BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបាញ់រ៉ុក្កែតចេញពីទីក្រុង Jenin,ទូក1,000នឹងចាកចេញពីទួរគីទៅកាន់ដែនទឹកហ្គាហ្សា,ទួរគីស្វែងរកការទិញយន្តហោះចម្បាំង Eurofighter

ថ្ងៃសុក្រ, 24 ខែវិច្ឆិកា 2023 10:21  BeeTube News

Untitled design - 2023-11-24T101943.298 (1)

ជាមួយនឹងការចាប់ផ្តើមនៃបទឈប់បាញ់ និងការបរាជ័យរបស់អ៊ីស្រាអែល លោកខាងលិចមានការកើនឡើងអំពាវនាវឱ្យមានសន្តិភាពជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស! ខណៈពេលដែលអ៊ីស្រាអែលបញ្ជូនអាវុធទៅកាន់ក្រុមកងកម្លាំងរហ័សនៅស៊ូដង់ដើម្បីឡោមព័ទ្ធប្រទេសអេហ្ស៊ីបពីភាគខាងត្បូង និងធ្វើឱ្យចុះខ្សោយនូវជំហររឹងមាំរបស់ពួកគេក្នុងការទប់ស្កាត់ការផ្លាស់ទីប្រជាជនរបស់តំបន់ហ្គាហ្សា និងកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់។ រួមជាមួយនឹងស្ថានការណ៍កំពុងឆាបឆេះនៅតំបន់ West Bank និងការទប់ស្កាត់កិច្ចព្រមព្រៀងអាវុធជាមួយទួរគី តើអ៊ីស្រាអែលនឹងសងសឹក​ប្រទេស​ដែល​គាំទ្រ​តំបន់​ហ្កាហ្សា​ក្រោយ​សង្គ្រាមត្រូវបានបញ្ចប់ដែររឺទេ ?​ និងសងសឹកលើ​​ក្រុមសកម្មប្រយុទ្ធ​ហាម៉ាសរឺទេ?

  1. ក្រុមហាម៉ាសបាញ់រ៉ុក្កែតចេញពីទីក្រុង Jenin នៃតំបន់ West Bank

យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកាបានអោយដឹងថា ក្រុមភេរវករ Hamas អះអាងថា បានបាញ់គ្រាប់រ៉ុក្កែតចេញពីទីក្រុង Jenin នៃតំបន់ West Bank នៅឯទីតាំងលំនៅនៃភាគខាងជើងតំបន់ West Bank ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានបញ្ចេញវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយរូបភាពនោះទំនងជាបង្ហាញថាការបាញ់បង្ហោះរ៉ុក្កែតនោះមិនទទួលបានជោគជ័យនោះទេ។

គ្មានសំលេង​ស៊ីរ៉ែន​ត្រូវ​បាន​បន្លឺឡើង​នៅ​តំបន់ West Bank ហើយ​ក៏គ្មានកំហូចខាត​ណាមួយ ឬអ្នករង​របួស​ត្រូវ​បាន​​រាយការណ៍​នោះទេ។

JeninRocket2

 

  1. ទូក 1,000 នឹងចាកចេញពីទួរគីទៅកាន់ដែនទឹកហ្គាហ្សាក្នុងប្រតិបត្តិការតវ៉ា

យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកាបានអោយដឹងថា ទូកប្រហែល 1,000 នឹងប្រមូលផ្តុំគ្នានៅក្នុងប្រទេសទួរគីនៅថ្ងៃពុធ មុននឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្គាហ្សាក្នុងការប៉ុនប៉ងបំបែកការបិទរារាំងផ្លូវរបស់អ៊ីស្រាអែល និងរំខានដល់ពាណិជ្ជកម្មដែនសមុទ្រដែលចូលមកកាន់ប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលជាការប៉ុនប៉ងស្រដៀងគ្នានេះម្តងរួចមកហើយកាលពីជាងមួយទសវត្សរ៍មុន។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានទួរគី Haber7 លោក Volkan Okçu ដែលជាអ្នករៀបចំម្នាក់នៅក្នុងបាតុកម្មនេះបានចង្អុលបង្ហាញថា ទូកនឹងដឹកអ្នកដំណើរចំនួន 4,500 នាក់មកពី 40 ប្រទេស “រួមមានទាំងជនជាតិជ្វីហ្វដែលប្រឆាំងនឹងលទ្ធិជ្វីហ្វខ្លួនឯងផងដែរ” ។

លោកបាននិយាយថាក្នុងចំណោមទូកចំនួន 1,000 នឹងមានទូកចំនួន 313 ដែលដឹកសកម្មជនរុស្ស៊ី ហើយចំនួន 104 ទូកនឹងដឹកសកម្មជនអេស្ប៉ាញ។ លោកបានប្រាប់សារព័ត៌មាន Haber7 ថាមានតែទូកទួរគីចំនួន 12 ប៉ុណ្ណោះដែលនឹងចូលរួមនៅក្នុងប្រតិបត្តិការក្រុមទូកនេះ ។

លោក Okçu បាននិយាយថា គោលបំណងសំខាន់នៃប្រតិបត្តិការនេះ គឺដើម្បីនឹងធ្វើឱ្យមានការរំខាននៅក្នុងដែនទឹកអន្តរជាតិពីឆ្នេរសមុទ្រអ៊ីស្រាអែលទៅកាន់ពាណិជ្ជកម្មដែនសមុទ្រ ដែលឆ្ពោះទៅកាន់កំពង់ផែ Ashdod ដើម្បីរំខានដល់ការផ្គត់ផ្គង់ទំនិញទៅកាន់ប្រទេសអ៊ីស្រាអែល រយៈពេលមួយសប្តាហ៍ ឬរហូតដល់ 10 ថ្ងៃ។

marmara

 

  1. ទួរគីស្វែងរកការទិញយន្តហោះចម្បាំង Eurofighter ពីអឺរ៉ុប

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកាបានអោយដឹងថា ប្រភពពីក្រសួងការពារជាតិទួរគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទួរគីបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយរដ្ឋនានានៅអឺរ៉ុបលើការទិញយន្តហោះចម្បាំង Eurofighter Typhoon ចំនួន 40 គ្រឿងបន្ទាប់ពីសំណើរបស់ខ្លួនក្នុងការទិញយន្តហោះ F-16 ពីសហរដ្ឋអាមេរិក អាចនឹងមិនដំណើរការ។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Yasar Guler បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសទួរគីកំពុងពិភាក្សាជាមួយអង់គ្លេស និងអេស្ប៉ាញដើម្បីទិញយន្តហោះនេះ ទោះបីជាអាល្លឺម៉ង់បានជំទាស់នឹងគំនិតនេះក៏ដោយ។

ប្រភព​ដដែល​បាន​បន្ត​ថា ប្រទេស​ទួរគី​ចង់​ទិញ​យន្តហោះ Eurofighter ជំនាន់​ថ្មីដែល​ទំនើប​បំផុត។ ក្រសួងការពារជាតិរបស់ខ្លួន និងស្ថានទូតអង់គ្លេសនៅទីក្រុងអង់ការ៉ាបាននិយាយថា លោក Guler បានពិភាក្សាបញ្ហានេះជាមួយសមភាគីអង់គ្លេសរបស់លោក លោក Grant Shapps នៅទីក្រុងអង់ការ៉ាកាលពីថ្ងៃព្រហស្បតិ៍។

អ្នកវិភាគការពារជាតិលោក Tayfun Ozberk បាននិយាយថា "ដើម្បីរក្សាល្យភាពអំណាចក្នុងតំបន់ តម្រូវការរបស់ប្រទេសទួរគីសម្រាប់យន្តហោះចម្បាំងដែលមានបច្ចេកវិទ្យាទំនើបនេះមិនមែនជារឿងប្លែកទេ"។ "ដូច្នេះនៅក្នុងបរិបទនេះ ជំហ៊ាននៃការដើម្បីទទួលបានយន្តហោះចម្បាំង Eurofighter ប្រហែលជាត្រូវបានធ្វើឡើងដើម្បីដាក់សម្ពាធដល់រដ្ឋបាលលោក Biden អោយបញ្ចុះបញ្ចូលសភាឱ្យលក់យន្តហោះ F-16 អោយកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។

compressed_img-iMbntQuUDrMe0ab7BVJCZtYr


 


ថ្ងៃសុក្រ, 24 ខែវិច្ឆិកា 2023 10:21  BeeTube News