BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រវត្តិរបស់​ ខាន់ ចេសា​ (​Jessa Khan) កីឡាករជូជីតស៊ូ (Jiu-Jitsu) ដ៏ល្បីដែលតំណាងឲ្យកម្ពុជា​

ថ្ងៃពុធ, 01 ខែមិថុនា 2022 16:09  វេទិកាជោគជ័យ

ចេសសា ខាន់ ឬ ចេសសា ចាដា ខាន់ (Jessa Khan or Jessa Jada Khan) គឺជាកីឡាករ ជូ ជីត ស៊ូ (Jiu-Jitsu ​Practitioner) ដ៏ល្បីម្នាក់ដែលតំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិ។ គ្រប់ការប្រកួតរបស់នាងគឺសុទ្ធសឹងតែទទួលបានជោគជ័យ និងពានរង្វាន់។ មុននឹងនិយាយអំពីប្រវត្តិរបស់យុវតី វ័យ ២១ឆ្នាំ រូបនេះ យើងសូមពន្យល់អំពីពាក្យ “Jiu-Jitsu” សិន។ “jiu-Jitsu” ឬ “Ju-Jutsu” មានដើមកំណើតមកពីភាសា​​ ជប៉ុន ដែលពាក្យ “Jiu” មានន័យថា “ទន់ភ្លន់” (Gentle) ហើយពាក្យ “Jitsu or Jutsu” មានន័យថា “សិល្បៈ” (Art) ដូច្នេះពាក្យទាំងពីរនេះ បើគេបូកបញ្ចូលគ្នាមានន័យថា “សិល្បៈទន់ភ្លន់” (Gentle Art) ។ ជូ ជីត ស៊ូ គឺជាកីឡាដែលផ្តោតលើការចូលទៅគៀក ដៃគូរ ហើយ ចាប់ឱបគៀបឲ្យណែនជាប់ កុំឲ្យរើខ្លួនរួច។ ម្យ៉ាងវិញទៀតដោយយោងទៅតាមជនជាតិជប៉ុន ជូ ជីតស៊ូ គឺពុំមែនជាកីឡាទេ តែវាគឺជាក្បាច់គុណការពារខ្លួន។ ដូច្នេះ តើយុវតីកូនកាត់រូបនេះ ជានរណា? ​មកពីណា? ធ្លាប់ប្រកួត និងទទួលបានពានអ្វីខ្លះ? សូមអញ្ជើញស្តាប់វិដេអូនេះទាំងអស់គ្នា។ 

16829

កុមារភាព និងប្រវត្តិនៃការហាត់ ជូ​ ជីត ស៊ូ 

ជេសសា ខាន់ កើតនៅថ្ងៃទី៨​​ ខែតុលា ឆ្នាំ២០០១ នៅរដ្ធតិចសាស់ ហើយរស់នៅក្នុងរដ្ធកាលីហ្វ័រញ៉ាខាងត្បូង។ នាងគឺជាកូនកាត់ ខ្មែរ មុិចស៊ីកូ និងអាមេរិក  ដែលមានឪពុកជាជនជាតិខ្មែរកាត់អាមេរិក និងម្តាយជាជនជាតិមុិចស៊ីកូកាត់អាមេរិក។ ក្រុមគ្រួសាររបស់យុវតី ជេសា ខាន់ តែងតែផ្លាស់ទីលំនៅជារឿយៗដោយសារតែឪពុករបស់នាងជាមន្ត្រីកងទ័ពជើងទឹក។ ដោយសារតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកីឡាតំាងពីតូចមក ជេសសា ខាន់ បានហាត់លេងកីឡាជាច្រើនមុនពេលចាប់អាជីពខាងកីឡា ជូ ជីតស៊ូ។ នាងបានចូលហាត់រៀនរាំរបាំបាលេ កីឡាបាល់ទាត់ ការ៉ាតេ និង ធី បល (Tee-Ball) ។ នៅក្នុងចំណោមកីឡាទាំងនេះ ការ៉ាតេ គឺជាសិល្បៈក្បាច់គុនដំបូងដែលនាងបានហាត់ចាប់តាំងពីនៅអាយុ ៦ឆ្នាំម្ល៉េះ។ បន្ទាប់មកនៅពេលដែលគ្រួសាររបស់នាងបានផ្លាស់ប្តូរទៅរស់នៅរដ្ធហាវ៉ៃ នាងចាប់ផ្តើមចូលហាត់កីឡាជូជីតស៊ូនៅអាយុ១២ឆ្នាំ។ ក្រៅពីកីឡា ជូ ជីតស៊ូ យុវតីឆ្នើមរូបនេះក៏បានហាត់ កីឡា យូដូ និងចំបាប់ ដើម្បីជួយពង្រឹង និងបង្កើនជំនាញ សិល្បៈក្បាច់គុណ ជូ ជីតស៊ូ របស់នាងថែមទៀតឲ្យកាន់តែខ្លាំង។ នាងបានក្លាយជាអ្នកប្រកួតប្រជែងដ៏លេចធ្លោម្នាក់នៅក្នុងក្រុមយុវជន ហើយបានចូលរួមជាមួយក្រុម Art of Jiu-Jitsu ជាក្រុមខ្សែរក្រវ៉ាត់ពណ៏ទឹកក្រូច​ ដែលនាងហ្វឹកហាត់ក្រោមការណែនាំរបស់គ្រូបង្វឹកហ្គីម៉ង់ដេ (GuiMendes) ។ ក្រៅពីគ្រូបង្វឹកនាងមានវីរបុរសដែលចាំជួយជម្រុញនាងជាច្រើនទៀតដូចជា អត្តពលិក ជូ ជីតស៊ូ ប្រេស៊ីល រ៉ាហ្វែល ម៉ង់ដេ (Rafael Mendes) ហ្គីហឺម ម៉ង់ដេ (Guilherme Mendes) ល្វីហ្សា មុងទែររូ (Luiza Monteiro) ហើយនិង មីគី មុយសូមេស៊ី (Mikey Musumeci) ។ បើទោះបីជាក្រុមគ្រួសាររបស់នាងឧស្សាហ៍ផ្លាស់ទីកន្លែងក៏ដោយ ជេសសា ខាន់​ នៅតែបន្តសម្រេចក្តីស្រមៃរបស់នាងឲ្យបានក្នុងនាមជាអ្នកហាត់ ជូ ជីតស៊ូ ប្រេស៊ីល ប្រកបដោយ វិជ្ជាជីវៈ។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាងបានទទួលខ្សែរក្រវ៉ាត់ ពណ៏ខៀវ ស្វាយ ត្នោត ហើយនិងខ្មៅពី លោក ហ្គីលហឺម ម៉ង់ដេ (Guilherme Mendes) នៅក្នុងពិធីមួយមុនពេលថ្ងៃខួបកំណើត គម្រប់អាយុ​ ១៩ឆ្នាំរបស់នាង។ 

Jessa_Khan

ប្រវត្តិនៃការប្រកួត និងពានរង្វាន់ដែលទទួលបាន

ចាប់តាំងពីឆ្នាំ២០១៧ មករហូតដល់បច្ចុប្បន្ន ២០២២ ជេសសា ខាន់ បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ជាច្រើន ពីលំដាប់តំបន់ទៅដល់លំដាប់ពិភពលោក ជាពិសេសនាងបានតំណាងឲ្យប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០១៨ និងដណ្តើមបានមេដាយមាសក្នុងវិញ្ញាសា នេវ៉ាហ្សា (newaza) ទម្ងន់៤៩គីឡូក្រាមផ្នែកនារី ហើយវាបានក្លាយជាមេដាយមាសដំបូងគេ ដែលកម្ពុជាទទួលបាននៅក្នុងប្រភេទកីឡា ជូ ជីតស៊ូ ដែលគេមិនដែលបានរំពឹងទុកនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ ជេសសា ខាន់ បានក្លាយជាកីឡាករទីពីរតំណាងឲ្យប្រទេសកម្ពុជា ដែលទទួលបានមេដាយមាស បន្ទាប់ពីកីឡាតែក្វាន់ដូក្នុងឆ្នាំ ២០១៤។ នៅក្នុងឆ្នាំ២០២១ នាងមានប្រាក់ចំណូលសរុប គឺពី ១លានដុល្លារ ទៅ​ ៥លានដុលា្លរ​ ($ 1 million-$ 5 million) ហើយនៅក្នុងស្នាដៃ និងពានរង្វាន់សំខាន់ៗដែលនាងទទួលបានត្រូវបែងចែកចេញជាបីប្រភេទគឺ​៖ 

  1. សមិទ្ធផលសំខាន់ៗ (Main Achievements) 

សម្រាប់សមិទ្ធផលទីមួយនេះ នាងទទួលបានបី គឺ ពានរង្វាន់ First Place IBJJF Pan Championship (២០២២) ពានរង្វាន់ Third Place IBJJF World Championship (២០២១) ហើយនិង ពានរង្វាន់ Third Place IBJJF Pan Championship NOGI (២០២១)។ 

6-7-Pix-1-Jessica-Khan

 

  1. សមិទ្ធផលសំខាន់ៗ (ខ្សែរក្រវ៉ាត់ព័ណ៏) (Main Achievements-Colored Belts) 

សម្រាប់ពានរង្វាន់នេះ នាងទទួលបាន៥ គឺ ពានរង្វាន់ First Place IBJJF World Championship ពណ៌ស្វាយ (២០១៩) ពានរង្វាន់ First Place IBJJF Pan Championship ពណ៌ស្វាយ​ (២០១៩) ពានរង្វាន់ First Place IBJJF European Open ពណ៌ស្វាយ (២០១៩)​ និងពណ៌ត្នោត (២០២០) ពានរង្វាន់ First Place UAEJJF Abu Dhabi World Pro ពណ៌ស្វាយ​ (២០១៩) ហើយនិង ពានរង្វាន់ Third Place IBJJF World Championship ពណ៌ស្វាយ (២០១៩)។ 

  1. សមិទ្ធផលសំខាន់ៗ (អនីតិជន) (Main Achievements-Juvenile) 

សម្រាប់ពានរង្វាន់ចុងក្រោយនេះ នាងទទួលបាន បួនគឺ​ ពានដំបូង​ First Place IBJJF World Championship សម្រាប់ឆ្នាំ២០១៧ ហើយនិង២០១៨។ ចំណែក ពានទីពីរគឺ First Place IBJJF Pan Championship សម្រាប់ឆ្នាំ២០១៧​ និង​២០១៨។ ពានទីបីគឺ First Place IBJJF European Open សម្រាប់ឆ្នាំ២០១៧ និងពានទីបួនគឺ Third Place IBJJF European Open Juvenile សម្រាប់ឆ្នាំ២០១៧៕

40008538_1809758329111520_1981989714747457536_o-700x466

បកប្រែដោយ៖​ ម៉ៅ គុយដង់ 


ថ្ងៃពុធ, 01 ខែមិថុនា 2022 16:09  វេទិកាជោគជ័យ