BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Jessie J បានចែករំលែក​ព័ត៌មាន​នៃ​ការ​បាត់​បង់​កូននៅក្នុងផ្ទៃរបស់នាង

ថ្ងៃសុក្រ, 26 ខែវិច្ឆិកា 2021 11:04  BeeTube News

384065_7539339_updates

តារាចម្រៀង "Who You Are" បានចែករំលែកបទពិសោធន៍របស់នាងនៅលើ Instagram កាលពីថ្ងៃពុធ។

នាងចាប់ផ្តើមបង្ហោះរូបជាមួយនឹង Emoji ខូចចិត្តដោយសរសេរថា "កាលពីព្រឹកមិញ ខ្ញុំកំពុងសើចជាមួយមិត្តភ័ក្តិម្នាក់ដោយបាននិយាយថា "ខ្ញុំនឹងឆ្លងផុតការប្រគុំតន្ត្រីរបស់ខ្ញុំនៅ LA ក្នុងយប់ស្អែក ដោយមិនប្រាប់ទស្សនិកជនទាំងអស់ថា ខ្ញុំមានផ្ទៃពោះនោះទេ"។

"មកដល់ពេលរសៀលម្សិលមិញ ខ្ញុំបានខ្លាចគំនិតនៃការទៅការប្រគុំតន្ត្រី ដោយមិនបង្ហាញពីការខូចចិត្តរបស់ខ្ញុំបានទេ ... " "បន្ទាប់ពីបានទៅស្កេនលើកទី 3 របស់ខ្ញុំ ហើយត្រូវបានគេប្រាប់ថា កូនក្នុងផ្ទៃរបស់ខ្ញុំមិនមានចង្វាក់បេះដូងទៀតទេ" ។

Jessie J បាននិយាយថា នាងមិនមានគម្រោងលុបចោលការប្រគុំតន្ត្រីនៅ Los Angeles របស់នាងទេ ហើយបានចង្អុលបង្ហាញថានាង "បានធ្វើកម្មវិធីចំនួន 2 ក្នុងរយៈពេល 2 ឆ្នាំ ហើយចិត្តរបស់ខ្ញុំត្រូវការវា" ។

នាង​បានបន្ត​សរសេរ​ថា​៖ “ខ្ញុំ​ដឹង​ថា ​មនុស្ស​មួយ​ចំនួន​នឹង​គិត​ថា ​នាង​គួរ​តែ​លុបចោល​ការប្រគុំតន្រ្តីនេះ​។” "ប៉ុន្តែនៅខណៈពេលនេះ ខ្ញុំមានភាពច្បាស់លាស់នៅលើរឿងមួយ។ ខ្ញុំបានចាប់ផ្តើមច្រៀងតាំងពីខ្ញុំនៅក្មេង ដើម្បីមានភាពរីករាយ ដើម្បីបំពេញចិត្ត និងការព្យាបាលដោយខ្លួនឯង ដែលមិនធ្លាប់មានការផ្លាស់ប្តូរនោះទេ ហើយខ្ញុំត្រូវតែធ្វើវាតាមវិធីរបស់ខ្ញុំ" ។

នាង​បាន​បន្ត​ថា ​នាង​នឹង​ក្លាយ​ជា​ឪពុក​ម្តាយ​ដែលមើលថែកូនតែម្នាក់ឯង "ព្រោះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន ហើយ​ជីវិតមនុស្សម្នាក់ៗ ​គឺ​ខ្លីណាស់"។

នាង​បាន​បន្ថែម​ថា​៖ «​ការ​មាន​ផ្ទៃពោះ ​គឺ​ជា​អព្ភូតហេតុ​មួយ និងជា​បទពិសោធន៍មួយ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន ​ហើយខ្ញុំ​ដឹង​ថា ​ខ្ញុំ​នឹង​មាន​វាម្តងទៀត​»​។ នាង​បាន​សរសេរ​ថា "ខ្ញុំ​នៅ​តែ​មានភាពមានតក់ស្លុត ហើយភាព​សោកសៅ​ គឺច្រើនលើស​ប្រមាណ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​រឹងមាំ ហើយ​​ខ្ញុំ​នឹង​មិន​អី​ទេ"។

jessie-j-overwhelmed-with-sadness-over-miscarriage-1637838676

អត្តបទដកស្រង់ពី Lisa Respers France

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃសុក្រ, 26 ខែវិច្ឆិកា 2021 11:04  BeeTube News