BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការវាយប្រហារភេរវកម្មនៅច្រកចូលទីក្រុង Jerusalem, HENRY KISSINGER ទទួលមរណភាពនៅវ័យ១០០ឆ្នាំ, ពូទីនថាការបង្កើតគ្រួសារធំគួរតែក្លាយជាប្រពៃណី

ថ្ងៃសុក្រ, 01 ខែធ្នូ 2023 09:17  BeeTube News

Untitled design - 2023-12-01T091415.886 (1)

សេវាកម្មរថយន្តសង្គ្រោះបន្ទាន់ Magen David Adom របស់អ៊ីស្រាអែល បាននិយាយថា យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ និងប្រាំបីនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយការបាញ់ប្រហារមួយក្នុងអំឡុងពេលធ្វើដំណើរនៅតាមផ្លូវច្រកចូលទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃព្រហស្បតិ៍។

  1. ការវាយប្រហារភេរវកម្មនៅច្រកចូលទីក្រុង Jerusalem 

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី៣០ ខែវិច្ឆិកាបានអោយដឹងថា សេវាកម្មរថយន្តសង្គ្រោះបន្ទាន់ Magen David Adom របស់អ៊ីស្រាអែល បាននិយាយថា យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ និងប្រាំបីនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយការបាញ់ប្រហារមួយក្នុងអំឡុងពេលធ្វើដំណើរនៅតាមផ្លូវច្រកចូលទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃព្រហស្បតិ៍។

ប៉ូលិសអ៊ីស្រាអែលបាននិយាយថា"ភេរវករពីរនាក់ដែលស្ថិតនៅកន្លែងកើតហេតុគឺនៅក្នុងរថយន្តប្រដាប់ដោយអាវុធ និងបានបាញ់ទៅលើជនស៊ីវិលនៅចំណតឡានក្រុង បន្ទាប់មកពួកគេក៏ត្រូវបានកំចាត់ដោយកងកម្លាំងសន្តិសុខ និងជនស៊ីវិលម្នាក់ដែលស្ថិតនៅក្បែរនោះ"។

រថយន្តសង្គ្រោះបន្ទាន់ និងប៉ូលិសមួយចំនួនធំបានប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុដើម្បីស្វែងរកអោយប្រាកដថាមិនមានអ្នកវាយប្រហារផ្សេងទៀតនៅក្នុងទីតាំងនេះទេ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល បានថ្កោលទោសការបាញ់ប្រហារនេះ។

z3011jerusalem02_1701327382

 

  1. HENRY KISSINGER មន្ត្រីទូតអាមេរិកទទួលខុសត្រូវចំពោះការស្លាប់ជីវិតជាច្រើនទទួលមរណភាព

យោងតាមសារព័ត៌មាន The Intercept ចុះផ្សាយថ្ងៃទី២៩ ខែវិច្ឆិកាបានអោយដឹងថា លោក HENRY KISSINGER ទីប្រឹក្សាសន្តិសុខជាតិ និងជារដ្ឋលេខាធិការក្រោមប្រធានាធិបតីពីររូប និងជាអ្នកចូលរួមបង្កើតគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែវិច្ឆិកា នៅគេហដ្ឋានរបស់លោកក្នុងរដ្ឋ Connecticut។ លោកមានអាយុ 100 ឆ្នាំ។

លោក Kissinger បានជួយអូសបន្លាយសង្រ្គាមវៀតណាម និងពង្រីកជម្លោះនោះដែលបានធ្វើអោយសម្លាប់ប្រជាជនកម្ពុជាជាច្រើននាក់ បង្កើតនូវអំពើប្រល័យពូជសាសន៍នៅប្រទេសកម្ពុជា ប្រទេសទីម័រខាងកើត និងប្រទេសបង់ក្លាដែសផងដែរ។ ហើយក៏បានបង្កើនល្បឿននៃសង្គ្រាមស៊ីវិលនៅអាហ្វ្រិកខាងត្បូង; និងគាំទ្រការធ្វើរដ្ឋប្រហារ និងក្រុមសម្លាប់នៅទូទាំងអាមេរិកឡាទីនផងដែរ។ លោកបានប្រលាក់នូវឈាមរបស់មនុស្សយ៉ាងហោចណាស់ 3 លាននាក់នៅលើដៃរបស់លោក នេះបើយោងតាមជីវប្រវត្តិសរសេរឡើងដោយលោក Greg Grandin ។

82101080_wide-7a2a9d4acb463f379d43375a22bc57c01b18b6ab_1

 

  1. ពូទីនថាការបង្កើតគ្រួសារធំគួរតែក្លាយជាប្រពៃណី

យោងតាមសារព័ត៌មាន The Press United ចុះផ្សាយថ្ងៃទី២៩ ខែវិច្ឆិកាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ីបាននិយាយថា តម្លៃប្រពៃណីនឹងធានាបានអនាគតរបស់ប្រទេសសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា គ្រួសារដែលមានកូនច្រើនគួរតែក្លាយជានិន្នាការមួយសម្រាប់នៅក្នុងប្រទេសរុស្ស៊ីសម័យទំនើប ដោយទទូចថាការសម្រេចបាននូវគោលដៅនេះគួរតែក្លាយជាចំនុចអាទិភាពបំផុតរបស់រដ្ឋាភិបាល។

ថ្លែងនៅឯក្រុមប្រឹក្សាប្រជាជនរុស្ស៊ីពិភពលោក ដែលជាវេទិការៀបចំឡើងក្រោមការឧបត្ថម្ភរបស់វិហារគ្រិស្តអូស្សូដក់រុស្ស៊ី ដើម្បីពិភាក្សាអំពីអនាគតរបស់ប្រទេសនេះ លោកពូទីនបានសង្កត់ធ្ងន់ជាពិសេសលើសារៈសំខាន់នៃតម្លៃគ្រួសារ។

លោក​បាន​មាន​ប្រសាសន៍​ថា​៖«​គ្រួសារ​ធំ​ត្រូវ​តែ​ក្លាយ​ជា​បទដ្ឋាន​ ជា​ផ្លូវ​នៃ​ជីវិត​សម្រាប់​ប្រជាជន​រុស្ស៊ី​ទាំងអស់»ដោយ​ពណ៌នា​ថាគ្រួសារ​មិន​ត្រឹម​តែ​ជា​សសរស្តម្ភ​ដែល​រដ្ឋ​និង​សង្គម​ត្រូវការនោះ​ទេ ប៉ុន្តែ​ក៏​ជា​«ប្រភព​នៃ​សីលធម៌»ផងដែរ។

2b2fa98ecce58d2b1e8b3c71434f0269


 


ថ្ងៃសុក្រ, 01 ខែធ្នូ 2023 09:17  BeeTube News