនសំងំស្ងាត់ស្ងៀមដូចមុនទេ លោកនឹងបញ្ចេញចង្កូមប្រឡូកនឹងសិល្បៈ Diss Track មួយនេះដែរហើយ។ ថ្វីបើម្នាក់ៗប្រកាន់នៅលើជំហររៀងខ្លួន មិនមានអ្នកណាខុសមិនមានអ្នកណាត្រូវ គ្មានតុលាការយុត្តិធម៌នៅលើបណ្តាញសង្គម គ្មានអ្នកណាឈ្នះ និងគ្មានអ្នកចាញ់ តែការតស៊ូរបស់ពួកគេម្នាក់ៗនឹងបង្ហាញទស្សនិកជនអោយដឹងថាការដើរនៅលើផ្លូវមួយនេះមិនមានការងាកក្រោយឡើយ មានតែដើរទៅមុខគាំទ្រលើឆន្ទៈលើកស្ទួយស្នាដៃសិល្បៈហ៊ីបហប់ដែលខ្លួនឯងអោយតំលៃ។ មានតែទស្សនិកជនប៉ុណ្ណោះជាអ្នកពិចារណា និងវិនិច្ឆ័យនៅលើប្រធានបទបញ្ហានេះដោយខ្លួនឯង។

 


ថ្ងៃពុធ, 02 ខែវិច្ឆិកា 2022 17:44  BeeTube News