BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Jamal Khashoggi: ជនសង្ស័យដែលសម្លាប់អ្នកកាសែតត្រូវបានចាប់ខ្លួននៅទីក្រុង ប៉ារីស

ថ្ងៃពុធ, 08 ខែធ្នូ 2021 08:21  គុន ច័ន្ទរដ្ឋា

photo_2021-12-07_22-45-50 (1)

CNN-

បុរសជាជនជាតិ អារ៉ាប់សាអូឌីត ដែលជាជនសង្ស័យមានការពាក់ព័ន្ធទៅនឹងការសម្លាប់អ្នកកាសែត Jamal Khashoggi ត្រូវបានចាប់ខ្លួននៅបារាំង, ប៉ូលីសនិយាយ។ Khalid Aeth Alotabi ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះ Charles de Gaulle ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ៍, ប្រភពប៉ូលីសម្នាក់បានប្រាប់ BBC។ បុរសនោះត្រូវបានគេជឿថា ស្ថិតនៅក្នុងចំណោមមនុស្ស២៦នាក់នៃជនជាតិសាអូឌីត ដែលចង់ចាប់ខ្លួនដោយទួរគីលើរឿងសម្លាប់អ្នកកាសែត។

មន្ត្រីអារ៉ាប់សាអូឌីតក្រោយមកបាននិយាយថា ការចាប់ខ្លួននេះវាជាករណីមានកំហុសក្នុងការកំណត់អត្តសញ្ញាណ និងនិយាយថាអ្នកដែលមានការពាក់ព័ន្ធទៅនឹងការធ្វើឃាតនោះត្រូវបានគេកាត់ទោសនៅក្នុងប្រទេសអារ៉ាប់សាអ៊ូឌីតទេ។ លោក Alotaibi ដែលមានអាយុ៣៣ឆ្នាំ អតីតឆ្មាំថែរក្សាព្រះអង្គ បានធ្វើដំណើរនៅក្នុងឈ្មោះរបស់ខ្លួន និងត្រូវបានគេដាក់ទៅក្នុងបញ្ជីរចាប់ខ្លួនរបស់តុលាការ, វិទ្យុ RTL បាននិយាយ។ Khashoggi គឺជាអ្នករិះគន់ឥតសំចៃមាត់ចំពោះរដ្ឋាភិបាលក្នុងទីក្រុង Riyadh ត្រូវបានគេធ្វើឃាតនៅក្នុងស្ថានកុងស៊ុលនៃទីក្រុង អុីស្តង់ប៊ុល កាលពីខែតុលា ២០១៨។

ប្រទេសសាអ៊ូឌីអារ៉ាប់បាននិយាយថា អតីតអ្នកកាសែត Washintong Post ត្រូវបានគេសម្លាប់ ដោយប្រតិបត្តិការណ៍នៃជនពាល ដោយភ្នាក់ងារមួយក្រុមដែលបញ្ជូនមក ដើម្បីបញ្ចុះបញ្ចូលលោកឲ្យវិលត្រឡប់ទៅព្រះរាជាណាចក្រវិញ។ ឃាតករបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពាសពេញពិភពលោក និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងរូបភាពនៃអ្នកគ្រប់គ្រងប្រទេសអារ៉ាប់សាអូឌីដ, ព្រះអង្គម្ចាស់ Mohammad bin Salman , ព្រះអង្គបានប្រកែកថា មិនបានពាក់ព័ន្ធនៅក្នុងរឿងនេះ។

_121996491_9a56413d-e7af-4744-be1d-6384411a6ff7

ប៉ុន្តែមន្ត្រីទួរគីបាននិយាយថា ភ្នាក់ងារទាំងនោះបានធ្វើតាមបញ្ជារបស់ថ្នាក់លើនៃរដ្ឋាភិបាលអារ៉ាប់សាអ៊ូឌីដ។ តុលាការសាអ៊ូឌីដបានដាក់ទោសជន៨នាក់ដែលគេមិនបានបញ្ចេញឈ្មោះ ទៅលើរឿងឃាតកម្មនេះកាលពីឆ្នាំ២០១៩។ ៥នាក់នៃពួកគេត្រូវបានរកឃើញកំហុសថា បានចូលរួមដោយផ្ទាល់ក្នុងឃាតកម្ម ដែលក្រោយមកត្រូវបានបន្ថយទោសមកនៅត្រឹម២០ឆ្នាំ។ ខណៈដែល៣នាក់ទៀតបានជាប់ពន្ធនាគារពី៧ឆ្នាំទៅ១០ឆ្នាំនៅក្នុងបទឧក្រឹដ្ឋនេះ។ ការធ្វើសវនាការកាត់ទោសនេះ ត្រូវបានច្រានចោលដោយដោយក្រុមប្រឆាំងនឹងនិក្ខេបបទយុត្តិធម៌របស់ UN៕


ថ្ងៃពុធ, 08 ខែធ្នូ 2021 08:21  គុន ច័ន្ទរដ្ឋា