នៅក្នុងកម្មវិធី FFF Party របស់លោកជីដេវីតធ្លាប់បានដំណើរការកន្លងមក ឃើញថាពិតជាមានការជួបជុំដ៏រីករាយជាមួយនឹងបណ្តាអ្នកគាំទ្រក៏ដូចជាមិត្តសិល្បករព្រមទាំងមានការប្រគុំតន្រ្តីផ្តល់ជូនដ៏អស្ចារ្យ។ មិនយូរប៉ុន្មានលោកជីដេវីតក៏បានវិលត្រលប់មកជាមួគំរោង បេសកម្មថ្មីជាការដំណើរកម្មវិធី FFF Party(Special Edition) លើកទី២ក្រោមការគាំទ្រឡើងដោយ Sting ដែលនឹងធ្វើឡើងនៅ Dot Club នៅវេលាម៉ោង៤ល្ងាចរហូតដល់ម៉ោង៧យប់ ដោយមានវត្តមានចូលរួមពីសិល្បករឯករាជ្យមួយរូបរបស់ប្រទេសថៃជាតារាស្រីកូនកាត់អាឡឺម៉ង់ដ៏ស្រស់ស្អាតគឺកញ្ញា Jannine Weigel ដែលមានឈ្មោះជាភាសាថៃថា Ploychompoo។ កញ្ញា Jannine Weigel ជាសិល្បករមានទេពកោសល្យសិល្បៈជាច្រើនផ្នែកទាំងជាអ្នកចំរៀង អ្នកសរសេរទំនុកច្រៀង តារាសម្តែង និងជាតារាម៉ូឌែលម្នាក់ផងដែរ។ មុននឹងឈានក្លាយទៅជាសិល្បករឯករាជ្យ អ្នកចំរៀងកូនកាត់អាឡឺម៉ង់ម្នាក់នេះក៏ធ្លាប់ជាសិល្បករក្រោមផលិតកម្មដ៏ធំមួយរបស់ប្រទេសថៃផងដែរគឺ GMM Entertainment ហើយបានចេញចំរៀងមួយចំនួនដូចជា Love Mai Love, Away, Because of you, I’m glad, Diamonds និងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តល្បីៗមួយចំនួនដូចជា Pee Nak និង U-prince Serie ផងដែរ។
កញ្ញាបានបញ្ចប់កុងត្រាជាមួយផលិតកម្ម GMM Entertainment នៅឆ្នាំ២០១៨ រួចបន្ទាប់មកក៏បន្តចូលផលិតកម្ម RedRecords ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនតន្រ្តីថ្នាក់អន្តរជាតិដ៏ធំមួយគឺ Universal Music Group រួមសហការជាមួយ AirAsia Group។ នៅទីនោះកញ្ញាបានបញ្ចេញបទចំរៀងមួយបទនិងទទួលបានជោគជ័យជាខ្លាំងគឺបទ Passcode។ តាំងពីដើមឡើយរហូតមកទល់ពេលបច្ចុប្បន្ន កញ្ញា Jannine Weigel តែងតែចង់ធ្វើជាសិល្បករឯករាជ្យម្នាក់ ស្តែងឡើងតាមរយៈពីការផ្តើមឡើងធ្វើ Cover បទចំរៀង និងធ្វើបទចំរៀង Original ដោយខ្លួនឯងនៅលើ Youtube មានបទផ្សេងៗដូចជា Finish Line, Deep end, Ghostbuster ជាដើម។ លោកជីដេវីតបានចាប់ផ្តើមធ្វើកម្មវិធី FFF Party ជាថ្មីម្តងទៀតហើយ ដោយម្តងនេះគឺជាការរៀបចំពិសេសមួយដោយមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមគឺជាកញ្ញា Jannine Weigel ដែលជាតារាចំរៀងថៃស្រស់ស្អាតម្នាក់។