BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Jin សមាជិកក្រុម BTS ចេញបទចំរៀងថ្មី "The Astronaut"

ថ្ងៃអង្គារ, 15 ខែវិច្ឆិកា 2022 13:50  BeeTube News

 

Jinw

សមាជិកក្រុមចំរៀង BTS Jin ​​​បានបញ្ចេញបទចំរៀងចុងក្រោយរបស់លោកមុនពេលចេញទៅបំពេញបេសកកម្មបំរើយោធោនៅក្នុងប្រទេស។ ដោយបទចំរៀងមួយនោះមានចំណងជើងថា "The Astronaut" ដែលជាកិច្ចរួមសហការការងារជាមួយនឹង Coldplay កាលពីថ្ងៃសុក្រ ដោយឡែកបទចំរៀងមួយនេះផងដែរទើបតែបានផ្សាយចេញទៅកាលពីថ្ងៃទី២៨ ខែតុលាថ្មីៗកន្លងមកនេះទេ។ 

គួរបញ្ជាក់ផងដែរបទចំរៀងមួយនេះរបស់ Jin បានឈរទៅលើលំដាប់លេខរៀងទី១លើតារាងកំពូលបទចំរៀងទាំង១០០នៅលើយូធូបតែម្តងនៅលើផ្នែក Global Top Music Videos ដែលគិតនៅក្នុងសប្តាហ៍ចន្លោះថ្ងៃទី២៨​​​ ខែតុលាដល់ថ្ងៃទី០៣ ខែវិច្ឆិកាខណៈពេលនៃការចាប់ផ្តើមចេញផ្សាយភ្លាមៗ។យ៉ាងណាមិញ Jin បានបង្ហាញអោយដឹងថាតាមពិតទៅលោកត្រូវចេញទៅបំរើយោធាតាំងពីខែមិថុនាមកម្ល៉េះ ព្រោះលោកចូលចិត្តរដូវក្តៅច្រើនជាងរដូវរងារ ប៉ុន្តែដោយសារតែមាន Concert នៅ Busan នៅអំឡុងពេលខែតុលានេះ ចៀសវាងធ្វើអោយអ្នកគាំទ្ររបស់លោកមើលការសម្តែងទាំងអារម្មណ៍សោកសៅ ទើបលោកពន្យាពេលចូលទៅធ្វើទាហានវិញ។ 

Jin បានបន្តឡើងថាពីដំបូងឡើយខាងក្រុមហ៊ុនបានសួរសមាជិកម្នាក់ៗថាតើគេចង់ជ្រើសរើសយកខ្លួនឯង រឺអ្នកគាំទ្រ? ហើយ Jin ក៏ឆ្លើយឡើងថាគេជ្រើសរើសយកអ្នកគាំទ្រ ទើបនោះជំរុញអោយគេសំរេចចិត្តបង្កើនភាពក្លាហានរបស់ខ្លួនឯងចូលហ្វឹកហាត់ទ័ពនៅក្នុងរដូវរងាវិញជាជាងតាមបំណងប្រាថ្នាខ្លួនឯងនៅក្នុងរដូវក្តៅ ដើម្បីបានសម្តែងការប្រគំតន្រ្តីដល់អ្នកគាំទ្រទស្សនាជាលើកចុងក្រោយ មុនពេលគេត្រលប់មកក្នុងក្រុមវិញនៅក្នុងឆ្នាំ២០២៥។

Jin2

Jin1

Jin


 

 


ថ្ងៃអង្គារ, 15 ខែវិច្ឆិកា 2022 13:50  BeeTube News