BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Jennifer Lopez បានបិទព័ត៌មានដែលអះអាងថា នាងបានតូចចិត្តជាមួយ Ben Affleck ចំពោះការបកស្រាយរបស់គាត់អំពី Jennifer Garner

ថ្ងៃព្រហស្បតិ៍, 23 ខែធ្នូ 2021 16:43  BeeTube News

photo_2021-12-23_16-33-29

Jennifer Lopez កំពុងការពារ Ben Affleck បន្ទាប់ពីការអត្ថធិប្បាយដ៏ចម្រូងចម្រាសរបស់គាត់អំពីអតីតភរិយា Jennifer Garner ។ ទោះបីជាមានពាក្យចចាមអារ៉ាមថា នាងមិនសប្បាយចិត្តជាមួយ Ben បន្ទាប់ពីបទសម្ភាសន៍ថ្មីៗរបស់គាត់ជាមួយ Howard Stern ក៏ដោយ Jennifer នៅតែកាន់ជើងខាង Ben ហើយបានពណ៌នារបាយការណ៍នេះថា មិនមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចោទប្រកាន់មិត្តប្រុសរបស់គាត់។

Lopez បានប្រាប់គេហទំព័រ People នៅពេលសួរអំពីអត្ថបទដែលបានចោទប្រកាន់ថា នាង "ខឹង" ចំពោះការបកស្រាយរបស់ Ben ថាជា "រឿងនេះមិនពិតទេ" ។ "វាមិនមែនជាអារម្មណ៍របស់ខ្ញុំទេ" ។ នាងបានបន្ថែម ថា "ខ្ញុំគោរពស្រលាញ់គាត់កាន់តែខ្លាំង ក្នុងនាមជាឪពុក ជាឪពុកដែលចិញ្ចឹមកូនរួមគ្នា (សំដៅលើអ្នកដែលលែងលះគ្នាហើយ) និង ជា មនុស្ស ម្នាក់ "។

កាលពីដើមសប្តាហ៍នេះ Ben បាននិយាយដោយត្រង់ៗអំពីអាពាហ៍ពិពាហ៍របស់គាត់ជាមួយ Garner និងការតស៊ូកន្លងមករបស់គាត់ជាមួយនឹងការសេពគ្រឿងស្រវឹង នៅកំឡុងពេលសម្ភាសន៍នៅលើកម្មវិធី The Howard Stern Show ។ គាត់បាននិយាយថា "ខ្ញុំប្រហែលជានៅតែផឹក" ដោយបានន័យថាប្រសិនបើគាត់នៅតែរៀបការជាមួយ Garner ។ "វាជាផ្នែកនៃមូលហេតុដែលខ្ញុំចាប់ផ្តើមផឹក... ដោយសារតែខ្ញុំបានជាប់អន្ទាក់។ ខ្ញុំមានអារម្មណ៍ថា 'ខ្ញុំមិនអាចចាកចេញបានដោយសារតែកូនរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនសប្បាយចិត្ត តើខ្ញុំត្រូវធ្វើដូចម្តេច?' ហើយ អ្វី ដែល ខ្ញុំ បាន ធ្វើ  គឺ ផឹក Scotch មួយដបហើយដេកលើសាឡុង ដែលវាមិនមែនជាដំណោះស្រាយ ទាល់តែសោះ »។

photo_2021-12-23_16-33-29 (2)

ការបកស្រាយនោះបានធ្វើឲ្យមានការងឿយឆ្ងល់ជាច្រើន ហើយ Ben បានបន្តបញ្ជាក់ពីការអត្ថធិប្បាយរបស់គាត់នៅថ្ងៃបន្ទាប់ ខណៈពេលដែលបង្ហាញខ្លួននៅលើកម្មវិធី Jimmy Kimmel Live ។ លោកបានថ្លែងទៅកាន់ការ ឆ្លើយតបរបស់ប្រព័ន្ធ ផ្សព្វផ្សាយ ចំពោះបទ សម្ភាសន៍ របស់លោកដោយពន្យល់ថា  ពួកគេបានយកពាក្យសំដីរបស់លោក ទៅបំភ្លីពីខ្លឹមសារដើម។ Ben បាន និយាយ ថា ៖ « ខ្ញុំបាន បន្តនិយាយថា យើងគោរព និងបារម្ភពីគ្នាទៅវិញទៅមកហើយយកចិត្តទុកដាក់ចំពោះកូនៗ របស់យើង ព្រោះពួកគេជាអាទិភាពសម្រាប់ពួកយើង »។

"ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ខ្ញុំបានស្តីបន្ទោសអតីតប្រពន្ធរបស់ខ្ញុំ ចំពោះការញៀនគ្រឿងស្រវឹងរបស់ខ្ញុំថា ខ្ញុំបានជាប់នៅក្នុងអាពាហ៍ពិពាហ៍នេះគ្រាន់តែធ្វើឱ្យខ្ញុំក្លាយជាបុរសអាក្រក់បំផុត, មិនសមរម្យបំផុត, ឆោតល្ងង់, និងគួរឲ្យខ្លាច" ។ គាត់បាននិយាយថា "វាមិនពិតទេ។ ខ្ញុំមិនជឿដូច្នេះទេ។ វាផ្ទុយស្រឡះពីអ្វីដែលជាខ្ញុំ អ្វីដែលខ្ញុំជឿ ហើយខ្ញុំមិនដែលចង់ឱ្យកូនរបស់ខ្ញុំគិតថា ខ្ញុំនឹងនិយាយពាក្យអាក្រក់អំពីម្តាយរបស់ពួកគេនោះទេ" ។ ហើយគាត់បានបន្ថែមថា អារម្មណ៍របស់គាត់បានឈឺចាប់ ដោយសារប្រតិកម្មតបតពីប្រព័ន្ធផ្សព្វផ្សាយបែបនេះ។

អត្ថបទដកស្រង់ពី Alicia Brunker
បកប្រែនិងកែសម្រួលដោយ  Mr. Blue


ថ្ងៃព្រហស្បតិ៍, 23 ខែធ្នូ 2021 16:43  BeeTube News