សូមក្រឡេកមើលឱ្យដិតដល់នូវទិដ្ឋភាពនេះ៖រថក្រោះរុស្ស៊ីចំនួន៤គ្រឿងបានធ្វើការវាយប្រហារ។ បេសកកម្មរបស់ពួកគេគឺដើម្បីបំផ្លាញកន្លែងដាក់ប្រេងឥន្ធនៈរបស់អ៊ុយក្រែននៅជាយក្រុងនិងដណ្តើមយកវា។ ដូចដែលយើងអាចមើលឃើញ រថក្រោះនេះមិនជួបប្រទះនឹងការរារាំងណាមួយឡើយពីអ៊ុយក្រែន និងកំពុងបន្តដំណើរទៅមុខប្រកបដោយទំនុកចិត្ត ប៉ុន្តែរុស្ស៊ីមិនបានដឹងថានៅក្នុងផ្នែកនៃសំណង់អគារបាក់បែកនេះ បានលាក់នូវប្រតិបត្តិករខ្មាន់កាំជ្រួចប្រឆាំងរថក្រោះ Javelin កំពុងរង់ចាំពួកគេនោះទេ។ ដូចដែលអ្នកបានឃើញ កាំជ្រួច javelin បានវាយប្រហាររថក្រោះនៅក្នុងជួរចុងក្រោយ ដែលភ្លាមៗនោះក៏ផ្ទុះឡើង។ សូមសរសើរថ្វីដៃទាហានអ៊ុយក្រែននេះហើយ! ប៉ុន្តែតើនឹងមានអ្វីកើតឡើងចំពោះរថក្រោះសេសសល់ដែលមានបំណងចូលក្រុង? គឺនៅខណៈនោះផងដែរ ភ្លាមៗនោះរថក្រោះរុស្ស៊ីបានទៅដល់ជាយក្រុង ហើយក៏ត្រូវបានប្រមាញ់ដោយហ្វូងដ្រូន FPV របស់អ៊ុយក្រែនជាច្រើន។ កត់សម្គាល់ឃើញថាប្រព័ន្ធការពារប្រឆាំងដ្រូនរបស់រុស្ស៊ីដែលបំពាក់នៅលើរថក្រោះទាំងនោះពិតជាគ្មានប្រយោជន៍មែន។
ហើយក៏សូមកត់សម្គាល់នូវយុទ្ធសាស្ត្រដ៏ឆ្លាតវៃរបស់ទាហាអ៊ុយក្រែនផងដែរ៖ដោយដ្រូនដំបូងបានវាយប្រហាររថក្រោះរុស្ស៊ីនៅត្រង់ម៉ាស៊ីន ដើម្បីបញ្ឈប់វា។ ដ្រូនទីពីរកំណត់គោលដៅលើប្រព័ន្ធសង្កេតរបស់រថក្រោះដែលបំពាក់នៅលើប៉ម។ ហើយនៅពេលដែលរថក្រោះលែងមានចលនាហើយ ដ្រូនទីបីដោយប្រុងប្រយ័ត្នក៏បានជ្រើសរើសចំណុចគោលដៅណាមួយដើម្បីវាយប្រហាររថក្រោះអោយឆេះ។ ប្រតិបត្តិករស្វែងរកកន្លែងដែលនឹងងាយស្រួលបំផុតក្នុងការជ្រៀតចូលរថពាសដែករបស់រថក្រោះ និងបញ្ឆេះនៅខាងក្នុងប៉ម។ បន្ទាប់ពីរថក្រោះឆេះ គ្រាប់រំសេវរបស់វាប្រហែលនឹងផ្ទុះឡើងបន្ទាប់ពីមួយសន្ទុះ។ ប៉ុន្តែរថក្រោះរុស្ស៊ីទីពីរ ដែលបានចូលទីក្រុងវិញ ក៏ដូចគ្នាមិនអាចទប់ទល់បានសូម្បីតែការវាយប្រហារមួយដោយដ្រូនFPV។ អ៊ុយក្រែនបានបំពាក់ដ្រូនជាមួយនឹងគ្រាប់រំសេវពិសេស ដែលមានលក្ខណៈពិសេសជាបន្ទុក ដែលមានសមត្ថភាពជ្រាបចូលពាសដែករបស់រថក្រោះរុស្ស៊ីណាមួយក៏បាន។ ដ្រូនកំពុងវាយប្រហារយ៉ាងមិនគួរឱ្យជឿ! គ្រាន់តែការវាយប្រហារមួយលើកប៉ុណ្ណោះក៏អាចបណ្តាលឱ្យគ្រាប់រំសេវទាំងអស់នៅក្នុងរថក្រោះផ្ទុះឡើងផងដែរ។ បច្ចុប្បន្នរុស្ស៊ីកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីដណ្តើមយកទីក្រុង Vovchansk ក្នុងតំបន់ Kharkiv។
ពួកគេបានបញ្ជូនជួររថក្រោះជាច្រើននៅទីនោះ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេមិនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នោះទេ។ សូមទស្សនារបៀបដែលអ៊ុយក្រែនទប់ទល់នឹងការវាយប្រហារដោយជួររថក្រោះរុស្ស៊ី៖ដំបូងឡើយ ដ្រូនបានវាយប្រហាររថក្រោះនៅពេលដែលពួកវាបានចូលទៅជិតទីក្រុង។ រថក្រោះទីមួយគឺបានឈប់ បន្ទាប់មករថក្រោះទីពីរគឺបានឈប់ ហើយរថក្រោះទីបីក៏បានឈប់ ដ្រូនទីបួនក៏បានវាយប្រហាររថក្រោះ APC ដែលដឹកទ័ពថ្មើរជើង។ ពួកគេបានបោះបង់ចោលរថក្រោះ APC ហើយសម្រេចចិត្តទៅលាក់ខ្លួននៅក្នុងលេណដ្ឋាន។ ប៉ុន្តែភ្លាមៗនៅពេលដែលពួកគេបានទៅដល់ទីនោះអ៊ុយក្រែនបានវាយប្រហារពួកគេដោយគ្រាប់បែកចង្កោមមួយ និងបានដុតរថក្រោះ APC ដោយគ្រាប់បែកដៃ។ នៅទីនេះវិញរថក្រោះ T-90 របស់រុស្សីនេះបានបុកជាមួយមីននៅក្នុងអំឡុងពេលការវាយប្រហារក្នុងក្រុងនេះហើយត្រូវបានបោះបង់ចោលដោយនាវិក។ ដ្រូនរបស់អ៊ុយក្រែនបានហោះចូលមកត្រង់កន្លែងចំហរនៃរថក្រោះ និងដុតវាអោយឆេះ។ រថក្រោះ T-80 មួយទៀតត្រូវបានបោះបង់ចោលនៅជាយក្រុង។ វាបានរងវាយប្រហារយ៉ាងខ្លាំងក្លាពីដ្រូនរបស់អ៊ុយក្រែន ហើយភ្លាមៗនោះបានឆេះ ប៉ុន្តែមួយរយៈក្រោយមកគ្រាប់រំសេវទាំងអស់នៅក្នុងនោះក៏ផ្ទុះឡើង។ នៅមិនឆ្ងាយប៉ុន្មានពីទីនោះ រថក្រោះ APC របស់រុស្ស៊ីមួយផ្សេងទៀតត្រូវបានរកឃើញបំផ្លាញ។
ដូចដែលអ្នកបានឃើញហើយ រុស្សីត្រូវទទួលរងការខាតបង់យ៉ាងធំធេងដើម្បីសម្រេចបាននូវការឈានទៅមុខណាមួយ។ ប្រសិនបើវាជាការពិតដែលថារុស្សីកំពុងបាត់បង់ឧបករណ៍ពាសដែកយ៉ាងច្រើន ចុះហេតុអ្វីបានជាពួកគេឈ្នះសង្រ្គាម? ចំលើយគឺសាមញ្ញ៖ នោះក៏ព្រោះរុស្ស៊ីមានចំនួនដ៏ច្រើននៃរថពាសដែក និងទាហានរបស់ពួកគេតែប៉ុណ្ណោះ។ ឥឡូវនេះមើលថាតើមានអ្វីកើតឡើងនៅពេលទ័ពថ្មើរជើងរុស្ស៊ីអាចវាយលុកចូលក្រុងបាន។ រថក្រោះ APC រុស្ស៊ីនេះបានបញ្ជូនទ័ពថ្មើរជើងចូលទៅក្នុងទីក្រុង។ អ៊ុយក្រែនបានបំផ្លាញវាដោយគ្រាប់បែកដៃតែមួយ ប៉ុន្តែឥឡូវពួកគេត្រូវស្វែងរកក្រុមទាហានរុស្ស៊ី និងរារាំងពួកគេមិនឱ្យបង្កើតមូលដ្ឋានទ័ពនៅទីនេះបានសិន។ នៅក្នុងអគារពហុជាន់នេះការឈ្លបយកការណ៍បានរកឃើញការប្រមូលផ្តុំមួយនៃកងទ័ពថ្មើរជើងរបស់សត្រូវ។ ពួកគេបានសម្រេចចិត្តធ្វើការវាយប្រហារតាមអាកាសដោយគ្រាប់បែកដឹកនាំជាក់លាក់។ លទ្ធផលគឺគួរជាទីពេញចិត្ត! ប៉ុន្តែដើម្បីអោយស្មើភាព សូមលើកឡើងថារុស្ស៊ីក៏ធ្វើបែបនេះឡើងដូចគ្នា។ សូមក្រឡេកមើលអាវុធរុស្ស៊ីដ៏មានឥទ្ធិពលនេះវិញ៖ នេះគឺជាប្រព័ន្ធកាំជ្រួចពហុគោលបំណង Iscander។ វាបាញ់បង្ហោះកាំជ្រួចគ្រូសនិងកាំជ្រួចជាក់លាក់ខ្ពស់។ រុស្សីមិនដែលទុកចោលអគារក្នុងក្រុងទទេៗទេ ពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការបោសសំអាតទីក្រុងនេះចេញពីផែនទី!