ការប្រកួតសំខាន់ៗជាច្រើននៃសហព័ន្ធ Jiu-Jitsu អន្តរជាតិប្រេស៊ីលដែលហៅថា (IBJJF)។កញ្ញា Jessamine Khan រឺត្រូវបានស្គាល់ជាទូទៅថា Jessa Khan គឺជាម្ចាស់ខ្សែក្រវាត់ខ្មៅ jiu-jitsu ក្រោមការដឹកនាំរបស់លោក Guilherme Mendes ហើយក៏បានធ្វើការយ៉ាងទូលំទូលាយជាមួយនឹងលោក Rafael Mendes នៅក្នុងការតំណាងឱ្យវិទ្យាស្ថាន Art Of Jiu-Jitsu រឺហៅថា AOJ Academy ទៅក្នុងរង្វង់អាជីពកីឡារបស់ពួកគេ។ កញ្ញា Jessa Khan បានក្លាយជាចំនុចទីចាប់អារម្មណ៍របស់មហាជននៅពេលដែលនាងចាប់ផ្តើមត្រូវបានស្គាល់យ៉ាងទូលំទូលាយថាជាអត្តពលិកស្រីវ័យជំទង់មួយរូបទទួលបានជ័យជំនះលើ កញ្ញា Jessa Khan កើតនៅថ្ងៃទី 8 ខែតុលា ឆ្នាំ 2001 នៅទីក្រុង Corpus Christi នៃរដ្ឋ Texas សហរដ្ឋអាមេរិក។ ទោះបីជាកើតនៅរដ្ឋតិចសាស់ក៏ដោយ កុមារភាពរបស់កញ្ញា Khan Jessa ត្រូវបានចំណាយពេលនៅកន្លែងផ្សេងៗគ្នាដោយសារអាជីពរបស់ឪពុកនាងជាមន្ត្រីកងទ័ពជើងទឹក។
កញ្ញា Khan Jessa ទទួលបានខ្សែក្រវាត់លឿងពីបងប្អូនប្រុស Onzuka និងលោក Shane Agena នៅឯវិទ្យាស្ថាន O2 Martial Arts ប៉ុន្តែនៅពេលដែលគ្រួសាររបស់នាងបន្តផ្លាស់ទីលំនៅទៅកាន់ទីតាំងទ័ពជើងទឹកផ្សេងៗគ្នានៅក្នុងសហរដ្ឋអាមេរិក ដូចគ្នានឹងការវិវត្តន៍ខ្លួនរបស់កីឡាការិនីវ័យក្មេងរូបនេះ នៅពេលនាងមានអាយុ12 ឆ្នាំ ក៏បានបន្តក្តីស្រមៃចាប់អាជីពកីឡាjiu-jitsu របស់នាងបន្តទៀត។ ទីបំផុតកញ្ញា Jessa ក៏ទទួលបានខ្សែក្រវាត់ទឹកក្រូចពីលោក Kevin Watson នៅឯវិទ្យាស្ថានKWBJJក្នុងរដ្ឋNew Hampshire និងខ្សែក្រវ៉ាត់បៃតងពីលោក Gustavo Machado ក្នុងរដ្ឋ Virginia ។
ដំបូងឡើយកញ្ញា Jessa បានមកសាលា AOJ នៅទីក្រុង Costa Mesa រដ្ឋកាលីហ្វ័រញ៉ា ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ពណ៌ទឹកក្រូច បន្ទាប់មកនាងក៏ទទួលបានខ្សែក្រវាត់ខៀវ ស្វាយ ត្នោត និងខ្មៅពីលោក Guilherme Mendes។ នាងបានប្រកួតតំណាងឱ្យកម្ពុជាក្នុងការប្រកួតកីឡា Jiu Jitsu ក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០១៨ និងដណ្តើមបានមេដាយមាសក្នុង វិញ្ញាសានេវ៉ាហ្សាទម្ងន់៤៩គីឡូផ្នែកនារី។ នេះក៏ជាមេដាយមាសដំបូងគេដែលកម្ពុជាទទួលបានផងដែរ។ ចេសា ក៏ទទួលបានមេដាយមាសជាច្រើនទៀត និងកាលពីពេលថ្មីៗនេះគឺនៅក្នុងការប្រកួតកីឡា Jiu Jitsu នៅក្នុងព្រឹត្តិការណ៍ Sea Games ឆ្នាំ2023ផងដែរ។