BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជេឡូ ធ្វើការកាត់ផ្តាច់ទំនាក់ទំនងឲ្យដាច់ស្រឡះជាមួយអាឡិច ដើម្បីឲ្យមានភាពត្រឹមត្រូវចំពោះប៊េន អាហ្វ្លិច

ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 17:16  King Scorpio

ជេឡូ(JLo) ចង់កាត់មុខជំនួញរបស់នាងជាមួួយអតីតគូដណ្តឹង អាឡិច រ៉ដឌ្រីហ្គេស (Alex Rodriguez)

បន្ទាប់ពីលុបរូបថតជាច្រើនរបស់នាងជាមួយអាឡិចរ៉ដឌ្រីហ្គេសរួចមក ជេឡូចង់បន្តផ្តាច់ទំនាក់ទំនងជាមួយអតីតគូដណ្តឹងរបស់នាងឲ្យអស់តែម្តង ដែលទំនាក់ទំនងបច្ចុប្បន្ននៅសល់តែរឿងការងារតែប៉ុណ្ណោះ។ 

តារាជើងចាស់មួយរូបនេះបានពោល “ខ្ញុំចង់ឲ្យវាភាពច្បាស់លាស់ជាមួយដៃគូបច្ចុប្បន្ន”។ អ្នកតំណាងរបស់លោក ប៊េន អាហ្វ្លិក(Ben Affleck) បានប្រាប់ថានេះជាមូលហេតុដែលជេឡូចង់លក់ភាគហ៊ុនមុខជំនួញរបស់នាងចេញ ឬក៏ទិញភាគហ៊ុនរបស់ A-Rodឡើងតែម្តង សំខាន់គឺពួកយើងដើរផ្លូវរៀងខ្លួនហើយ។

យោងតាមសារព័ត៌មាន US Weekly បានបញ្ជាក់ថា ជេឡូកំពុងសិក្សាជាមួយមេធាវីរបស់នាងក្នុងការលក់ហ៊ុនមុខជំនួញរបស់នាងដែលបានបង្កើតជាមួយA-Rodនេះ ហើយវាក៏ជាមូលហេតុមួយដើម្បីទំនាក់ទំនងរបស់នាងជាមួួយប៊េន អាហ្វ្លិកដែរ។

ជេឡូបានបញ្ចប់ទំនាក់ទំនងជាមួយអាឡិច គឺនាងផ្តាច់ទាំងមនោសញ្ចេតនា និងការងារដោយឲ្យក្រុមអ្នកគ្រប់គ្រងការងារ និងមេធាវីរបស់នាងដោះស្រាយបញ្ហានេះដោយវិធីទិញហ៊ុននាងឡើង ឬលក់ហ៊ុនឲ្យនាងវិញ។ នាងមិនខ្វល់ថាមានរឿងអីកើតឡើងនោះទេ សំខាន់នាងចង់ផ្តាច់ទំនាក់ទំនងជាមួយA-Rodឲ្យបាន ដាច់ស្រឡះ សូម្បីតែក្នុងinstagram ក៏នាងលុប A-Rodចេញដែរ។

A-Rod ជាអ្នកជំរុញឲ្យJLoធ្វើជាអ្នកជំនួញ នាងមិនមែនមានមុខរបរជាកំពូលតារាចម្រៀង និងតារាសម្តែង តែមួយមុខនោះទេ។ នាងធ្លាប់បានប្រាប់ទៅទស្សនាវដ្តី ហ្វបស៍កាលពីខែធ្នូ ឆ្នំ2020កន្លងទៅថា “នាងមានអារម្មណ៍ថាមានភាពជឿជាក់នៅពេលដែលនាងចាប់ផ្តើមធ្វើការបណ្តាក់ទុនក្នុងក្រុមហ៊ុនផ្សេងៗ និងបោះទុនធ្វើជំនួញដោយខ្លួនឯង"។

JLo និង A-Rod ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយ ហើយពួកគេបានបណ្តាក់ទុនលើក្រុមហ៊ុនថែរក្សាសម្ផស្សមួយដែលមានឈ្មោះថា Hims & Hers មិនត្រឹមតែប៉ុណ្ណោះពួកគេមានអេបសម្រាប់បង្វឹកឈ្មោះថា Fitplanថែមទៀតផង៕

 

អត្ថបទដកស្រង់


ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 17:16  King Scorpio