BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Jady មិត្តរបស់ Yuuhai ចេញបទ “Oun” Version 2 រួមគ្នា

ថ្ងៃព្រហស្បតិ៍, 29 ខែកុម្ភៈ 2024 13:40  BeeTube News

5 (1)

ស្គាល់ម្ចាស់បទចម្រៀងនេះហើយ ជឿជាក់ថាទស្សនិកជនច្បាស់ជានឹងបានដឹងរឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងលោកយូហៃបន្ថែមទៀត។ ជាការពិតទៅម្ចាស់បទ«អូន» ដ៏ល្បីកក្រើកនៅលើបណ្តាញសង្គម Tik Tok កាលពីពេលថ្មីៗនេះ គឺជាដៃគូចម្រៀង និងជាមិត្តភក្តិនៅក្នុងក្រុមចំរៀង​​​ចាស់របស់លោកយូហៃនោះទេ ដែលមានឈ្មោះថា AMATAK។ កន្លងមកពួកគេបានបញ្ចេញបទចម្រៀងមួយចំនួននៅក្រោម Label នេះ ដែលបានធ្វើអោយមហាជនបានស្គាល់ចំរៀងរបស់ពួកគេ។ 

នៅក្នុងនោះមានដូចជាបទ«I Don’t know» បទ«Higher» បទ«G SARAVAN» របស់លោកយូហៃ និងបទ«ឆ្កួតនឹងស្រី» ក៏ដូចជាបទ«អូន» នេះរបស់លោក Jady ជាដើម។ ដោយក្រុមមួយនេះបានចាប់ផ្តើមបង្កើតឡើងចាប់តាំងពីចុងឆ្នាំ2022មកម្ល៉េះ ដែលជា Fresh Beginning សម្រាប់ពួកគេតែម្តង។ 

photo_2_2024-02-29_13-34-03

ហើយអ្នកទាំងពីរក៏តែងតែបានបង្ហាញការ Support គ្នាទៅវិញទៅមកដោយមិនមានការរារែកក្រោយពេលលោកយូហៃបានឈានជើងបញ្ចប់ភាពជាសិល្បករឯករាជ្យ។ ខណៈពេលនេះផងដែរ បន្ទាប់ពីបទ«អូន» របស់លោក Jady បានផ្សាយចេញទៅ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពួកគេទាំងពីរនាក់ក៏មិនបានស្ទាក់ស្ទើរនឹងការចេញបទនេះ Version ថ្មីរួមគ្នា ដែលជា Version 2។​​​ ចុះទស្សនិកជនបានស្តាប់ទាំងពីរបទនេះហើយរឺនៅ ហើយយល់ឃើញយ៉ាងណាដែរចំពោះភាពខុសប្លែកនៃទាំងពីរបទនេះ?

photo_3_2024-02-29_13-34-03

photo_1_2024-02-29_13-34-03


 


ថ្ងៃព្រហស្បតិ៍, 29 ខែកុម្ភៈ 2024 13:40  BeeTube News